Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​ ចំណាយ​ច្រើន​ជាង​គេបំផុត លើការ​ផលិត​អាវុធ​នុយក្លេអ៊ែរ

អាមេរិក​ ចំណាយ​ច្រើន​ជាង​គេបំផុត លើការ​ផលិត​អាវុធ​នុយក្លេអ៊ែរ

យោងតាមរបាយការណ៍​របស់យុទ្ធនាការ​អន្តរជាតិដើម្បីលុប​បំបាត់អាវុធ​នុយក្លេអ៊ែរ (ICAN) ដែល​ត្រូវបាន​ទីភ្នាក់ងារសារ​ព័ត៌មានAP ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី ១៥​មិថុនា២០២២បាន​អោយដឹងថាមហា​អំណាចនុយក្លេអ៊ែរ​របស់ពិភពលោកកំពុងបង្កើនការវិនិយោគទៅលើអាវុធនុយក្លេអ៊ែររបស់ពួកគេជាមួយនឹងការចំណាយកើនឡើង ៩​ភាគរយ​ក្នុងទំហំទឹកប្រាក់៨២,ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

Google

ទីក្រុងវ៉ាស៊ីនតោន​បាននាំមុខគេក្នុងការចំណាយទៅលើការអភិវឌ្ឍន៍អាវុធនុយ​ក្លេអ៊ែរដែលមានទឹក​ប្រាក់ចំនួន​៤៤,២ពាន់លាន​ដុល្លារនាំមុខគូប្រជែងទីក្រុងប៉េកាំងដែលបានចំណាយ ត្រឹមតែ១១,៧ពាន់លានដុល្លារអាមេរិក​ខណៈដែល​ចិនកំពុងង្កើនការផលិតអាវុធនុយក្លេអ៊ែរដើម្បីប្រជែងជាមួយមេដឹកនាំពិភពលោករុស្ស៊ី និងសហរដ្ឋអាមេរិក។

របាយការណ៍ខាងលើបានបង្ហាញអោយដឹងទៀតថា ប្រទេសរុស្ស៊ីបានចំណាយប្រាក់ចំនួន ៨,៦ពាន់លានដុល្លារអាមេរិក បន្ទាប់មក​គឺចក្រភពអង់គ្លេស បារាំង​ ឥណ្ឌាអ៊ី ស្រាអែល​ ​ប៉ាគីស្ថាន

និងប្រទេសមហាអំណាចនុយក្លេអ៊ែរថ្មីបំផុតគឺកូរ៉េខាងជើង។

Google

កូរ៉េ​ខាង​ជើង​ត្រូវ​បានគេដឹងថា​ចំណាយ​ប្រហែល៦៤២​លាន​ដុល្លារ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន។នេះ​បើ​យោង​​តាម​សកម្មជន​ប្រឆាំង​នឹង​នុយក្លេអ៊ែរ។ ប្រទេសកូរ៉េខាង​ជើងបានបន្តចំណាយ​ប្រហែល​មួយភាគបី​នៃប្រាក់​ចំណូលជាតិសរុប (GNI) លើវិស័យយោធារបស់ខ្លួន និងប្រហែល៦ភាគរយ​នៃថវិកាយោធា​ត្រូវបានយក​ទៅចំណាយលើអាវុធនុយក្លេអ៊ែរ។

Google

យោងតាមក្រុមឈ្នះពានរង្វាន់ណូបែលសន្តិភាព​បាននិយាយថា​តាមរយៈបរិយាកាសសន្តិសុខដែលតែងតែផ្លាស់ប្តូរ និង​ការប្រឈមមុខគំរាមកំហែងពីសន្តិសុខដោយរាប់បញ្ចូលការប្រែប្រួលអាកាសធាតុ រហូតដល់ជំងឺរាតត្បាតកូវីដ-១៩ ការលុកលុយ​របស់រុស្ស៊ីលើអ៊ុយក្រែនធ្វើអោយការចំណាយលើអាវុធនុយក្លេអ៊ែរបានកើនឡើងជាលំដាប់។

Google

គួររំឭកថាប្រទេសរុស្ស៊ីមាន​ឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកដែលមានក្បាលគ្រាប់សរុបចំនួន៥៩៧៧ គ្រាប់ច្រើនជាងសហរដ្ឋអាមេរិក​ចំនួន៥៥០។ ប្រទេសទាំងពីរមានក្បាលគ្រាប់ជាង៩០ភាគរយ នៃក្បាលគ្រាប់​របស់​ពិភពលោក ទោះបីជា វិទ្យាស្ថានស្រាវ​ជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)បាននិយាយថា​ប្រទេសចិន​កំពុងស្ថិតនៅចំកណ្តាលនៃការពង្រីកដោយ​មានការប៉ាន់ប្រមាណ​ថាមានកាំជ្រួចមីស៊ីលថ្មីជាង ៣០០គ្រាប់។

SIPRIបាននិយាយ​ថាចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសកលលោក​បានធ្លាក់ចុះមកនូបត្រឹម ១២៧០៥ ដើមខែមករាឆ្នាំ ២០២២ពី ១៣០៨០ ខែមករា ឆ្នាំ ២០២១។ ក្បាល​គ្រាប់ប៉ាន់ស្មានចំនួន ៣៧៣២ ត្រូវបានដាក់ពង្រាយជាមួយមីស៊ីល និងយន្តហោះ ហើយប្រហែល ២០០០ ក្បាលគ្រាប់ ដែលស្ទើរតែទាំងអស់​ជារបស់រុស្ស៊ី ឬសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកក្នុងការត្រៀមខ្លួនខ្ពស់៕

RELATED ARTICLES