Thursday, March 13, 2025
Homeតារាខ្មែរមាស សុខសោភា ៖កូនត្រូវទ្រាំ”គ្មានការជួបជុំណា ដែល​មិនបែកគ្នាទេ”!

មាស សុខសោភា ៖កូនត្រូវទ្រាំ”គ្មានការជួបជុំណា ដែល​មិនបែកគ្នាទេ”!

ភ្នំពេញ៖មាស សុខសោភា បានធ្វើឲ្យអ្នកតាមដានស្នេហានាងឡើងវិល​ក្បុងសារជាថ្មីទៀត​ហើយ​ ព្រោះកាលពី​ថ្ងៃ​ទី១៨កក្កដា នាងបានជូនយុវវជនម្នាក់ឈ្មោះBovee Hundley ឡើងយន្ដហោះទៅអាមេរិកដោយនាងបានហៅ​ក្មេងប្រុសជំទង់នោះថាជា”កូនៗ”ព្រមទាំងបានអោបថើបគ្នាយ៉ាងស្អិតមិនចង់ព្រលែងទៀតផង​ដោយសារតែមិន​ចង់បែក។ជាមួយគ្នានោះដែរសោភា ចេញសារដាស់តឿនប្រុសក្មេងនោះថា”ម៉ាក់ស្រលាញ់កូនណាស់ តែត្រូវ​តែ​ទ្រាំ​គ្មាន​​ការជួបជុំណា ដែលមិនមានការបែកគ្នានោះឡើយ សូមកូនទទួលបាននូវ​សុខសុវត្ថិភាព​តាម​ផ្លូវ រៀន​សូត្រ​​ឲ្យ​ពូកែ កុំឲ្យម៉ាក់និងប៉ាខកចិត្ត កូនជាអ្វីៗនិងក្ដីសង្ឃឹមរបស់ពួកយើង”។

 ក្រោយមាស សុខសោភា ចេញសារបែបនេះស្រាប់តែមានFan របស់តារា​រាម រូប​នេះ​ថាពួកគេតាម​ដានរឿង​សុខ​សោភា វិលមុខអស់ហើយនៅតែមិនយល់ហើយ​ថាម៉េចបាន​ពេល​នេះនាងមានកូនកំលោះ​ទាំងមិន​ដែលដឹង​ថាព​ពោះតាំងពីពេលណាអីចឹង?អ្នកខ្លះទៀតថាសោភា ពិតជាជើងខ្លាំងខាងបិតបាំងរឿងផ្ទាល់ខ្លួនបានជិតល្អមែន ព្រោះ​មុននេះនាងទើបតែ​ទម្លា​យ​រឿងរៀបការកាលពី១២ឆ្នាំមុនគ្មានអ្នកណាដឹង ស្រាប់តែឥឡូវមកបញ្ចេញមុខ​កូនកំលោះ​ទៀត,បើតែយ៉ាងៗនេះច្របូកច្របល់អស់ហើយ…។

 គូរបញ្ជាក់ថាមាស សុខសោភា បានពឹងឲ្យលោកឆន សុវណ្ណារាជ ទម្លាយរូបអាពាហ៍ ពិពាហ៍របស់នាង​គម្រប់​ខួប១២ឆ្នាំកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅអ្នករិះគន់​នាង​ថាសាងស្នេហ៍ឥតខាន់ស្លារ​ព្រោះតែចង់​ល្បី។រំលងបានតែ១ខែប៉ុណ្ណោះ ពោលគឺនៅចុង ខែមករាឆ្នាំ២០២២ សោភា បានបញ្ចេញមុខយុវជនឈ្មោះBovee Hundley ហើយនាងហៅ​ថាកូនៗពេញមាត់ទើបគ្រប់គ្នានិយាយលែងចេញ។ប៉ុន្ដែភ្លាមៗនោះមានមនុស្សជំនិត​សោភា បានចេញមកអះអាងថាកុំជឿរសោភា អីបុរសវ័យក្មេងនោះជាក្មួយរបស់នាងទេ មិនមែនកូន​ដូច​នាង​ថាឡើយ។តែឥឡូវសោភា នៅតែហៅក្មេង​ប្រុសនោះថាជាកូនដដែលទើបធ្វើ​ឲ្យរឿង​ស្នេហារបស់សោភា កាន់តែធ្វើឲ្យអ្នកតាមដានឈឺក្បាល។

 សូមរំលឹកថាមាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ជាគ្រូពេទ្យនិង​អាណិកជន​ខ្មែរមកពីកា​ណាដារយៈពេល១៥ឆ្នាំ(២០០៧-២០២២)ដែលពួកគេធ្លាប់រៀបការ​ចំនួន២ដងមកហើយតែធ្វើ​ដោយលាក់លៀម​គឺការលើកទី១រៀបចំតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដាឆ្នាំ២០០៨ និងលើកទី២ការនៅ​ខ្មែរ​តាមប្រពៃណីខ្មែរ​ស្រដៀង​សែន​​ព្រេននៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩។គេជឿរថាសោភា នឹងប្រថុយរៀបការជាលើក​ទី៣​ដោយ​​បើក​ចំហនាពេលខាងមុខនេះ ខណៈដែលនាងធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថានៅ​ពេល​ដែល​មាន​អាយុកាន់តែច្រើនរឿងដែលគូរឲ្យបារម្ភគឺខ្លាចពិបាកយកកូន៕

RELATED ARTICLES