ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវបានFan ជម្រុញឲ្យយកកូនទី២ជាកូនស្រីនៅថ្ងៃខួបអាពាហ៍គម្រប់៣ឆ្នាំរបស់នាងកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ ដែលមូលហេតុពួកគេឲ្យយោបល់ប្អូនថ្លៃថៅកែហង្សមាសរូបនេះយកកូនថែមបែបនេះដោយសារតែក្រោយមានកូនប្រុស១អាយុជាង២ឆ្នាំនេះស្វាមីនាងលោកអ៊ឹង សុខលី កាន់តែស្រលាញ់និងថ្នាក់ថ្នមសុគន្ធកញ្ញា ស្ទើតែលេបទៅហើយដោយហៅសុទ្ធតែជា”ឧត្តមភរិយា”ទៀតផង ហេតុនេះហើយបានជាអ្នកគាំទ្រយល់ថាប្រសិនបើនាងមានកូនថែម១ទៀតនោះច្បាស់ជាលោកសុខលី លើកទួលនាងជាមិនខាន។ប៉ុន្ដែផែនការណ៍យកកូនស្រីរបស់សុគន្ធកញ្ញា ត្រូវបានពន្យានៅពេលនេះទៅហើយដែលមូលហេតុនោះគឺមកពីនាងចង់ទុកឱកាសនេះកើបលុយពីការងារសិល្បៈសិននោះគឺតាមរយៈការចេញធ្វើជាគណៈកម្មារការនិងគ្រូបង្វឹកកម្មវិធីប្រលងច្រៀងCambodian Idol រដូវកាលទី៤ និងThe Voice Kids Cambodia រដូវកាលទី៣ព្រមគ្នាតែម្ដង។ដោយឡែកស្វាមីនាងលោកសុខលី នោះចាំតែសម្របខ្លួនតាមនាងគ្រប់ពេលទាំងអស់ ហើយលោកជាអ្នកនៅពីក្រោយខ្នងភរិយាក្នុងការកាន់តំណែងធំៗខាងលើផងដែរ។

តាមព័តមានថាឱក សុគន្ធកញ្ញា ក៍ដូចជាJudge និងCoach មួយចំនួនទៀតដែរពោលគឺនឹងបានតម្លៃខ្លួន៦ពាន់ដុល្លារក្នុង១កម្មវិធីពីកម្មវិធីប្រលងចម្រៀងនីមួយៗ ហេតុនេះហើយទោះជាខែនេះជារដូវធ្លាក់ភ្លៀងមែនតែតារាកូន១នៅតែអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារដដែល។ប្រភពបានឲ្យដឹងថាក្រៅពីកំពុងចេញមុខទាំង២កម្មវិធីខាងលើនេះសុគន្ធកញ្ញា ក៍នឹងត្រៀមចេញមុខកម្មវិធីថ្មីៗផ្សេងទៀតក្នុងនាមជាគ្រូបង្វឹកនិងគណៈកម្មារការក្នុងនោះមានដូចជាX Factor Cambodia និងCambodian Idol Junior រដូវកាលថ្មីផងដែរ ហេតុនេះហើយគេអាចព្យាករណ៍បានថាទោះជាសុគន្ធកញ្ញា គ្មានបទល្បីៗដូចមុនមែន តែនាងនៅតែអាចរក្សារលំនឹងអាជីពចម្រៀងមិនឲ្យធ្លាក់ចុះថែមទៀតនោះទេតាមរយៈការលេចមុខមកវិញពីបណ្ដារកម្មវិធីដែលគ្រប់គ្រងដោយស្វាមីនាងនេះ។ប៉ុន្ដែអ្វីដែលគូរឲ្យខកចិត្តនោះគឺសុគន្ធកញ្ញា នៅតែមិនអាចសម្រកគីឡូមកស្វែលបានដូចដើមឡើយបើទោះជាគេឃើញនាងហាត់ប្រាណជាប្រចាំក្ដី ហើយបើនៅតែបែបនេះទៀតច្បាស់ជានាងប្រឈមពិបាកប្រជែងទីផ្សារចម្រៀងឲ្យលោតមកវិញខ្លាំងណាស់។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលពន្យាយកកូននៅឆ្នាំ២០២ មានដូចជាសុគន្ធ និសា,នៅ សុនិតា ,ស៊ឹម សូលិកា ,ឌុច លីដា និងឈួន សុវណ្ណឆ័យ ជាដើម៕

