Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង​បាញ់បង្ហោះរ៉ុក្កែត​អវកាស​លើក​ទី​ពីរ​ ដោយជោគជ័យ

កូរ៉េខាងត្បូង​បាញ់បង្ហោះរ៉ុក្កែត​អវកាស​លើក​ទី​ពីរ​ ដោយជោគជ័យ

កាលពីថ្ងៃអង្គារទី២១មិថុនា២០២២កូរ៉េខាងត្បូងបាញ់សាកល្បងរ៉ុក្កែតអវកាសNuriផលិតក្នុងស្រុកលើក​ទីពីរ​ដោយជោគជ័យចូលទៅក្នុងគន្លងផែនដី។នេះគឺជាការបោះជំហានថ្មីមួយទៀត ដើម្បីចាប់ផ្តើមកម្មវិធីអវកាសរបស់ ខ្លួន​បន្ទាប់ពីបរាជ័យកាលពីឆ្នាំទៅមិញ។ នេះបើយោងតាម ការចេញផ្សាយ របស់សារព័ត៌មានរ៉យទ័រ។

គ្រាប់រ៉ុក្កែតនេះបានហោះចេញពីមជ្ឈមណ្ឌលអវកាសNaro នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសកាលពី វេលាម៉ោង៤ រសៀល។ ក្រុមមន្ត្រីបាននិយាយថា ផ្កាយរណបទម្ងន់១៦២,៥ គីឡូក្រាមដែលត្រូវបានរចនាឡើង ដើម្បីផ្ទៀងផ្ទាត់ដំណើរការរបស់រ៉ុក្កែតបានធ្វើទំនាក់ទំនងដោយជោគជ័យជាមួយស្ថានីយអវកាសដែលលមានមូលដ្ឋាននៅអង់តាក់ទិក បន្ទាប់ពីបានចូលទៅក្នុងគន្លងតារាវិថី។

លោក Lee Jong-ho រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិង ICT បានប្រាប់សន្និសីទសារព័ត៌មាន មួយថា ផ្ទៃមេឃសកល លោករបស់កូរ៉េឥឡូវនេះបើកចំហយ៉ាងទូលំទូលាយ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់យើងបានបោះជំហាន ទៅមុខដ៏អស្ចារ្យ។

រ៉ុក្កែតក៏បានដាក់ផ្កាយរណបធំមួយទម្ងន់១,៣ តោន និងផ្កាយរណបគូបតូចៗចំនួន៤ដែលត្រូវ បានបង្កើតឡើងដោយសាកលវិទ្យាល័យសម្រាប់ការស្រាវជ្រាវ ចូលទៅក្នុងគន្លងតារាវិថី។

រ៉ុក្កែត៣ដំណាក់កាល KSLV-II Nuri ដែលត្រូវបានរចនាដោយវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) មានបន្ទុកទម្ងន់១,៥តោនទៅក្នុងគន្លងចម្ងាយពី ៦០០ទៅ៨០០គីឡូម៉ែត្រពីលើផែនដី ដើម្បីចាប់ផ្តើមកម្មវិធីអវកាស​របស់ខ្លួននិងសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតានៅក្នុងបណ្តាញ ៦Gផ្កាយរណបចារកម្ម និងការស៊ើបអង្កេតតាមព្រះច័ន្ទ។

Nuriគឺជាគន្លឹះនៃផែនការរបស់កូរ៉េខាងត្បូងដើម្បីសាងសង់ប្រព័ន្ធរុករកតាមផ្កាយរណបរបស់កូរ៉េ និងបណ្តាញទំនាក់ទំនង 6G។ប្រទេសនេះក៏មានគម្រោងបាញ់បង្ហោះផ្កាយរណប យោធាជាច្រើនផងដែរ ប៉ុន្តែក្រុមមន្ត្រីបានបដិសេធថា Nuri មិនមានការប្រើប្រាស់ ជាអាវុធនោះទេ។

កូរ៉េខាងត្បូង​ក៏​កំពុង​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក​លើ​គន្លង​គោចរ​តាម​ព្រះច័ន្ទ​ ហើយ​សង្ឃឹម​ថា​នឹង​ចុះចត​យានអវកាស​នៅ​លើ​ព្រះច័ន្ទ​នៅ​ឆ្នាំ​២០៣០៕

RELATED ARTICLES