ភ្នំពេញ៖អ្នកនាងគង់ សុជាតិ នឹងរៀបចំពិធីមង្គលការកូនលើកដំបូងរបស់នាងឈ្មោះម៉ៅ សាលភាពបុត្រ ជាមួយកញ្ញាឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះហើយដែលធ្វើតាមប្រពៃណីខ្មែរនៅដឺព្រេមៀ សេនធ័រ សែនសុខ អគារ២បញ្ចូលគ្នាគឺH និងI បន្ទាប់ពីលោកបុត្រ និងកញ្ញាវីន បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ។អ្វីដែលគូរឲ្យកត់សម្គាល់នោះលោកជា វិបុល ដែលបានបំពេញតួនាទីជាឪពុករបស់កូនអ្នកនាងសុជាតិ ម្ដងរួទៅហើយនៅថ្ងៃភ្ជាប់ពាក្យនោះពេលនេះលោកក៍ត្រូវបំពេញតួនាទីធ្វើជាឪពុករបស់លោកបុត្រ ម្ដងទៀតនៅថ្ងៃមង្គលការព្រោះថាលោកតែងតែស្រលាញ់និងចាត់ទុកកូនៗជាមួយស្វាមីរបស់អ្នកនាងសុជាតិ ដូចជាកូនរបស់លោកផ្ទាល់តែម្ដង ទើបធ្វើឲ្យសុជាតិ កាន់តែមានភាពកក់ក្ដៅចិត្ត។

គង់ សុជាតិ បានឲ្យដឹងថាអ្នកនាងមានមោទនភាពដែលជាម្ដាយម្នាក់បានរៀបចំបណ្ដុះបណ្ដាលឲ្យកូនៗបានរៀនសូត្រខ្ពង់ខ្ពស់មានចំណោះដឹង មានការងារធ្វើ និងមានគ្រួសារ។អ្នកនាងសុជាតិ ថាមានភ្ញៀវតារាជាមិត្តភក្ដិនាងបានអញ្ជើញច្រើនពិសេសគឺកម្មវិធីជប់លៀងពេលល្ងាច ដែលភាគច្រើនជាតួនៅហង្សមាស។យ៉ាងណាអ្នកនាងសុជាតិ ថាចំពោះភ្ញៀវដែលមិនសូវស្និតនាងមិនហ៊ានអញ្ជើញនោះទេ ព្រោះមុននេះកូវីដម្នាក់ៗសុទ្ធតែពិបាក អីចឹងពេលខ្លះខ្លាចចិត្តគេទើបហៅតែអ្នកដែលរួមការងារនិងមិត្តភក្ដិជិតដិតប៉ុណ្ណោះ។

គង់ សុជាតិ កម្រមានកម្មវិធីផ្ទាល់ខ្លួនពោលគឺតាំងពីអ្នកនាងរៀបការប្អូនកាលពីជាង៦ឆ្នាំមុនម្លេះ ហេតុនេះហើយមង្គលការកូនទី១របស់នាងប្រាកដជាភ្ញៀវទាំងឡាយដែលនាងបានអញ្ជើញនោះនឹងមកសឹងគ្រប់គ្នាជាមិនខាន។ប្រភពបានឲ្យដឹងថាដោយសារតែអ្នកនាងគង់ សុជាតិ និងស្វាមីជាអ្នកមានមានឥទ្ធិពលម្នាក់ក្នុងសិល្បៈ ហេតុនេះហើយមានភ្ញៀវដែលចូលរួមក៍មានអ្នកមុខអ្នកការ និងមន្រ្ដីធំៗមួយចំនួនក៍នឹងមានវត្តមាននៅថ្ងៃពិសេសរបស់កូនអ្នកនាងសុជាតិ ផងដែរ។

គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ និងលោកជា វិបុល បានត្រូវប៉ាន់ការងារសិល្បៈសារជាថ្មីឡើងវិញក្រោយស្ថានភាពកូវីដកាន់តែស្ងប់ស្ងាត់នេះដោយអ្នកទាំងពីរចាប់ដៃគ្នាធ្វើជាMC តាមបណ្ដារកម្មវិធីធំៗពេញ១ដូវក្ដៅកន្លងមកទើបធ្វើឲ្យទាំងប្រាក់ចំណូលនិងសកម្មភាពរបស់គូស្នេហ៍តារា១គូនេះហក់ឡើងកាន់តែខ្លាំងទាំងនៅខាងក្រៅ និងStudio ប៉ុស្ដិ៍ហង្សមាស។ចំណងស្នេហាជាង៩ឆ្នាំនេះសុជាតិ -វិបុល ទទួលបានដៃកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៥ឆ្នាំ ហើយស្រាប់តែពេលនេះស្ងាត់ៗពិធីការិនីរូបនេះមានកូនមុនដល់វ័យដែលត្រូវការប្រពន្ធទៅហើយដែលមិនយូនោះទេអ្នកនាងនឹងបានចៅពប្រលែងលេងជាមិនខាន។

សម្រាប់មជ្ឈដ្ឋានមហាជនវិញបានសរសើរអ្នកនាងគង់ សុជាតិ នូវការរក្សារបានកេរ្ដិ៍ឈ្មោះនៅតែជាពិធីការិនីម្នាក់លំដាប់ជូរមុខគេរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ខណៈដែលមុខជំនួញហាងរក្សារសម្រស់ខាងក្រៅសិល្បៈរបស់នាងវិញក៍រឹងមាំនិងកាន់តែរីកធំផងដែរ មុនពេលអ្នកនាងសុជាតិ ទទួលបានកូនប្រសារដំបូងចូលមកក្នុងគ្រួសាររបស់នាងនេះ។ទស្សនិកជនរងចាំមើលថាតើមង្គលការកូនដំបូងរបស់អ្នកនាងគង់ សុជាតិ នឹងមានភ្ញៀវកិត្តយស និងតារាល្បីៗណាខ្លះលេចមុខចូលរួម ហើយពិធីដែលធ្វើ២អគារបញ្ចូលគ្នានោះអ្នកនាងសុជាតិ នឹងរៀបចំអស្ចារ្យយ៉ាងណាទៅ?

