ភ្នំពេញ៖ខណៈដែលគណៈកម្មាការនិងគ្រូបង្វឹករបស់ហង្សមាសមានដូចជាលោកឆន សុវណ្ណារាជ ,ណុប បាយ៉ារិទ្ធ ,ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន កំពុងតែរងការរិះគន់ដូចទឹកបាក់ទំនប់ក្រោយពីសុវណ្ណារាជ និងសុគន្ធកញ្ញា ទម្លាក់បេក្ខជនលោកទុំ សុវត្ថិ ពីកម្មវិធីCambodian Idol រដូវកាលទី៤ វគ្គJudge Audition ដោយពួកគេមិន ព្រមចុចYes ខណៈលោកបាយ៉ារិទ្ធ ធ្លាយសម្លេងថាបើបេក្ខភាពណាមានសម្លេងពិរោះ ហើយគណៈកម្មាការនិងទស្សនិកជនស្ដាប់ឭពិរោះដូចគ្នាតែបើគណៈកម្មាការមិនពេញចិត្តគ្មានសិទ្ធិទៅវគ្គបន្ដ ខណៈដែលសីឡាលីន វិញឃើញគ្រូពេទ្យរូបសង្ហារមិនទាន់ទាំងស្ដាប់សម្លេងផងចង់ឈឺនៅលើឆាកដើម្បីឲ្យលោកDoctor ព្យាបាលនោះ ធ្វើឲ្យតារាទាំង៤ខាងលើកាន់តែពិបាកប្រឈមចំពោះមហាជនខ្លាំងឡើងៗនារយៈពេលចុងក្រោយនេះ។

ភាពច្របូកច្របល់របស់គណៈកម្មាការទាំង៤ខាងលើនេះធ្វើឲ្យគេនឹកឃើញដល់អតីតតារាហង្សមាសកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលបានដើរចេញពីផលិតកម្មធំនេះហើយបោះបង់តំណែងធំដល់ទៅ៣នោះគឺជាគណៈកម្មាការនិងគ្រូបង្វឹកCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior ស្របពេលដែលសុគន្ធ និសា វិញកាន់តំណែងជាគ្រូបង្វឹកThe Voice kids Cambodia បានតែរដូវកាលទី១ប៉ុណ្ណោះក៍បានលាឈប់ពីកម្មវិធីនៅរដូវកាលទី២ដែលធ្វើឲ្យកៅអីនោះធ្លាក់ក្នុងកណ្ដាប់ដៃសួស វីសា ក្រោយពីនិសា រងការខូចចិត្តនៅពេលដែលនាងត្រូវបានគេរិះគន់ច្រើនជុំវិញការទម្លាក់បេក្ខភាពជាយុវកុមារីម្នាក់ដែលទស្សនិកជនយល់ថាច្រៀងពិរោះជាងនាងឲ្យទៅយុវកុមារីម្នាក់ទៀតដែលឡើងទៅវគ្គបន្ទាប់។

ដោយសារតែពេលនេះទាំងណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណារាជ ,ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន កំពុងតែងសម្ពាធពីការរិះគន់ដូចទួលភ្នំនោះទើបអ្នកគាំទ្រតារាចម្រៀងលោកឧកញ៉ាព្រាប សុវត្ថិ និងសុគន្ធ និសា បានលើកឡើងថាIdol ទាំងពីររបស់ពួកគេដើរផ្លូវត្រូវព្រោះបើនៅអង្គុយកៅអីនោះប្រាកដជាមិនអាចមានវាសនាគេចផុតដូចតារាទាំង៤ខាងលើជាមិនខាន។ប៉ុន្ដែសម្រាប់អ្នកជំនាញសិល្បៈវិញបានលើកឡើងថាព្រាប សុវត្ថិ ចោលតំណែងដល់ទៅ៣កម្មវិធីនោះមានន័យថាលោកខាតដល់ទៅ១៨០០០ដុល្លារឯណ្ណោះប្រសិនបើកម្មវិធីទាំង៣តំណើរការព្រមគ្នា ព្រោះតាមព័តមានថាការធ្វើជាគ្រូបង្វឹកឬគណៈកម្មាការដែលបំពេញតួនាទីចប់១កម្មវិធីនឹងទទួលបានតម្លៃ៦០០០ដុល្លារ ដូចនេះមានន័យថាសុគន្ធ និសា ដែលបោះបង់កៅអីជាគ្រូបង្វឹកThe Voice Kids Cambodia នោះក៍ខាតអស់៦ពាន់ដុល្លារដែរក្នុង១រដូវកាល។

ព្រាប សុវត្ថិ ធ្លាប់កាន់ធ្វើជាគណៈកម្មាការ(Judge )Cambodian Idol ៣រដូវកាល និងកាន់The Voice Kids Cambodia ២រដូវកាលតែលោកជួយឲ្យកូនក្រុមតែម្នាក់ទេដែលលើកពាននោះគឺពេជ្រ ថៃ ដែលឈ្នះ នៅរដូវកាលទី១ទាំងចម្រូងចម្រាស។ចំណែកCambodian Idol Junior វិញលោកឧកញ៉ស្នាយ ធ្វើបានតែ១រដូវកាលលោកក៍បាយបាយទៅGalaxy មកដល់បច្ចុប្បន្នតែម្ដង ។រីឯសុគន្ធ និសា វិញនាងទើបតែសាកល្បងធ្វើជាគ្រូបង្វឹក(Coach )The Voice Cambodia រដូវកាលទី១ក៍លាឈប់ដោយខ្លួនឯង តែតាមព័តមានថានៅសល់តំណែង២របស់ព្រាប សុវត្ថិ ដែលនៅទំនេរគឺThe Voice Cambodia និងCambodian Idol Junior នោះសម្រាប់រដូវកាលថ្មីថៅកែក៍ចង់ឲ្យអ្នកនាងសុគន្ធា វិលទៅអង្គុយលើកៅអីនោះសារជាថ្មីដែរ ប៉ុន្ដែនិសា បែជាមិនទាន់មានសញ្ញានៃការចង់ទៅក្ដាប់តំណែងចាស់របស់ខ្លួនជាថ្មីម្ដងទៀតឡើយ បើទោះជានាងធ្លាប់ទទួលស្គាល់ថាការចាកចេញរបស់នាងកន្លងមកអាចធ្វើឲ្យប៉ៈពាល់ដល់កេរ្តិ៍ឈ្មោះនាងខ្លះៗព្រោះតែមនុស្សមួយចំនួនយល់ថានាងធ្វើមិនកើតក្ដី។

គូរបញ្ជាក់ថាលោកឧកញ៉ាព្រាប សុវត្ថិ និងសុគន្ធ និសា ក៍ធ្លាប់ច្រៀងសម្ដែងជាមួយគ្នាជាច្រើនបទពិសេសគឺច្រៀងCover បទមរតកដើម ដែលអ្នកទាំងពីរស៊ីចង្វាក់គ្នាល្អណាស់ ប៉ុន្ដែពេលនេះលោកឧកញ៉ាស្នាយ បានទៅឈជើងនៅGalaxy អស់រយៈពេលជិត២ឆ្នាំទៅហើយ តែមិនសូវមានបទល្បីៗខ្លាំងដូចនៅហង្សមាសទេ។ចំណែកសុគន្ធ និសា បានទៅហើយមកវិញពោលគឺចេញពីហង្សមាសទៅថោន តែចុងក្រោមមកដល់ហង្សមាសវិញហើយនាងក៍មិនសូវមានបទល្បីៗដូចមុនដែរក្រោយរៀបការប្ដីជាង៤ឆ្នាំមក។ អ្នកគាំទ្រតារាទាំង២ចង់ឃើញលោកឧកញ៉ាសុវត្ថិ និងនិសា ក្លាយទៅជាដៃគូគ្នាជាថ្មីម្ដងទៀត ប៉ុន្ដែរឿងនេះមិនអាចកើតឡើងបានទេ ព្រោះថាលោកស្នាយ នៅជាប់កុងត្រាជាមួយGalaxy ដល់ឆ្នាំ២០២៥ ហើយលោកក៍គ្មានផែនការណ៍វិលទៅហង្សមាសឡើយ ព្រោះបន្ទាប់ពីឡើងជាឧកញ៉ាជាង១ខែមកពេលនេះលោកសម្រុកលក់ដីឡូតិ៍ ច្រើនជាងរាំច្រៀង៕