ភ្នំពេញ៖សុគន្ធ និសា នាពេលបច្ចុប្បន្នក៍មិនខុសពីឱក សុគន្ធកញ្ញា នោះដែរពោលគឺតាំងពីក្រោយមានសា្វមីមកអាជីពចម្រៀងរបស់នាងអត់សូវស្ទុះខ្លាំងដូចកាលនៅលីវឡើយ តែសម្រាប់ទីផ្សារស្ពតពាណិជ្ជកម្មគឺនៅដដែលព្រោះបណ្ដារក្រុមហ៊ុនធំៗបន្ដត្រូវការនិងតែងតាំងជាBA ជាបន្ដបន្ទាប់ ទើបធ្វើឲ្យប្រាក់ចំណូលរបស់ពួកគេនៅតែរកបានក្នុង១ឆ្នាំៗរាប់ម៉ឺនដុល្លារ។ការឆក់បានទីផ្សារស្ពតនិងធ្វើBA នេះហើយនាំឲ្យនិសា មានការារែកចិត្តចំពោះការយកកូននៅឆ្នាំ២០២២ នេះព្រោះបើនាងពពោះប្រាកដជាត្រូវបាត់មុខពីឆាកតន្រ្ដីនិងឱកាសចាប់ស្ពតធំៗជាមិនខាន ដែលពេលនោះអាចប្រឈមការខាតលុយធំ។ប៉ុន្ដែប្រសិនបើនិសា ចង់កើបលុយសិល្បៈ ហើយពន្យាពេលនៃការយកកូនដំបូងតទៅទៀតនោះច្បាស់ជាវាសនារបស់នាងប្រឈមដូចមាស សុខសោភា ជាមិនខានព្រោះពេលនេះអ្នកចម្រៀងសំនៀងផ្អែមកំពុងតែបារម្ភរឿងអាយុកាន់តែច្រើនតែអត់កូនដូចគេនោះ។ចំពោះសុគន្ធ និសា វិញប្រសិនបើនាងមិនកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ទេម្លេះពេលនេះនាងបានកូនង៉ា១បីប្រលែងបាត់ទៅហើយ។

សុគន្ធ និសា ក្រៅពីមិនចង់បាត់បង់លុយធំពីស្ពតពាណិជ្ជកម្មនៅពេលដែលនាងសម្រេចចិត្តយកកូនទី១នោះអ្នកនាងសុគន្ធា ក៍ត្រូវបានគេសន្និដ្ឋានថាកត្តាចង់ផ្ដល់កំណើតឲ្យកូនដំបូងនៅអាមេរិកដែលកើតភ្លាមបានសញ្ជាតិអាមេរិកភ្លែតនោះក៍ធ្វើឲ្យនាងមានការពិចារណាដោយយកចិត្តទុកដាក់ដែរ ព្រោះនាងចង់យកកូនទៅតាមគម្រោង ខណៈដែលកាលពីឆ្នាំ២០២១ នាងបានចេញទៅអាមេរិកជាមួយសា្វមីដល់ទៅ២លើក ធ្វើឲ្យម្នាក់ៗទាយខុសទាំងអស់ថានិសា ទៅយកកូននៅអាមេរិកនឹងលែងមកខ្មែរវិញហើយ។តែទីបំផុតនិសា មកច្រៀងរាំនៅខ្មែរជាធម្មតាទៅវិញ។ទាក់ទងរឿងយកកូននេះដែរនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិនមែនទើបតែនៅពេលនេះទេពោលគឺតាំងពីរៀបការរួចភ្លាមៗម្លេះដែលចាស់ទុំទាំងសងខាងនៃគ្រួសារនាងបានជម្រុញឲ្យយកកូន។តែនាងនិងស្វាមីចង់មានកូនទៅតាមផែនការណ៍ ហេតុនេះហើយមិនអាចយកកូនដោយចៃដន្យឡើយ។

គូរបញ្ជាក់ថាសុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ដែលពេលនេះពួកគេរក្សារចំណងស្នេហាជាង៤ឆ្នាំ បានយ៉ាងរឹងមាំ។មុនសម្រេចចិត្តយកកូនទី១នេះដែរសុគន្ធ និសា បានសម្រុកថតភាពយន្ដដល់ទៅ៤រឿងជាប់គ្នាគឺរឿង”សិសិររដូវក្នុងបេះដូង”,”រាជនីយភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មី នៃសុភមង្គល”៕

