ភ្នំពេញ៖ហ៊ិន ច័ន្ទនីរ័ត្ន បានប្រេះឆាស្នេហាជាបន្ដបន្ទាប់រហូតធ្វើឲ្យនាងញញើតក្នុងការបញ្ចេញមុខគូស្នេហ៍ថ្មីដោយពេលខ្លះនាំគូស្នេហ៍ទៅមាត់ឆ្នេរពួកគកៀកកើយគ្នាឲ្យឃើញតែផ្នែកខាងក្រោយប៉ុណ្ណោះ។សកម្មភាពបែបនេះត្រូវបានគេសន្និដ្ឋានថាច័ន្ទនីរ័ត្ន មានស្នេហ៍មិនទាន់ច្បាស់លាស់១០០%នោះទេ ទើបនាងមិនចង់បញ្ចេញមុខសង្សារព្រោះតែខ្លាចមានការប្រែប្រួលនាំឲ្យខ្មាសមិត្តភក្ដិ។ប៉ុន្ដែសម្រាប់ច័ន្ទនីរ័ត្ន ទោះជានាងប៉ៈស្នេហ៍មិនសមប្រកបច្រើនដងហើយក្ដី ក៍នាងគ្មានការពិបាកឡើយប្រសិនបើស្រីស្រស់ធ្មេញចំពើសរូបនេះចង់ស្រវ៉ាចាប់តំណែងជំទាវនោះ។

អ្នករួមអាជីពជាច្រើនសុទ្ធតែបានដឹងថាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ រូបនេះមានមន្រ្ដីធំមួយចំនួនចង់ធ្វើជាម្ចាស់បេះដូងនាងដោយក្នុងនោះខ្លះជាពោះម៉ាយហើយចង់រៀបការជាមួយនាងជាចំហ និងមួយចំនួនទៀតចង់សាងស្នេហ៍ដោយលាក់លៀមជាថ្នូរហ៊ានប្រគល់អ្វីៗគ្រប់យ៉ាងទាំងអស់ឲ្យតែនាងត្រូវការដើម្បីប្ដូជាមួយស្នេហា។ប្រភពបានឲ្យដឹងថាមានមន្រ្ដីធំខ្លះបានទាក់ទងទៅច័ន្ទនីរ័ត្ន ផ្ទាល់និងមួយចំនួនទៀតពឹងក្រុមម៉ែយ៉ែមឲ្យអន្ដរាគមន៍ តែជាលទ្ធផលនីរ័ត្ន នៅតែមានចិត្តរឹងដូចថ្មដោយមិនជ្រួលជ្រើមនិងអំណាចលុយទាំងនោះទេ ទើបធ្វើឲ្យងារជាជំទាវដែលនារីភាគច្រើនប្រាថ្នាចង់បាននោះនៅតែមិនទាន់ធ្លាក់ដល់កណ្ដាប់ដៃច័ន្ទនីរ័ត្ន ដដែលបើទោះជាមិននៅឆ្ងាយពីដៃនាងក្ដី។ប៉ុន្ដែគេជឿរថាការប្រយ័ត្នប្រយ៉ែងរបស់ច័ន្ទនីរ័ត្ន នោះគឺដោយសារតែនាងមិនចង់ធ្វើជាតួរងឬខ្លាចប៉ៈស្នេហ៍ប្ដីគេទើបនាងមិនជ្រួលជ្រើមនិងការបានលុយស្រួលៗនោះទេ គឺនៅតែពេញចិត្ដអាជីពចាស់ជាមួយនិងការបន្ដរកលុយល្អិតពីសិល្បៈតទៅទៀត។

ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងបានទេកាលពីរសៀលថ្ងៃទី១០មិថុនា ដោយសារទូរស័ព្ទនាងតេមិនចូល។យ៉ាងណាក្រោយច័ន្ទនីរ័ត្ន ត្រូវបានសារព័តមានជាច្រើនផ្សព្វផ្សាយថានាងមានប្រុសចាំត្រងស្នេហ៍កាន់តែច្រើន បន្ទាប់ពីនាងចេះតែប៉ៈស្នេហ៍មិនសមប្រកបនោះ ស្រាប់តែស្រីស្អាតលេង១ក្បាច់ដើម្បីកុំឲ្យប្រុសៗទាំងនោះរំខាននាងពេកគឺនាងងាកមកកៀកកើយបុរសរូបសង្ហារលោកសេង មង្គល(ហូរ ប៉ូសេង)ដូចគូសង្សាររហូតធ្វើឲ្យមន្រ្ដីធំខ្លះដែលលង់ស្នេហ៍នាងនោះចង់ស្រឡាំងកាំងទៀតផង។តែតាមព័តមានថាទំនាក់ទំនងរវាងច័ន្ទនីរ័ត្ន និងលោកមង្គល នៅតែមិនអាចក្លាយទៅជាគូស្នេហាពិតបានឡើយ ព្រោះថាអារម្មណ៍អ្នកទាំងពីរមិនដូចគ្នានោះទេ បើទោះជាលោកសេង មិនដែលបដិសេធរឿងគេផ្គូរផ្គងជាមួយនីរ័ត្ន ក្ដី។

ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាដែលប៉ៈស្នេហ៍មិនសមប្រកបមានដូចជាអ្នកនាងពេជ្រ សោភា,សុខ សោម៉ាវត្តី និងកែវ និសា ជាដើមតែពួកគេក៍ដូចជានីរ័ត្ន ដែរពោលគឺនៅតែឈជើងយ៉ាងរឹងមាំក្នុងអាជីពសិល្បៈរហូតមកដល់បច្ចុប្បន្ន។ដោយឡែកសម្រាប់តារានិងអតីតតារាដែលឡើងជំទាវមុនច័ន្ទនីរ័ត្ន មានដូចជាស្រីតូច ចំណាន ,ឱក បូរី និងពេជ្រ ច័ន្ទបរមី,លី យ៉ាណា,ចន ច័ន្ទ,នៅ សុនិតា និផាន់ ម៉ូនីកា ជាដើម។សម្រាប់តារាជិតដិតច័ន្ទនីរ័ត្ន ពួកគេខ្លះបានសរសើរនាងថាមិនមែនថាមិនមែនជាស្រីស្អាតដែលយកលុយជាធំ ព្រោះថាប្រុសដែលអាចយកបានបេះដូងនាងបានគឺទាល់តែនាងស្រលាញ់តែទើបអាចទៅរួច។តែមួយចំនួនទៀតថានីរ័ត្ន ស្រលាញ់តែក្មេងរូបសង្ហារហេតុនេះហើយទើបនាងពិបាករក្សារភាពគង់វង្សស្នេហ៍បានយូអង្វែងហើយបើនាងនៅតែមើលមិនចូលភ្នែកប្រុសវ័យចំណាស់ទៀតនោះច្បាស់ជាជីវិតស្នេហ៍របស់នាងនៅតែប្រឈមហានិភ័យ។

គូរបញ្ជាក់ថាក្រោយហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញការដើរកម្សាន្ដនៅបារាំងជាញឹកញាប់ទាំងស្រងូតស្រងាត់នោះមានការសង្ស័យថាស្រីស្រស់ខូចចិត្តដោយសារតែបុរសម្នាក់ដែលគេសង្ស័យថាជាសង្សារថ្មីរបស់នាងគឺលោកចេន នោះបានរៀបការជាមួយនារីថ្មីចោលនាង។ប៉ុន្ដែច័ន្ទនីរ័ត្ន មានភាពក្លាហានតាមរយៈការទៅចូលរួមមង្គលការលោកចេន និងអ្នកនាងលក្ខិណា កាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២២ ទើបធ្វើឲ្យពេលនេះនីរ័ត្ន ស្រាលខ្លួនហើយបន្សាបបានខ្លះៗរឿងគេថានាងខូចចិត្តព្រោះតែស្នេហានោះ។អ្វីដែលទស្សនិកជនរងចាំមើលនោះថាតើច័ន្ទនីរ័ត្ន នឹងអាចក្លាយខ្លួនទៅជាកូនក្រមុំមែនទែននៅឆ្នាំ២០២៣ នោះដែរឬទេព្រោះនាងធ្លាប់បង្ហើបថាចង់រៀបការមិនឲ្យលើសពីអាយុ៣០ឆ្នាំ ហើយបើរឿងនោះក្លាយទៅជាការពិត អនាគតស្វាមីនាងជាបុរសរូបណាទៅ?