Friday, October 25, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ថ្ងៃខួប៣៩ឆ្នាំ បាត់ខ្លួនបុរស២នាក់

ពេជ្រ សោភា ៖ថ្ងៃខួប៣៩ឆ្នាំ បាត់ខ្លួនបុរស២នាក់

ភ្នំពេញ៖ដូចការសង្ស័យមែនថាសម្រាប់ខួបកំណើតឆ្នាំនេះពេជ្រ សោភា នឹងមិនត្រូវបាន​លោក​ឆឹម សក្កដា យកចិត្តទុកដាក់ឬលើកនំខេកទៅជូននាងដល់ផ្ទះដូចមុនទៀតឡើយ ឥឡូវអ្វីៗ​ក្លា​យ​​​ទៅជាការពិត​ទើបធ្វើ​ឲ្យសោភា ហាក់ស្រងូតស្រងាត់បន្ដិចក្នុងថ្ងៃពិសេសរបស់នាងគម្រប់​អាយុ៣៩ឆ្នាំនេះ។អ្វីដែលមិនគូឲ្យនឹក​ស្មានមិនត្រឹមតែលោកសក្កដា នោះទេដែលមិន​បានទៅ​អើតខួបសោភា តែសង្សារថ្មីរបស់នាងដែលទើបសាង​ស្នេហ៍បានជាង​៥ខែនេះក៍មិនចេញមុខ​ជាចំហSurprise នំខេក ឬមានកាដូពិសេសឲ្យនាងឡើយ។តែគេ​ឃើញ​នៅលើហ្វេសបុកលោកសក្កដា បានសរសេរបែបប្រយោលសម្រាប់ជូនពរថ្ងៃខួបសោភា ដែលមានខ្លឹម​សារ​ថា”Happy Birthday to you .09.09.2022 សូមឲ្យតែមានស្នាមញញឹមគ្រប់ពេល”។

 ពេជ្រ សោភា ហាក់និយាយសំដៅដល់លោកសក្កដា ដោយនាងវាចាថាគ្មានពាក្យជូន​ពរ​​ដូច​ធ្លាប់បានឃើញ ​រកនឹកដែរតែគិតមិនចេញ។តែសោភា បែជាបោះសំដីហាក់សំដៅទៅ​សង្សារ​​​ថ្មី​ថាអរគុណគ្រប់យ៉ាងចំពោះ​ភាព​ជឿរជាក់ និងនៅពីក្រោយខ្នងតែងឲ្យកំ​លាំងចិត្ត​នាងរហូតមក។

 តាមរយៈការអះអាងរបស់ពេជ្រ សោភា មានន័យថានាងចង់សំដៅដល់គូស្នេហ៍ថ្មីរបស់​នាងថាទោះជា​លោកមិន​ចូលចិត្តបង្ហាញភាពផ្អែមល្ហែម ឬបង្ហាញកាយវិការយកចិត្តទុក​ដាក់​ឲ្យ​គេឃើញថាលោកគិតគូដល់នាង គ្រប់​ពេ​ល​​វេលាក្ដី ប៉ុន្ដែបុរសរូបនោះនៅជាកំលាំង​ចិត្ត​តាមការពារនិងលើកទឹកចិត្តដល់នាងជានិច្ច។ដោយឡែកសម្រាប់​លោក​សក្កដា វិញបាន​ប្រាប់​អ្នកយកព័តមានយើងតាំងពីមុនថ្ងៃខួបសោភា ថាលោកលែងធ្វើដូចមុនបាន​ទៀត​ហើយ ព្រោះ​ខ្លាច​កាយវិការរបស់លោកទៅជាការរំខានដល់ក្ដីសុខរបស់ពួកគេទាំងពីរ នាំឲ្យលោកក្លាយ​ទៅ​ជា​មេរំខានគេ។ប៉ុន្ដែលោកសក្កដា ថាបើសកម្មភាពអ្វីមួយរបស់លោក​ចំពោះសោភា មានការ​អនុញ្ញាត្តិពី​នាង​ផ្ទាល់​ឬសង្សារថ្មីនាងនោះលោកអាចនឹង​ពិចារណាខ្លះដែរ​។យ៉ាងណាក្រោយ​សោភា ផ្ដាច់​ស្នេហ៍ជិត៦ខែនេះ​លោក​សក្កដា បានតាំងចិត្តថាសម្រាប់ការ​ជ្រើស​គូស្នេហ៍​ថ្មី​លើក​ក្រោយនេះលោកស្បថលែងចង់បានសង្សារ​ជាតារា​ទៀត​ហើយ ព្រោះ​ខ្លាចនាំតែរងការ​ឈឺ​ចុកចាប់ទ្វេដង។

 បើទោះជាពេជ្រ សោភា ហាក់ស្រង៉ាកចិត្តព្រោះថ្ងៃខួបរបស់នាងឆ្នាំនេះទាំងសង្សារថ្មី​និងចាស់ពួកគេ​សម្ងំលាក់​ខ្លួនព្រមគ្នាក្ដី ប៉ុន្ដែសោភា នៅតែទទួលបាននំខេក និងសារ​ជូនពរ​ពី​Fan របស់នាងជាបន្ដបន្ទាប់ដែលសារ​ភាគ​ច្រើនពួកគេចង់ឲ្យសោភា ឆាប់យកប្ដី និងខ្លះនិ​យា​យ​ដាក់នាងថា”ចាស់ហើយ ធ្វើខួបទៀត”៕

RELATED ARTICLES