Friday, October 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ-សុគន្ធ និសា ៖ជ្រើសផ្លូវត្រូវ?

ព្រាប សុវត្ថិ-សុគន្ធ និសា ៖ជ្រើសផ្លូវត្រូវ?

ភ្នំពេញ៖ខណៈដែលគណៈកម្មាការនិងគ្រូបង្វឹករបស់ហង្សមាសមានដូចជាលោកឆន សុ​វណ្ណា​រាជ ,ណុប បា​យ៉ារិទ្ធ ,ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន កំពុងតែរងការរិះគន់ដូចទឹកបាក់​ទំនប់ក្រោយពីសុវណ្ណារាជ និង​សុគន្ធកញ្ញា ទម្លាក់បេក្ខជនលោកទុំ សុវត្ថិ ពីកម្មវិធីCambodian Idol រដូវកាលទី៤ វគ្គJudge Audition ដោយពួក​គេមិន ព្រម​ចុចYes ខណៈលោកបាយ៉ារិទ្ធ ធ្លា​យសម្លេងថាបើបេក្ខភាពណាមានសម្លេងពិរោះ ហើយ​គណៈកម្មា​ការនិងទស្សនិកជន​ស្ដាប់​ឭពិរោះដូចគ្នាតែបើគណៈកម្មាការមិនពេញចិត្តគ្មានសិទ្ធិទៅវគ្គបន្ដ ខណៈ​ដែលសី​ឡា​លីន វិញឃើញគ្រូពេទ្យរូបសង្ហារមិនទាន់ទាំង​ស្ដាប់សម្លេងផងចង់ឈឺ​នៅ​លើឆាកដើម្បី​ឲ្យលោក​Doctor ព្យា​បាលនោះ ធ្វើឲ្យតារាទាំង៤ខាងលើកាន់តែពិបាក​ប្រឈម​ចំពោះមហាជនខ្លាំង​ឡើងៗនារយៈ​ពេលចុង​ក្រោយ​នេះ។

ភាពច្របូកច្របល់របស់គណៈកម្មាការទាំង៤ខាងលើនេះធ្វើឲ្យគេនឹកឃើញដល់អតីតតារាហង្សមាសកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលបាន​ដើរ​ចេញ​ពីផលិតកម្មធំនេះហើយបោះបង់​តំណែងធំដល់ទៅ៣នោះគឺ​ជា​គណៈ​​កម្មា​ការនិង​គ្រូបង្វឹកCambodian Idol ,The Voice Kids Cambodia  និងCambodian Idol Junior ស្របពេលដែល​សុគន្ធ និសា វិញកាន់តំណែងជាគ្រូបង្វឹកThe Voice kids Cambodia បានតែរដូវកាលទី១ប៉ុណ្ណោះ​ក៍បាន​លា​ឈប់​ពីកម្មវិធីនៅរដូវកាលទី២ដែលធ្វើឲ្យកៅអីនោះធ្លាក់ក្នុងកណ្ដាប់ដៃសួស វីសា ក្រោយពីនិសា រងការខូចចិត្តនៅ​ពេល​ដែលនាងត្រូវបាន​គេរិះគន់​ច្រើន​ជុំវិញការទម្លាក់បេក្ខភាពជាយុវកុមារីម្នាក់ដែលទស្សនិក​ជនយល់ថាច្រៀង​ពិរោះជាង​នាង​​ឲ្យទៅយុវកុមារីម្នាក់ទៀតដែលឡើងទៅវគ្គបន្ទាប់។

ដោយសារតែពេលនេះទាំងណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណារាជ ,ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន កំពុងតែង​សម្ពាធពីការរិះ​គន់​ដូចទួលភ្នំនោះទើបអ្នកគាំទ្រតារាចម្រៀងលោកឧកញ៉ាព្រាប សុវត្ថិ និងសុគន្ធ និសា បាន​លើក​​ឡើង​ថាIdol ទាំងពីររបស់ពួកគេដើរផ្លូវត្រូវព្រោះបើនៅអង្គុយកៅអីនោះប្រាកដជា​មិន​អាច​​មាន​វាស​នាគេច​ផុត​ដូចតារាទាំង៤ខាងលើជាមិនខាន​។ប៉ុន្ដែសម្រាប់អ្នកជំនាញសិល្បៈ​វិញបានលើកឡើងថាព្រាប សុវត្ថិ ចោលតំ​ណែងដល់ទៅ៣កម្មវិធីនោះមានន័យថាលោកខាត​ដល់ទៅ១៨០០០​ដុល្លារ​ឯណ្ណោះប្រសិនបើកម្មវិធីទាំង៣តំ​ណើរ​ការ​ព្រមគ្នា ព្រោះតាមព័ត​មាន​ថាការធ្វើជាគ្រូបង្វឹក​ឬគណៈ​កម្មា​ការដែលបំពេញតួនាទីចប់១កម្មវិធីនឹងទទួលបាន​តម្លៃ​៦០០០ដុល្លារ ដូចនេះមានន័យថាសុគន្ធ និសា ដែលបោះបង់កៅអីជាគ្រូបង្វឹកThe Voice Kids Cambodia នោះក៍ខាត​អស់៦ពាន់ដុល្លារដែរក្នុង១រដូវកាល។

ព្រាប សុវត្ថិ ធ្លាប់កាន់ធ្វើជាគណៈកម្មាការ(Judge )Cambodian Idol ៣រដូវកាល និង​កាន់​The  Voice Kids Cambodia ២រដូវកាលតែលោកជួយឲ្យកូនក្រុមតែម្នាក់ទេ​ដែលលើក​ពាននោះគឺពេជ្រ ថៃ ដែលឈ្នះ  នៅរដូវ​កាលទី១ទាំងចម្រូងចម្រាស។ចំណែកCambodian Idol Junior វិញលោកឧកញ៉ស្នាយ ធ្វើបានតែ១រដូវកាល​លោកក៍បាយបាយទៅGalaxy មក​ដល់បច្ចុប្បន្នតែម្ដង ។រីឯសុគន្ធ និសា វិញនាងទើបតែសាកល្បងធ្វើ​ជាគ្រូ​បង្វឹក(Coach )The Voice Cambodia រដូវកាលទី១ក៍លាឈប់ដោយខ្លួនឯង តែតាមព័តមានថានៅសល់​តំណែង២​របស់ព្រាប សុវត្ថិ ដែលនៅទំនេរគឺThe Voice Cambodia និងCambodian Idol Junior  នោះ​សម្រាប់រដូវកាល​ថ្មី​ថៅកែក៍ចង់ឲ្យអ្នកនាងសុគន្ធា វិលទៅអង្គុយលើកៅអីនោះសារជាថ្មីដែរ  ប៉ុន្ដែនិសា បែជាមិនទាន់មាន​សញ្ញា​នៃការចង់ទៅក្ដាប់តំណែង​ចាស់របស់ខ្លួនជាថ្មីម្ដងទៀត​ឡើយ បើទោះជានាងធ្លាប់ទទួលស្គាល់ថាការចាក​ចេញ​របស់នាង​កន្លងមកអាចធ្វើឲ្យប៉ៈពាល់​ដល់​កេរ្តិ៍ឈ្មោះនាងខ្លះៗព្រោះតែមនុស្សមួយចំនួន​យល់ថានាងធ្វើមិន​កើត​ក្ដី។            

គូរបញ្ជាក់ថាលោកឧកញ៉ាព្រាប សុវត្ថិ និងសុគន្ធ និសា ក៍ធ្លាប់ច្រៀងសម្ដែងជាមួយគ្នា​ជា​ច្រើន​បទ​ពិសេសគឺ​ច្រៀង​Cover បទមរតកដើម ដែលអ្នកទាំងពីរស៊ីចង្វាក់គ្នាល្អណាស់ ប៉ុន្ដែពេលនេះលោកឧកញ៉ាស្នាយ បានទៅ​ឈជើងនៅGalaxy អស់រយៈពេលជិត២ឆ្នាំទៅ​ហើយ  តែមិនសូវមានបទល្បីៗខ្លាំងដូចនៅហង្សមាសទេ។ចំ​ណែ​ក​សុគន្ធ និសា បានទៅ​ហើយ​មកវិញពោលគឺចេញពីហង្សមាសទៅថោន តែចុងក្រោមមកដល់ហង្សមាស​វិញ​ហើយ​នាងក៍មិន​សូវមានបទល្បីៗដូចមុនដែរក្រោយរៀបការប្ដីជាង៤ឆ្នាំមក។ អ្នកគាំទ្រតារាទាំង​២ចង់​ឃើញ​លោក​ឧកញ៉ាសុវត្ថិ និងនិសា ក្លាយទៅជាដៃគូគ្នាជាថ្មីម្ដងទៀត ប៉ុន្ដែរឿងនេះមិន​អាច​កើតឡើងបានទេ ព្រោះ​ថាលោកស្នាយ នៅជាប់កុងត្រាជាមួយGalaxy ដល់ឆ្នាំ២០២៥ ហើយ​លោក​ក៍គ្មានផែនការណ៍វិលទៅ​ហង្សមាស​ឡើយ ព្រោះបន្ទាប់ពីឡើងជាឧកញ៉ាជាង​១ខែ​មក​ពេលនេះលោកសម្រុកលក់ដីឡូតិ៍ ច្រើនជាងរាំច្រៀង៕ 

RELATED ARTICLES