Friday, October 25, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ខ្លាចខាតលុយធំ ?

សុគន្ធ និសា ៖ខ្លាចខាតលុយធំ ?

ភ្នំពេញ៖សុគន្ធ និសា នាពេលបច្ចុប្បន្នក៍មិនខុសពីឱក សុគន្ធកញ្ញា នោះដែរពោលគឺតាំងពី​ក្រោ​យ​មាន​​សា្វមី​​មក​អាជីពចម្រៀងរបស់នាងអត់សូវស្ទុះខ្លាំងដូចកាលនៅលីវឡើយ តែ​សម្រាប់​ទីផ្សារ​ស្ពតពាណិជ្ជកម្មគឺ​នៅដដែល​ព្រោះបណ្ដារក្រុមហ៊ុនធំៗបន្ដត្រូវការនិងតែងតាំងជាBA ជា​បន្ដបន្ទាប់ ទើបធ្វើឲ្យប្រាក់ចំណូលរបស់​ពួកគេនៅតែ​រកបានក្នុង១ឆ្នាំ​ៗរាប់ម៉ឺនដុល្លារ។ការ​ឆក់បានទីផ្សារស្ពតនិងធ្វើBA នេះហើយនាំឲ្យនិសា មានការារែកចិត្តចំពោះ​ការយកកូននៅ​ឆ្នាំ២០២២ នេះព្រោះបើនាងពពោះប្រាកដជាត្រូវបាត់មុខពីឆាកតន្រ្ដី​និងឱកាសចាប់​ស្ពតធំៗ​ជា​មិន​ខាន ដែលពេលនោះអាចប្រឈមការខាតលុយធំ។ប៉ុន្ដែប្រសិនបើនិសា ចង់​កើប​​​លុយ​សិល្បៈ ហើយពន្យា​ពេល​នៃការយកកូនដំបូងតទៅ​ទៀតនោះច្បាស់ជាវាសនា​របស់​នាង​ប្រ​ឈមដូចមាស សុខសោភា ជាមិន​ខាន​ព្រោះពេលនេះអ្នកចម្រៀងសំនៀងផ្អែម​កំពុង​តែ​បារម្ភ​រឿងអាយុកាន់តែច្រើនតែអត់កូនដូចគេនោះ។ចំពោះ​សុ​គន្ធ និសា វិញប្រសិន​បើនាង​មិនកើត​កូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ទេ​ម្លេះ​ពេលនេះនាងបាន​កូនង៉ា១បីប្រ​លែង​បាត់​ទៅហើយ​។

 សុគន្ធ និសា ក្រៅពីមិនចង់បាត់បង់លុយធំពីស្ពតពាណិជ្ជកម្មនៅ​ពេលដែលនាង​សម្រេ​ច​ចិត្ត​យកកូន​ទី១នោះ​អ្នកនាងសុគន្ធា ក៍ត្រូវបានគេសន្និដ្ឋានថាកត្តាចង់ផ្ដល់កំណើត​ឲ្យកូនដំ​បូងនៅអាមេរិកដែលកើត​ភ្លាមបាន​សញ្ជា​តិ​​អាមេរិកភ្លែតនោះក៍ធ្វើឲ្យនាងមានការពិចារណាដោយ​យកចិត្តទុកដាក់ដែរ ព្រោះនាងចង់យកកូន​ទៅតាម​គម្រោង ខណៈដែលកាលពីឆ្នាំ​២០​២១ នាងបានចេញទៅអាមេរិកជាមួយសា្វមីដល់ទៅ២លើក ធ្វើឲ្យម្នាក់ៗទាយ​ខុសទាំងអស់​ថានិសា ទៅយកកូននៅអាមេរិកនឹងលែងមកខ្មែរវិញហើយ។តែទីបំផុតនិសា មកច្រៀងរាំ​នៅ​ខ្មែរ​ជាធម្មតាទៅវិញ។ទាក់ទងរឿងយកកូននេះដែរនិសា ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងថា​មិន​មែនទើបតែនៅ​ពេល​នេះទេពោលគឺតាំងពីរៀបការ​រួចភ្លាមៗម្លេះដែលចាស់ទុំទាំង​សងខាង​នៃ​គ្រួសារនាងបានជម្រុញឲ្យយកកូន។តែ​នាងនិងស្វាមីចង់មានកូនទៅតាមផែនការណ៍ ហេតុ​នេះ​ហើយមិនអាចយកកូនដោយចៃដន្យឡើយ។

 គូរបញ្ជាក់ថាសុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋ​អាមេរិក​លោកចៅ សម្ប​ត្តិ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ដែលពេលនេះពួកគេរក្សារ​ចំណង​ស្នេ​ហាជាង​៤ឆ្នាំ​ បានយ៉ាងរឹងមាំ។មុនសម្រេច​ចិត្ត​យកកូនទី១នេះដែរសុគន្ធ និសា បាន​សម្រុ​កថតភាពយន្ដដល់ទៅ៤រឿងជាប់គ្នាគឺរឿង”សិសិរ​រដូវក្នុង​បេះ​ដូង​”,”រាជនីយភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មី នៃសុភមង្គល”៕

RELATED ARTICLES