Thursday, March 28, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ជ្រើសផ្លូវកើបលុយ មុនពពោះ​កូន​ទី២

ឱក សុគន្ធកញ្ញា ៖ជ្រើសផ្លូវកើបលុយ មុនពពោះ​កូន​ទី២

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវបានFan ជម្រុញឲ្យយកកូនទី២ជាកូនស្រីនៅថ្ងៃខួបអាពាហ៍​គម្រប់​៣ឆ្នាំ​របស់នាង​កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ ដែលមូលហេតុពួកគេឲ្យយោបល់​ប្អូន​​ថ្លៃ​ថៅកែហង្សមាសរូបនេះ​យក​កូន​ថែមបែបនេះ​ដោយសារតែក្រោយមានកូនប្រុស១អាយុ​ជាង​២ឆ្នាំនេះស្វាមីនាងលោកអ៊ឹង សុខលី កាន់តែ​ស្រ​លាញ់និងថ្នាក់ថ្នមសុគន្ធកញ្ញា ស្ទើតែ​លេប​ទៅហើយដោយហៅសុទ្ធតែជា”ឧត្តមភរិយា”ទៀតផង ហេតុនេះ​ហើយបានជាអ្នកគាំទ្រ​យល់​ថា​ប្រសិនបើនាងមានកូនថែម១ទៀតនោះ​ច្បាស់ជា​លោក​សុខលី លើកទួលនាងជា​មិនខាន​។ប៉ុន្ដែផែនការណ៍យកកូនស្រីរបស់សុគន្ធកញ្ញា ត្រូវបាន​ពន្យានៅ​ពេលនេះទៅហើយដែល​មូលហេតុ​នោះគឺមកពីនាង​ចង់ទុកឱកាសនេះកើបលុយពី​ការងារសិល្បៈសិននោះ​គឺតាមរយៈ​ការចេញធ្វើជាគណៈកម្មារ​ការ​និងគ្រូបង្វឹកកម្មវិធីប្រលងច្រៀងCambodian Idol រដូវកាលទី៤ និងThe Voice Kids Cambodia រដូវកាល​ទី៣ព្រម​គ្នាតែ​ម្ដង។ដោយឡែកស្វាមីនាងលោក​សុខ​លី នោះ​ចាំតែសម្របខ្លួនតាមនាងគ្រប់ពេលទាំងអស់ ហើយ​លោកជាអ្នកនៅពីក្រោយខ្នង​ភរិយាក្នុងការកាន់តំណែងធំៗខាងលើផងដែរ។

  តាមព័តមានថាឱក សុគន្ធកញ្ញា ក៍ដូចជាJudge និងCoach មួយចំនួន​ទៀតដែរ​ពោល​គឺនឹងបានតម្លៃខ្លួន៦ពាន់​ដុល្លារក្នុង១កម្មវិធីពីកម្មវិធីប្រលងចម្រៀងនីមួយៗ ហេតុនេះហើយ​ទោះជាខែនេះ​ជា​រដូវធ្លាក់ភ្លៀងមែនតែ​តារា​កូន១នៅតែ​អាចរកប្រាក់ចំណូលបាន​រាប់ម៉ឺន​ដុល្លារ​ដដែល។ប្រភពបានឲ្យដឹងថាក្រៅពីកំពុងចេញមុខទាំង២​កម្មវិធី​ខាងលើនេះសុគន្ធកញ្ញា ក៍នឹង​ត្រៀមចេញ​មុខកម្មវិធីថ្មីៗផ្សេងទៀតក្នុងនាមជា​គ្រូបង្វឹកនិងគណៈកម្មារការ​ក្នុង​នោះមានដូច​ជា​X Factor Cambodia និងCambodian Idol Junior រដូវកាលថ្មីផងដែរ ហេតុនេះហើយ​គេ​អាច​ព្យាករណ៍​បានថាទោះជាសុគន្ធកញ្ញា គ្មានបទល្បីៗដូចមុនមែន តែនាងនៅតែអាចរក្សារ​លំនឹងអា​ជីព​ចម្រៀងមិន​ឲ្យ​ធ្លាក់ចុះថែមទៀតនោះទេ​តាមរយៈការលេចមុខមកវិញពី​បណ្ដារ​កម្មវិធីដែលគ្រប់គ្រងដោយស្វាមីនាងនេះ។ប៉ុន្ដែអ្វីដែលគូរឲ្យខកចិត្តនោះគឺសុគន្ធកញ្ញា នៅតែមិន​អាច​សម្រ​ក​​គីឡូមកស្វែលបានដូចដើមឡើយ​បើទោះជា​គេ​ឃើញ​​នាងហាត់ប្រាណ​ជាប្រចាំក្ដី ហើយបើនៅតែបែបនេះទៀតច្បាស់ជានាងប្រឈមពិបាកប្រជែង​ទីផ្សារ​ចម្រៀង​​ឲ្យ​លោតមកវិញខ្លាំងណាស់។

 ក្រៅពីឱក សុគន្ធកញ្ញា តារាដែលពន្យាយកកូននៅឆ្នាំ២០២ មានដូចជាសុគន្ធ និសា​,នៅ សុនិ​តា ,ស៊ឹម សូលិកា ,ឌុច លីដា និងឈួន សុវណ្ណឆ័យ ជាដើម៕

RELATED ARTICLES