ខេត្តឧត្ដរមានជ័យ ៖ តាមប្រភពអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២៣និង ៣០នាទី លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញនិងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ចំនួន ២នាក់ ដែលកាន់ដាវនិងកាំបិត បង្កការ
អុកឡុក ដេញវាយកាប់គ្នានៅតាមទីសាធារណៈ ចំណុចសួនមាត់បឹងអូរជីក ស្ថិតនៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង និងជាមុខសញ្ញាពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ២ករណី (កាប់ម៉ូតូអ្នកដទៃ) ក្នុងនោះដកហូត ដាវសាមូរ៉ៃ ១ កាំបិតចែត១ កាំបិតខ្វែវ១ កាំបិតបុ័ងតោ ១ ម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ RSX ពណ៌ខៀវលាយខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១- ឈ្មោះ ឈុន កុសល ភេទប្រុស អាយុ ២៦ឆ្នំា រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ និង ទី២- ឈ្មោះ ទី យូរ៉ា ហៅយូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ប្រភពដដែល ឲ្យដឹងបន្តថា មុខសញ្ញាក្មេងទំនើងទាំង ២នាក់ ខាងលើនេះ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ ចំនួន ២ករណី ៖
១- ករណីកាប់ម៉ូតូ នៅចំណុចមុខខ្លោងទ្វារវិទ្យាល័យអន្លង់វែង ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទី ជនរងគ្រោះឈ្មោះ ទ្រីម និត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 1E-2969 បណ្តាលឱ្យខូចខាតស្ទើទាំងស្រុង។
២- ករណីកាប់ម៉ូតូ នៅចំណុចខាងកើតរង្វង់មូលទីរួមស្រុកអន្លង់វែង មុខតូបលក់បាយ ស្ថិតនៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៩និង៣០នាទី ជនរងគ្រោះឈ្មោះ ហាន ប៊ុនណាន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 1C-5680 បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕