Friday, October 25, 2024
Homeតារាខ្មែរហេតុអីបេប៊ី ៖នៅតែចេញមិនរួច?

ហេតុអីបេប៊ី ៖នៅតែចេញមិនរួច?

ភ្នំពេញ៖អតីតតារាសម្ដែងនិងពិធីការិនីកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានប្រកាសម្ដងហើយម្ដង​ទៀត​ថាដាច់​ខាត​នាងមិនបោះបង់អាជីពចាស់នោះទេ ពោលគឺនៅតែបន្ដអាជីពចម្រៀង​នៅ​ថោន ព្រោះកិច្ច​សន្យា​របស់​នាង​មិន​ទាន់​​អស់សុពលភាព​ឡើយ។តែការតាំងចិត្តបែបនេះ​របស់​បេប៊ី ធ្វើឲ្យនាងខកខានឡើងឆាកនិង​ចេញបទថ្មីៗ​អស់រយៈពេលជិត៣ឆ្នាំទៅហើយ ពោលគឺ​តាំង​​ពីផ្ទុះកូវីដម្លេះដែលរចនាពេជ្រ ដកឃ្លាពីការរាំច្រៀងាំងស្រុង។ដោយឡែកក្នុងជំនួប​កាល​ពី​ដើមខែ​ឧសភា កន្លងទៅអំឡុងពេលដែលនាងប្រារពខួបកំណើតអាយុ២៤​ឆ្នាំនោះគឺ​ដូចមុន​ៗ​ដែរ​ដែលបេប៊ី នៅតែនិយាយថានាងនឹងវិលរកឆាកតន្រ្ដីដែលការមកលើកនេះ​ប្លែកជាង​ពេ​ល​​​ណា​ៗ​ទាំង​អស់។ប៉ុន្ដែនៅពេលសួរសង្កត់ពីពេលវេលា​នៃការចេញមុខសារជាថ្មី​ឲ្យបាន​ច្បា​ស់​លាស់នោះស្រីស្រស់រចនា​ពេជ្រ នៅតែមានការរារែកចិត្តដដែលពោលគឺមិនហ៊ានកំណត់​ពេលវេលា​ជាក់លាក់សោះ។

តែអតីតពិធីការិនី​របស់Ctn រូបនេះនៅតែអះអាងថា​ការមកលើក​នេះនាងនឹង​បញ្ចេញរបស់ថ្មីបំផុតដែលពុំ​ធ្លាប់​ឲ្យគេឃើញពីមុន​ពោលគឺដូចការតាំង​ចិត្ត​របស់​មាស សុខ​សោ​​ភា ថានៅឆ្នាំ២០២២ នាងនឹងបង្ហាញ​ឲ្យគេឃើញ​អ្វីដែល​អស្ចារ្យ​បំ​ផុតក្នុង​អា​ជីពដែរ។ការ​ដើរ​ចេញពីអាជីពចម្រៀងរយៈពេលជាច្រើនខែមកនេះបេប៊ី ទទួល​ស្គាល់​ថា​នាង​ពិត​ជា​ពិបាក​ក្នុងការស្ដារមុខមាត់ឡើងវិញមែន ព្រោះផ្អាកច្រើនខែពេក ហេតុនេះហើយនាង​ថា​មានតែការ​យកអ្វីចម្លែក​ជាងគេមកទេ ទើបអាចទប់ទល់សា្ថនការណ៍នៃការធ្លាក់ចុះបាន។

  សូមបញ្ជាក់ថាកន្លងមកក្រៅពីស្រីស្អាតបេប៊ី នោះតារាស្រីវ័យក្មេងដែលសុខៗដកខ្លួនពី​អាជីព​សិ​ល្បៈ​ច្រើន​តែត្រូវ​បានគូស្នេហ៍ហួងហែងឬបង្ខាំងក្នុងទ្រុងស្នេហ៍​ហើយស្ងាត់ៗពួក​គេក៍​មាន​កូន​ទាំង​មិនបានរៀបការឡើយ។ប៉ុន្ដែបេប៊ី ធ្លាប់វាចាថានាងគ្មានរងសម្ពាធពី​អ្នកណាម្នាក់​នោះទេ តែមូលហេតុដែលនាងមិនអាចវិលវិញ​បានឆាប់​រហ័សដូចចិត្តនោះគឺដោយសារ​តែ​នាង​ជាប់គ្រប់គ្រងហាងកាហ្វេដល់ទៅ៤ទីតាំងផ្សេងៗគ្នា។ស្រីស្រស់រចនា​ពេជ្រ និយាយ​បែបលេង​សើច​ថា​អំឡុងពេលដែលនាងកាន់ក្បាល​មីក្រូឡើងឆាកនោះគេតែងតែឃើញនាង​ចេះ​តែរាំច្រៀងទេ ប៉ុន្ដែក្រោយផ្អាកសិល្បៈមួយអន្លើនេះនាង​បានក្លាយខ្លួនទៅជាចុងភៅម្នាក់​បាត់ទៅហើយ ព្រោះ​​ចេះចំអិនម្ហូបជាច្រើនមុខ។ដោយឡែកទាក់ទងរឿងយក​ប្ដីវិញនៅថ្ងៃខួប​កំណើត​គម្រប់​អាយុ២៤ឆ្នាំ​នោះរចនា​ពេជ្រ ថានាងមិនចង់និយាយឬគិតគូពី​រឿងយកសង្សារ​ឆាប់ៗ​ឡើយ៕

RELATED ARTICLES