សេដ្ឋកិច្ចតំបន់អាស៊ាន
គូឡាឡាំពួរ៖ ការនាំចេញទំនិញ គិតជាប្រាក់ដុលា្លរ អាមេរិករបស់ ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះយ៉ាង គំហុកប្រមាណ ជា១០,៤%ក្នុងអំឡុង ខែតុលា ដែលផ្ទុយពី កំណើន ១,០% កាលពីខែកញ្ញា ហើយក៏ជា ខែដែលគេ កត់សម្គាល់ ថាមាន អត្រាកើនឡើង ទាបដែររយៈ ពេល៥ខែជាប់ៗ គ្នានោះ ។
ខណៈកំណើន ក្នុងការនាំចេញ ទៅកាន់ ទីផ្សារចិនគឺ មានសន្ទុះ ខ្លាំងក្លាក្នុង ខែតុលា ដែលវាបា នទូទាត់ នឹងការធ្លាក់ ចុះក្នុងការលក់ទំនិញនាំចេញ ទៅកាន់ប្រទេស សិង្ហបុរី សហគមអឺរ៉ុប និង បណ្តាប្រ ជាជាតិដទៃ ទៀតក្នុងតំបន់ អាស៊ាន ។
យោងតាមវិទ្យាស្ថាន ស្ថិតិជាតិ ការថយចុះនៃអត្រា នាំចេញក្នុងខែ តុលាកន្លងមក នេះបានជិះ ឥទ្ធិពលយ៉ាង ខ្លាំងទៅនឹង ការធ្លាក់ចុះ ក្នុងការនាំចេញទាំងប្រេងនិងឧស្ម័នធម្មជាតិ(ហ្គាស)។ទន្ទឹម និងនេះ ការលក់ដូង ប្រេងនិងផលិត ផលអេឡិចត្រូនិក បានកើនឡើង បន្តិចផងដែរ ។ ចំណែកការនាំចូលក៏ធ្លាក់ចុះដែរ ក្នុងខែតុលា ដែលផ្ទុយ ពីកំណើន ៤,១%កាលពីខែកញ្ញា ។
ដោយឡែក ជញ្ជីញ ពាណិជ្ជកម្ម ម៉ាឡេស៊ីពង្រីកបា នពីផលលើស ផ្នែកពាណិជ្ជកម្ម១,៨ប៊ីលាន ដុល្លារក្នុងខែ កញ្ញាដល់២,៣ប៊ីលាន ដុល្លារក្នុងខែតុលាជាអត្រាសម្រេចបានខ្ពស់ក្នុងអំឡុងពេល៧ខែនេះ ។
ទោះជាយ៉ាង ណាគណៈវិនិច្ឆ័យ គេហទំព័រ សេដ្ឋកិច្ចធំ មួយលើ ពិភពលោ កមានក្តីរំពឹង ថាការនាំចេញ ទំនិញរបស់ ម៉ាឡេស៊ីនឹងកើន ឡើង១,៦%ក្នុងឆ្នាំ២០១៧ នាំចូល ថយចុះ ១,៣%ក្នុងឆ្នាំតែមួយនេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា