ភ្នំពេញ៖មាស សុខសោភា បានធ្វើឲ្យអ្នកតាមដានស្នេហានាងឡើងវិលក្បុងសារជាថ្មីទៀតហើយ ព្រោះកាលពីថ្ងៃទី១៨កក្កដា នាងបានជូនយុវវជនម្នាក់ឈ្មោះBovee Hundley ឡើងយន្ដហោះទៅអាមេរិកដោយនាងបានហៅក្មេងប្រុសជំទង់នោះថាជា”កូនៗ”ព្រមទាំងបានអោបថើបគ្នាយ៉ាងស្អិតមិនចង់ព្រលែងទៀតផងដោយសារតែមិនចង់បែក។ជាមួយគ្នានោះដែរសោភា ចេញសារដាស់តឿនប្រុសក្មេងនោះថា”ម៉ាក់ស្រលាញ់កូនណាស់ តែត្រូវតែទ្រាំគ្មានការជួបជុំណា ដែលមិនមានការបែកគ្នានោះឡើយ សូមកូនទទួលបាននូវសុខសុវត្ថិភាពតាមផ្លូវ រៀនសូត្រឲ្យពូកែ កុំឲ្យម៉ាក់និងប៉ាខកចិត្ត កូនជាអ្វីៗនិងក្ដីសង្ឃឹមរបស់ពួកយើង”។

ក្រោយមាស សុខសោភា ចេញសារបែបនេះស្រាប់តែមានFan របស់តារារាម រូបនេះថាពួកគេតាមដានរឿងសុខសោភា វិលមុខអស់ហើយនៅតែមិនយល់ហើយថាម៉េចបានពេលនេះនាងមានកូនកំលោះទាំងមិនដែលដឹងថាពពោះតាំងពីពេលណាអីចឹង?អ្នកខ្លះទៀតថាសោភា ពិតជាជើងខ្លាំងខាងបិតបាំងរឿងផ្ទាល់ខ្លួនបានជិតល្អមែន ព្រោះមុននេះនាងទើបតែទម្លាយរឿងរៀបការកាលពី១២ឆ្នាំមុនគ្មានអ្នកណាដឹង ស្រាប់តែឥឡូវមកបញ្ចេញមុខកូនកំលោះទៀត,បើតែយ៉ាងៗនេះច្របូកច្របល់អស់ហើយ…។

គូរបញ្ជាក់ថាមាស សុខសោភា បានពឹងឲ្យលោកឆន សុវណ្ណារាជ ទម្លាយរូបអាពាហ៍ ពិពាហ៍របស់នាងគម្រប់ខួប១២ឆ្នាំកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅអ្នករិះគន់នាងថាសាងស្នេហ៍ឥតខាន់ស្លារព្រោះតែចង់ល្បី។រំលងបានតែ១ខែប៉ុណ្ណោះ ពោលគឺនៅចុង ខែមករាឆ្នាំ២០២២ សោភា បានបញ្ចេញមុខយុវជនឈ្មោះBovee Hundley ហើយនាងហៅថាកូនៗពេញមាត់ទើបគ្រប់គ្នានិយាយលែងចេញ។ប៉ុន្ដែភ្លាមៗនោះមានមនុស្សជំនិតសោភា បានចេញមកអះអាងថាកុំជឿរសោភា អីបុរសវ័យក្មេងនោះជាក្មួយរបស់នាងទេ មិនមែនកូនដូចនាងថាឡើយ។តែឥឡូវសោភា នៅតែហៅក្មេងប្រុសនោះថាជាកូនដដែលទើបធ្វើឲ្យរឿងស្នេហារបស់សោភា កាន់តែធ្វើឲ្យអ្នកតាមដានឈឺក្បាល។

សូមរំលឹកថាមាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ជាគ្រូពេទ្យនិងអាណិកជនខ្មែរមកពីកាណាដារយៈពេល១៥ឆ្នាំ(២០០៧-២០២២)ដែលពួកគេធ្លាប់រៀបការចំនួន២ដងមកហើយតែធ្វើដោយលាក់លៀមគឺការលើកទី១រៀបចំតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដាឆ្នាំ២០០៨ និងលើកទី២ការនៅខ្មែរតាមប្រពៃណីខ្មែរស្រដៀងសែនព្រេននៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩។គេជឿរថាសោភា នឹងប្រថុយរៀបការជាលើកទី៣ដោយបើកចំហនាពេលខាងមុខនេះ ខណៈដែលនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលមានអាយុកាន់តែច្រើនរឿងដែលគូរឲ្យបារម្ភគឺខ្លាចពិបាកយកកូន៕
