Friday, April 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើង កាប់ម៉ូតូនិងដេញវាយកាប់ចាក់គ្នា ជាប់ខ្នោះ២នាក់

ក្មេងទំនើង កាប់ម៉ូតូនិងដេញវាយកាប់ចាក់គ្នា ជាប់ខ្នោះ២នាក់

ខេត្តឧត្ដរមានជ័យ ៖ តាមប្រភពអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត  នៅថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ២៣និង ៣០​នាទី​   លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក  បានដឹកនាំកម្លាំងជំនាញនិងកម្លាំងអន្តរាគមន៍  ចុះបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ចំនួន ២នាក់   ដែលកាន់ដាវនិងកាំបិត  បង្កការ

អុកឡុក ដេញវាយកាប់គ្នានៅតាមទីសាធារណៈ ចំណុចសួនមាត់បឹងអូរជីក ស្ថិតនៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង   និងជាមុខសញ្ញាពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ២ករណី (កាប់ម៉ូតូអ្នកដទៃ)   ក្នុងនោះដកហូត ដាវសាមូរ៉ៃ ១ កាំបិតចែត១ កាំបិតខ្វែវ១  កាំបិតបុ័ងតោ ១   ម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ RSX ពណ៌ខៀវលាយខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១- ឈ្មោះ​ ឈុន​ កុសល​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នំា​ រស់នៅ​ភូមិ​អូរអង្រែ ឃុំត្រពាំងតាវ​ ស្រុកអន្លង់វែង​  ខេត្ត​ឧត្ដរមានជ័យ និង ទី២- ឈ្មោះ​ ទី​ យូរ៉ា​ ហៅយូ​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅ​ភូមិ​ស្លែង​ពណ៌​ ឃុំត្រពាំងតាវ​ ស្រុកអន្លង់វែង​ ខេត្ត​ឧត្ដរមានជ័យ។​

ប្រភពដដែល ឲ្យដឹងបន្តថា មុខសញ្ញាក្មេងទំនើងទាំង ២នាក់ ខាងលើនេះ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ ចំនួន ២ករណី  ៖      

      ១- ករណី​កាប់ម៉ូតូ នៅចំណុចមុខខ្លោងទ្វារវិទ្យាល័យអន្លង់វែង​ ស្ថិតនៅ​ក្នុង​ភូមិ​ថ្នល់កែង​ ឃុំអន្លង់វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​  កាលពីថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង ​១១និង០០នាទី​  ជនរងគ្រោះឈ្មោះ​ ទ្រីម​ និត​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅ​ភូមិ​ទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​   ម៉ូតូ​ម៉ាក​ហុងដា ឌ្រីម​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០២១​ ពាក់​ផ្លាកលេខ​ ឧត្ដរមានជ័យ​ 1E-2969  បណ្តាលឱ្យខូចខាតស្ទើទាំងស្រុង។

      ២- ករណី​កាប់ម៉ូតូ នៅចំណុចខាងកើតរង្វង់មូលទីរួមស្រុកអន្លង់វែង មុខតូបលក់បាយ​ ស្ថិតនៅ​ក្នុង​ភូមិ​អូរចិញ្ចៀន​ ឃុំអន្លង់វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​ កាលពីថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១៩និង៣០នាទី​  ជនរងគ្រោះឈ្មោះ​ ហាន​ ប៊ុនណាន​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំថ្លាត​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​ ម៉ូតូ​ម៉ាក​ហុងដា ឌ្រីម​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៦​ ពាក់​ផ្លាកលេខ​ ឧត្ដរមានជ័យ​ 1C-5680  បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង។

ជនសង្ស័យ និងវត្ថុតាងខាងលើ  ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត  ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES