Sunday, July 13, 2025
Homeព័ត៌មានអន្តរជាតិអតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យមានអ្នកលួចបាញ់ប្រហារ

អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យមានអ្នកលួចបាញ់ប្រហារ

(ព័ត៌មានបឋម)អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីន ហ្ស៊ូអាបេ (Shinzo Abe) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ដោយហូរឈាមបន្ទាប់ពី បានដួលខណៈពេលកំពុងថ្លែងសុន្ទរកថាតាមដងផ្លូវនៅទីក្រុង Nara ភាគខាងលិចប្រទេស​ជប៉ុន។នេះបើតាមការផ្សាយជាសាធារណៈរបស់ NHK កាលពីថ្ងៃសុក្រទី៨កក្កដា​២០២២។បើតាមប្រភពពីជប៉ុនTimesបានអោយដឹងថាលោកត្រូវបានខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូង។

NHKបាននិយាយថាសំឡេងដូចគ្រាប់កាំភ្លើងត្រូវបានឮនៅពេលនោះហើយជនសង្ស័យប្រុសម្នាក់ត្រូវបាន ឃាត់ខ្លួននៅកន្លែងកើតហេតុ។ អ្នកយកព័ត៌មាន NHK ម្នាក់នៅកន្លែងកើតហេតុបាននិយាយថា ពួកគេអាចឮសំឡេងពីរគ្រាប់ជាប់ៗគ្នាក្នុងអំឡុងពេលសុន្ទរកថារបស់លោកអាបេ ។

RELATED ARTICLES