ភ្នំពេញ៖គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានធ្លាក់ខ្លួនក្លាយទៅជាស្រី្ដមេម៉ាយកូន១ទាំងវ័យក្មេងនៅហង្សមាសហើយពេលនេះនាងមានវិបត្តិផ្លូវចិត្តដ៍ធ្ងន់ធ្ងបំផុតក្នុងជីវិតព្រោះតែជួបទុក្ខសោកធំ២ក្នុងពេលតែ១នោះគឺទី១៖ម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់ពន្ធនាគាររយៈពេលដល់ទៅ១២ឆ្នាំ និងទី២៖ការចែកផ្លូវពីលោកគឹម ហាន នាំឲ្យនាងបរាជ័យគម្រោងរៀបការដើម្បីលុបដានស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល។ការដែលសូលីកា ជួបរឿងរ៉ាវក្នុងជីវិតស្ទួនបែបនេះច្បាស់ណាស់ថានាងពិបាកវាយលុកទីផ្សារសិល្បៈឲ្យពេញលេញដូចគេទើបមុននេះអ្នកមេម៉ាយសាច់សខ្ចីរូបបានសំណូមពរដល់មហាជនកុំឲ្យវាយប្រហាឬរិះគន់នាងដែលនាំឲ្យប៉ៈទង្គិចដល់អារម្មណ៍ផ្លូវចិត្តព្រោះចាប់ពីពេលនេះតទៅនាងត្រូវមានកត្តព្វកិច្ចចិញ្ចឹមកូនផងប្អូនស្រីផង។ប៉ុន្ដែសូលីកា មិនមែនធ្លាក់ខ្លួនក្រោយបែកប្ដីនេះទេព្រោះគេនៅតែឃើញនាងហ៊ឺហាជិះរថយន្ដទំនើបម៉ាកRange Rover ព័ណខ្មៅនិងរស់នៅផ្ទះបុរី និងខុនដូនៅឡើយ ហេតុនេះហើយគេជឿរថាអតីតគូដណ្ដឹងរបស់នាងគ្មានការរឹបអូសទ្រព្យដែលលោកបានចំណាយទៅលើសូលីកា នាពេលកន្លងមកនោះទេដើម្បីកូនប្រុសរបស់ពួកគេ។

ជាមួយគ្នានេះដែរសូលីកា សង្ឃឹមបានជួបមុខម្ដាយរបស់នាងសារជាថ្មីនៅឆ្នាំ២០៣៣ ក្រោយពីអ្នកស្រីស៊ិន ស្រីនាង ត្រូវបានតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីនាង ត្រូវបានសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ព័ន្ធករណីធ្វើឃាតលើដៃគូស្នេហាភេទដូចគ្នាអ្នកស្រីងិន សុខលី ។ចំពោះការប្រេះឆាស្នេហ៍វាមិនមែនជារឿងដំបូងឬលើកទី១នោះទេសម្រាប់សូលីកា ព្រោះនាងធ្លាប់ជួបមុនមានប្ដី តែអ្វីដែលនាងខ្មាសអៀនមិត្តភក្ដិគឺការមិនបានរៀបការជាមួយឪពុកកូនប្រុសរបស់នាងតាមផែនការណ៍គ្រោងទុកហើយទីបំផុតអ្វីៗក៍មកដល់ទីបញ្ចប់។ដោយឡែកសម្រាប់ម្ដាយរបស់នាងវិញគេជឿរថាតារាកូន១រូបនេះស្រណោះនឹងគេងនឹករៀងរាល់រាត្រីជាមិនខាន បើទោះជានាងធ្លាប់ប្រាប់ថាមានបងប្អូននាងទៅសួរសុខទុក្ខអ្នកស្រីនាង ជាប្រចាំក្ដី។

គេកត់សម្គាល់ថាក្រោយពេជ្រ សូលីកា លែងប្ដីក្ដៅៗនេះនាងក៍មានការតុបតែងខ្លួនប្លែកៗជាងមុនផងដែរដូចជាថ្មីៗនេះនាងបានលេងឈុតខ្មៅស្ដើងនិងរឹបស្ទើតែមើលទៅនាងគ្មានដើមទ្រូងជាស្រី្ដឡើយ។សូលីកា ថែមទាំងនិយាយបែបរំសាយទុក្ខលាយឡំសំណើចថា”ថ្នល់ជាតិ ប៉ុន្ដែជាតិល្បឿនលឿន”។ជាមួយគ្នានេះដែរFan របស់នាងនៅតែសរសើរថាស្រីពេជ្រ ស្អាតហើយលើកទឹកចិត្តឲ្យនាងត្រូវតែរឹងមាំតទៅទៀត។សម្រាប់ការលែងប្ដីកណ្ដាលឆ្នាំ២០២២ នេះធ្វើឲ្យសូលីកា ក្លាយទៅជាតារាមេម៉ាយទាំង៣ដួងរបស់ហង្សមាសក្នុងនោះ២ដួងទៀតគឺនាងពេជ្រ សោភា និងសុខ ស្រីនាង ។

ទស្សនិកជនបានលើកឡើងថាសូលីកា ប្រាកដជាមិនទុកបេះដូងឲ្យនៅរងារយូនោះទេពោលគឺសម្រស់ដូចនាងច្បាស់ជាមានបុរសមិនតិចនាក់ទេ រងចាំត្រងស្នេហ៍និងសុំព្យាបាលរបួសបេះដូងនាង ហេតុនេះហើយអតីតតារាចម្រៀងនៅហាងបៀរហ្គាឌិនបុប្ផាជាយដែន,ផលិតកម្មRock និងMរូបនេះអាចនឹងរកបានប្រុសស្នេហ៍ថ្មីឆាប់ៗជាមិនខាន ឲ្យតែនាងព្រមបើកបេះដូង។យ៉ាងណាអ្នកតាមដានរឿងស្នេហារបស់តារាតូចច្រឡឹងរូបនេះមិនចង់ឃើញនាងដើរជាន់ដានស្នេហ៍ចាស់ដដែលៗទៀតឡើយ៕
