Tuesday, April 30, 2024
Homeសេដ្ឋកិច្ចជាតិបុរី អេច អឹម ឡាក់គីហូម មានការផ្ដល់ជូនប្រម៉ូសិន ពិសេសបញ្ចុះតម្លៃរហូតដល់៣ម៉ឺនដុល្លារ និងការថែម ជូនសម្ភារៈដល់ទៅ១ម៉ឺនដុល្លារ ក្នុងព្រឹត្តិការណ៍ពិ ព័រណ៍អចលនទ្រព្យកម្ពុជា

បុរី អេច អឹម ឡាក់គីហូម មានការផ្ដល់ជូនប្រម៉ូសិន ពិសេសបញ្ចុះតម្លៃរហូតដល់៣ម៉ឺនដុល្លារ និងការថែម ជូនសម្ភារៈដល់ទៅ១ម៉ឺនដុល្លារ ក្នុងព្រឹត្តិការណ៍ពិ ព័រណ៍អចលនទ្រព្យកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីការខកខានអស់រយៈពេល២ឆ្នាំកន្លងទៅនេះ ដោយសារតែបញ្ហាវិបត្តិកូវីដ-១៩នោះ ឥឡូវនេះ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា បានលេចឡើងសារជាថ្មីម្ដងទៀត គឺថ្ងៃទី២ និងទី៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលពិព័រណ៌ ដឹ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ដោយមានការដាក់បង្ហាញពីក្រុមហ៊ុនធំៗជាង ១០០ស្តង់។ ពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំនេះ ជាវេទិកាដែលរៀបចំឡើងធំជាងឆ្នាំមុនៗទៅទៀត ហើយវេទិកា នេះមានគោលដៅសំខាន់បំផុត គឺការនាំយកអ្នកទិញឲ្យជួបផ្ទាល់ជាមួយអ្នកលក់។ក្នុងឱកាសនោះដែរ បុរី អេច អឹម ឡាក់គីហូម ក៏បានចូលរួមចំណែកឧបត្ថម្ភ ដើម្បីអោយមានព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំនេះផង ដែរ។

កញ្ញា ភួង បុប្ផា ប្រធានផ្នែកលក់របស់បុរី អេច អឹម ឡាក់គីហូម បានប្រាប់អ្នកសារព័ត៌មានថាដើម្បីជាការថ្លែង អំណរនិងលើកទឹកចិត្តជូនដល់អតិថិជនរបស់ខ្លួននោះ បុរី អេច អឹម ឡាក់គីហូម បានផ្ដល់ជូន ប្រម៉ូសិន ពិសេស ៗជាច្រើនដែលមិនធ្លាប់មានពីមុនមក គឺទិញផ្ទះ ទទួលបានដូចជា៖ ទូរតាំង, ម៉ាស៊ីនត្រជាក់, ឈុតសាឡុងដ៏ ស្រស់ស្អាត និងតម្លើងជូនភ្លើង២០អំពែរ ព្រមទាំងថែមជូនឈុតផ្ទះបាយ, ទូរទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់ និងចង្រ្កាន្ដហ្គាសយ៉ាងទាន់សម័យថែមទៀត ជាពិសេសនៅមានម៉ូតូហុងដាឌ្រីមសេរីឆ្នាំ ២០២២ ចំនួន១គ្រឿង ក៏ដូចជាការបញ្ចុះតម្លៃពិសេសរហូតដល់ ៣ម៉ឺនដុល្លារភ្លាមៗពីបុរី អេច អឹម ឡាក់គីហូម។

កញ្ញា ភួង បុប្ផា បន្តថា បុរី អេច អឹម ឡាក់គីហូម គម្រោងខ្នាតយក្ស ១២០ហិកតា មានការអភិវឌ្ឍន៍យ៉ាងច្រើន សម្បូរបែប ដែលអតិថិជននឹកស្មានមិនដល់ ដែលក្នុងនោះមានដូចជាផ្សារទំនើប, ផ្សារបន្លែ, ព្រៃធម្មជាតិ, សួន សត្វ, មានសួនច្បារ, មន្ទីពេទ្យ, សាលារៀន, ឆ្នេរខ្សាច់សិប្បនិម្មិត, កន្លែងកំសាន្ត, អាងទឹកលំហែកាយ, ផ្លូវបុរី ធំៗ ស្អាតអ៊ុតកៅស៊ូ, និងផ្សេងៗជាច្រើនទៀត។

ប្រធានផ្នែកលក់រូបនេះបន្ថែមថា អេច អឹម ឡាក់គីហូម របស់អតិថិជនទាំងឡាយ គឺជាគម្រោងបុរីដែលមានសំ ណង់រឹងមាំល្អប្រកបដោយគុណភាពខ្ពស់ និងការសាងសង់តាមបទដ្ឋាននៃការរស់នៅ ព្រមទាំងទំនុកចិត្តខ្ពស់។ សូមបញ្ជាក់ដែរថា ការដាក់តាំងពិព័រណ៌អចលនទ្រព្យរបស់បុរី អេច អឹម ឡាក់គីហូម គឺមានតែរយៈពេល ២ថ្ងៃ ប៉ុណ្ណោះ គឺនៅថ្ងៃទី២ និងទី៣ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង ០៩៖០០ព្រឹក ដល់ ៦៖០០ល្ងាច នៅសាលពិព័រ ណ៍ ដឹ ព្រីមៀរ សេនធ័រ សែនសុខ។ រាល់ស្តង់របស់បុរី អេច អឹម ឡាក់គីហូម ក៏មានរៀបចំលេងហ្គេមសប្បាយ ៗនឹងទទួលបានកាដូរសន្ធឹកសន្ធាប់ ព្រមទាំងការថតរូបទុកជាអនុស្សាវរីយ៍ជុំគ្នាផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខ 015 383 500 / 012 318 500 / 090 686 134 ឬ ហ្វេសប៊ុកផេក https://www.facebook.com/BoreyHMLuckyHome

Icon for this message

HM Lucky Home

RELATED ARTICLES