យោងតាមប្រភពព័ត៌មានពី Goal.Com ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២១ក្កកដា២០២២ បានអោយដឹងថាក្លឹបJuventus បានចុះហត្ថលេខាទិញ ខ្សែការពារកណ្តាលGleison Bremerពីក្លឹបTorino ដែលមានតម្លៃជាង៥១លានដុល្លារ ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ២០២៧។
បន្ទាប់ពីការចាកចេញរបស់Matthijs de Ligt ទៅ Bayern ក្រុមរបស់លោក Massimiliano Allegri បានទទួល
ខ្សែការពារសញ្ជាតិប្រេស៊ីលត្រឡប់មកវិញ។
កីឡាកររូបនេះបានមកដល់ទ្វីបអឺរ៉ុបពីក្លឹបបាល់ទាត់ប្រេស៊ីល Atletico M ក្នុងឆ្នាំ ២០១៨ដើម្បីចូលរួមជាមួយក្លឹបTorino ។
កីឡាករប្រេស៊ីលបានចំណាយពេល៤ឆ្នាំជាមួយក្រុមTorino ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២២។ គាត់បានបង្ហាញខ្លួនចំនួន ១១០ដងនៅគ្រប់ការប្រកួតទាំងអស់។
Bremerក្លាយជាកីឡាករសំខាន់ទីបីបន្ទាប់ពីកីឡាករAngel Di Maria និង Paul Pogba លើការផ្ទេរដោយឥតគិតថ្លៃ៕