Friday, October 25, 2024
Homeតារាខ្មែរហេតុអីស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖មិនឆក់តំណែងធំ?

ហេតុអីស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖មិនឆក់តំណែងធំ?

ភ្នំពេញ៖ហ៊ិន ច័ន្ទនីរ័ត្ន បានប្រេះឆាស្នេហាជាបន្ដបន្ទាប់រហូតធ្វើឲ្យ​នាងញញើតក្នុងការបញ្ចេញ​មុខគូស្នេហ៍ថ្មី​ដោយពេលខ្លះនាំគូស្នេហ៍ទៅមាត់ឆ្នេរពួកគកៀកកើយគ្នាឲ្យឃើញតែផ្នែកខាងក្រោយប៉ុណ្ណោះ។សកម្មភាព​បែបនេះត្រូវបានគេសន្និដ្ឋានថាច័ន្ទនីរ័ត្ន មានស្នេហ៍មិន​ទាន់​ច្បា​ស់​​លាស់១០០%នោះទេ ទើបនាងមិនចង់​បញ្ចេ​ញមុខសង្សារព្រោះតែខ្លាច​មានការប្រែប្រួល​នាំឲ្យ​ខ្មាស​មិត្តភក្ដិ។ប៉ុន្ដែសម្រាប់ច័ន្ទនីរ័ត្ន ទោះជានាងប៉ៈស្នេហ៍មិន​សមប្រកបច្រើន​ដងហើយ​ក្ដី ក៍នាងគ្មានការពិបាកឡើយប្រសិនបើស្រីស្រស់ធ្មេញ​ចំពើសរូបនេះចង់ស្រវ៉ាចាប់តំ​ណែង​​ជំទាវ​​នោះ។

អ្នករួមអាជីពជាច្រើនសុទ្ធតែបានដឹងថាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ រូបនេះមាន​មន្រ្ដីធំមួយចំនួន​ចង់ធ្វើ​ជា​ម្ចាស់បេះដូងនាងដោយក្នុងនោះខ្លះជាពោះម៉ាយហើយចង់រៀបការជាមួយនាងជាចំហ និងមួយចំនួនទៀត​ចង់​សាងស្នេហ៍ដោយលាក់លៀម​ជាថ្នូរហ៊ាន​ប្រគល់អ្វីៗគ្រប់យ៉ាងទាំងអស់​ឲ្យតែនាងត្រូវ​ការ​ដើម្បីប្ដូជាមួយស្នេហា។ប្រភពបានឲ្យដឹងថាមានមន្រ្ដីធំខ្លះបានទាក់ទងទៅច័ន្ទនីរ័ត្ន ផ្ទាល់និងមួយចំនួន​ទៀតពឹង​ក្រុម​ម៉ែយ៉ែមឲ្យអន្ដរា​គមន៍ តែជា​លទ្ធផលនីរ័ត្ន នៅតែមានចិត្តរឹងដូចថ្មដោយមិនជ្រួលជ្រើមនិងអំណាច​លុយ​ទាំង​​នោះទេ ទើប​ធ្វើឲ្យ​ងារជាជំទាវដែលនារីភាគច្រើនប្រាថ្នា​ចង់បាននោះនៅតែមិនទាន់ធ្លាក់ដល់​កណ្ដាប់​ដៃ​ច័ន្ទនីរ័ត្ន ដដែលបើទោះ​ជាមិននៅឆ្ងាយពីដៃ​នាងក្ដី។ប៉ុន្ដែគេជឿរថាការប្រយ័ត្នប្រយ៉ែង​រប​ស់ច័ន្ទនីរ័ត្ន នោះគឺ​ដោយ​សារតែនាង​មិន​ចង់​ធ្វើជាតួរងឬខ្លាចប៉ៈស្នេហ៍ប្ដីគេទើបនាងមិន​ជ្រួល​ជ្រើមនិងការបានលុយស្រួលៗ​នោះ​ទេ គឺនៅតែពេញ​ចិ​ត្ដអាជី​ពចាស់ជាមួយនិងការ​បន្ដរក​លុយ​ល្អិតពីសិល្បៈតទៅទៀត។

 ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងបានទេកាលពីរសៀលថ្ងៃទី១០មិថុនា ដោយសារទូរ​ស័ព្ទ​​នាង​​តេ​​មិនចូល។យ៉ាងណាក្រោយច័ន្ទនីរ័ត្ន ត្រូវបានសារព័តមានជាច្រើន​ផ្សព្វផ្សាយថា​នាង​មានប្រុសចាំត្រងស្នេហ៍កាន់តែច្រើន បន្ទាប់ពីនាងចេះតែប៉ៈស្នេហ៍មិនសមប្រកបនោះ ស្រាប់តែស្រីស្អាតលេង១ក្បាច់ដើម្បីកុំឲ្យប្រុសៗ​ទាំងនោះរំខាន​នាង​ពេកគឺនាងងាកមកកៀកកើយបុរសរូបសង្ហារលោកសេង មង្គល(ហូរ ប៉ូសេង)ដូចគូសង្សាររហូតធ្វើ​ឲ្យមន្រ្ដីធំ​ខ្លះ​ដែល​​លង់ស្នេហ៍នាងនោះចង់ស្រឡាំងកាំងទៀតផង។តែតាម​ព័តមានថាទំនាក់ទំនងរវាង​ច័ន្ទ​នីរ័ត្ន និង​លោក​មង្គល នៅតែមិនអាចក្លាយទៅជាគូស្នេហាពិតបានឡើយ ព្រោះថាអារម្មណ៍​អ្នក​ទាំងពីរមិនដូចគ្នានោះទេ បើទោះ​ជាលោកសេង មិនដែលបដិសេធ​រឿងគេផ្គូរផ្គងជាមួយ​នីរ័ត្ន ក្ដី។

  ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាដែលប៉ៈស្នេហ៍មិនសមប្រកបមានដូចជាអ្នកនាងពេជ្រ សោ​ភា,សុខ សោម៉ាវត្តី និងកែវ និសា ជាដើមតែពួកគេក៍ដូចជានីរ័ត្ន ដែរពោលគឺនៅតែឈ​ជើង​យ៉ាងរឹងមាំក្នុងអាជីពសិល្បៈ​រហូតមកដល់​បច្ចុ​ប្បន្ន។ដោយឡែកសម្រាប់តារានិងអតីតតារាដែលឡើងជំទាវមុនច័ន្ទនីរ័ត្ន មានដូចជាស្រីតូច ចំណាន ,ឱក បូរី និងពេជ្រ ច័ន្ទបរមី,លី យ៉ា​ណា​,ចន ច័ន្ទ,នៅ សុនិតា  និផាន់ ម៉ូនីកា ជាដើម។សម្រាប់តារាជិតដិតច័ន្ទនីរ័ត្ន ពួក​គេខ្លះបានសរ​សើរ​នាងថាមិនមែនថាមិនមែនជាស្រីស្អាតដែលយកលុយជាធំ ព្រោះថាប្រុសដែលអាចយក​បាន​បេះដូងនាងបានគឺទាល់តែនាងស្រលាញ់តែទើបអាចទៅរួច។តែមួយចំនួនទៀតថានីរ័ត្ន ស្រលាញ់តែក្មេងរូប​សង្ហារហេតុនេះហើយទើបនាងពិបាករក្សារភាពគង់វង្សស្នេហ៍បានយូអង្វែងហើយបើនាងនៅតែមើលមិនចូលភ្នែកប្រុសវ័យចំណាស់ទៀតនោះច្បាស់ជាជីវិតស្នេហ៍របស់នាងនៅតែប្រឈមហានិភ័យ។

 គូរបញ្ជាក់ថាក្រោយហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញការដើរកម្សាន្ដនៅបារាំងជាញឹកញាប់​ទាំង​ស្រ​ងូតស្រងាត់នោះ​មាន​ការ​សង្ស័យថាស្រីស្រស់ខូចចិត្ត​ដោយសារតែបុរសម្នាក់ដែលគេ​សង្ស័​យថាជាសង្សារថ្មីរបស់នាង​គឺ​លោកចេន នោះបានរៀបការជាមួយនារីថ្មីចោល​នាង។​ប៉ុន្ដែច័ន្ទ​នីរ័ត្ន មានភាពក្លាហានតាមរយៈការទៅ​ចូលរួមមង្គលការ​លោកចេន និងអ្នក​នាង​លក្ខិណា កា​ល​ពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២២ ទើបធ្វើឲ្យពេលនេះនីរ័ត្ន ស្រាលខ្លួន​ហើយ​បន្សាប​បានខ្លះ​ៗរឿងគេថានាងខូចចិត្តព្រោះតែស្នេហា​នោះ។អ្វីដែលទស្សនិកជនរងចាំមើល​នោះថាតើច័ន្ទនីរ័ត្ន នឹងអាចក្លាយខ្លួនទៅជាកូនក្រមុំមែនទែននៅឆ្នាំ២០២៣ នោះដែរឬទេ​ព្រោះ​នាងធ្លាប់​បង្ហើប​ថាចង់រៀបការ​មិន​ឲ្យលើសពីអាយុ៣០ឆ្នាំ ហើយបើរឿងនោះ​ក្លាយ​ទៅ​ជាការពិត អនាគត​ស្វា​មី​​នាង​ជាបុរសរូបណាទៅ?

RELATED ARTICLES