Thursday, March 13, 2025
Homeតារាខ្មែរពេជ្រ សូលីកា ៖ជួបទុក្ខសោកធំ២ ធ្វើឲ្យនាងពិបាក​ឈជើង

ពេជ្រ សូលីកា ៖ជួបទុក្ខសោកធំ២ ធ្វើឲ្យនាងពិបាក​ឈជើង

ភ្នំពេញ៖គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានធ្លាក់ខ្លួនក្លាយទៅជាស្រី្ដមេម៉ាយ​កូន១ទាំង​វ័យ​ក្មេងនៅ​ហង្ស​មាស​ហើយពេលនេះនាងមានវិបត្តិផ្លូវចិត្តដ៍ធ្ងន់ធ្ងបំផុតក្នុងជីវិតព្រោះតែជួបទុក្ខសោកធំ២ក្នុងពេលតែ១នោះគឺទី១៖ម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់ពន្ធនាគាររយៈ​ពេល​ដល់ទៅ១២ឆ្នាំ និងទី២៖ការចែកផ្លូវពីលោកគឹម ហាន នាំឲ្យនាងបរាជ័យគម្រោង​រៀប​ការដើម្បី​លុបដានស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល។ការដែល​សូ​លីកា ជួបរឿង​រ៉ាវ​ក្នុង​ជី​វិត​ស្ទួនបែបនេះច្បាស់ណាស់ថានាងពិបាកវាយលុកទី​ផ្សារសិល្បៈឲ្យពេញ​លេញដូច​គេ​ទើប​មុននេះអ្នកមេម៉ាយសាច់សខ្ចីរូបបានសំណូមពរ​ដល់មហាជនកុំឲ្យវាយប្រហា​ឬរិះគន់​នាងដែលនាំឲ្យប៉ៈ​ទង្គិច​ដល់អារម្មណ៍ផ្លូវចិត្តព្រោះចាប់ពីពេលនេះតទៅនាងត្រូវមានកត្តព្វកិច្ចចិញ្ចឹមកូនផងប្អូនស្រីផង។ប៉ុន្ដែ​សូលី​កា មិនមែនធ្លាក់ខ្លួនក្រោយបែកប្ដីនេះទេព្រោះគេនៅតែ​ឃើញ​នាងហ៊ឺហា​​ជិះរថយន្ដទំនើបម៉ាកRange Rover ព័ណ​ខ្មៅនិងរស់នៅផ្ទះបុរី និងខុនដូនៅ​ឡើយ ហេតុ​នេះហើយគេជឿរថាអតីតគូដណ្ដឹងរបស់​នាងគ្មានការរឹប​អូសទ្រព្យដែល​លោក​បាន​ចំណាយទៅលើសូលីកា នាពេលកន្លងមកនោះទេដើម្បីកូនប្រុសរបស់​ពួកគេ។

ជាមួយគ្នា​នេះដែរសូលីកា សង្ឃឹមបានជួបមុខម្ដាយរបស់នាងសារជាថ្មីនៅឆ្នាំ២០៣៣ ក្រោយពីអ្នក​ស្រី​ស៊ិន ស្រី​នាង ត្រូវបានតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយ​ផ្ដន្ទា​ទោសដាក់​ពន្ធនាគា​ររយៈពេល១២ឆ្នាំក្រោមការចោទប្រកាន់ពីបទឃាតកម្ម​តាមមាត្រា​១៩៩ នៃក្រមព្រហ្ម​ទណ្ឌ បន្ទាប់ពីអ្នកស្រីនាង ត្រូវបានសម្ថកិច្ចចាប់ខ្លួនកាលពី​ថ្ងៃទី១១ខែ​មករាឆ្នាំ២០២០ ពាក់​ព័ន្ធ​ករណីធ្វើឃាតលើដៃគូស្នេហា​ភេទដូចគ្នា​អ្នក​ស្រីងិន សុខលី ។ចំពោះ​ការ​ប្រេះ​ឆា​ស្នេហ៍វាមិនមែនជារឿងដំបូងឬលើកទី១នោះទេសម្រាប់​សូលីកា ព្រោះនាង​ធ្លាប់​​ជួបមុនមានប្ដី តែអ្វីដែលនាងខ្មាសអៀនមិត្តភក្ដិគឺការមិនបាន​រៀបការ​ជា​មួយឪពុកកូន​ប្រុស​របស់នាង​តាម​ផែនការណ៍គ្រោងទុកហើយទីបំផុតអ្វីៗក៍មកដល់ទីបញ្ចប់។ដោយឡែកសម្រាប់ម្ដាយរបស់នាង​វិញគេជឿរ​ថា​តារាកូន១រូបនេះស្រណោះនឹងគេងនឹករៀងរាល់រាត្រីជាមិនខាន បើទោះជានាងធ្លាប់ប្រាប់ថាមានបង​ប្អូននាង​ទៅសួរសុខទុក្ខអ្នកស្រីនាង ជាប្រចាំក្ដី។

 គេកត់សម្គាល់ថាក្រោយពេជ្រ សូលីកា លែងប្ដីក្ដៅៗនេះនាងក៍មានការតុបតែងខ្លួន​ប្លែកៗជាងមុនផងដែរ​ដូច​ជាថ្មីៗនេះនាងបានលេងឈុតខ្មៅស្ដើងនិងរឹបស្ទើតែមើលទៅនាងគ្មានដើមទ្រូងជាស្រី្ដឡើយ។សូលីកា ថែមទាំង​និយាយ​បែបរំសាយទុក្ខលាយឡំសំ​ណើច​ថា​”ថ្នល់​ជាតិ ប៉ុន្ដែជាតិល្បឿនលឿន”។ជាមួយគ្នានេះដែរFan របស់​នាង​នៅតែសរ​សើរថាស្រី​ពេជ្រ ​ស្អាត​ហើ​យ​​លើកទឹកចិត្តឲ្យនាងត្រូវតែរឹងមាំតទៅ​ទៀត។សម្រាប់ការលែងប្ដី​កណ្ដា​ល​ឆ្នាំ២០២២ នេះធ្វើឲ្យសូលីកា ក្លាយទៅជាតារាមេម៉ាយទាំង៣ដួងរបស់ហង្ស​មាសក្នុងនោះ​២​ដួងទៀតគឺ​នាងពេជ្រ សោភា និងសុខ ស្រីនាង ។

ទស្សនិកជនបានលើកឡើងថាសូលីកា ប្រា​កដ​ជាមិន​ទុក​បេះ​ដូងឲ្យនៅ​រងារយូនោះទេពោលគឺសម្រស់ដូចនាង​ច្បាស់ជាមានបុរស​មិនតិច​នាក់ទេ រង​ចាំត្រងស្នេហ៍និងសុំព្យាបាលរបួស​បេះដូងនាង ហេតុនេះហើយអតីត​តារា​ចម្រៀង​នៅ​ហាង​បៀរ​ហ្គាឌិនបុប្ផាជាយដែន,ផលិតកម្មRock និងMរូប​នេះ​អាចនឹងរកបានប្រុសស្នេហ៍​ថ្មី​ឆាប់​ៗ​ជាមិនខាន ឲ្យតែនាងព្រមបើកបេះដូង។យ៉ាងណាអ្នកតាមដាន​រឿងស្នេហា​របស់​តារា​តូច​​ច្រ​ឡឹងរូបនេះមិន​ចង់​ឃើញនាងដើរជាន់ដានស្នេហ៍ចាស់ដដែលៗទៀតឡើយ៕

RELATED ARTICLES