Tuesday, November 19, 2024
Homeព័ត៌មានជាតិអាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ចោរ ត្រូវចោរកាប់រយះដៃ

អាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ចោរ ត្រូវចោរកាប់រយះដៃ

​ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ជនសង្ស័យលួចស្បែកជើងត្រូវជនសង្ស័យ កាប់១កាំបិតបុ័ងតោរយះដៃរងរបួសធ្ងន់ ចាប់បានជនសង្ស័យម្នាក់ រត់គេចខ្លួនបាត់ម្នាក់ បង្ក​​ឲ្យ​មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​២និង១០នាទីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦ ស្ថិត​​​នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន​ជ័យ​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានជន សង្ស័យក្មេងៗ២នាក់បានទៅរកទិញស្បែកជើងខណៈពេលកំពុងតែរើសស្បែកជើងស្រាប់ តែជនម្នាក់បានលួចស្បែកជើងដាក់ចូលក្នុងអាវពេលនោះអ្នកលក់សួរនាំជនសង្ស័យក៏ បាន​ទុកស្បែកជើងហើយជិះកង់ចេញទៅត្រូវអ្នកអ្នកលក់ស្រែកថាចោរៗ និងប្រាប់ឲ្យប្អូន អ្នកលក់​ជិះម៉ូតូ​ដេញតាម​ដល់ច្រមុះជ្រូកស្ទឹងមានជ័យ ស្រាប់តជនសង្ស័យម្នាក់ដែលអង្គុយ​នៅ ខាងក្រោយបនទាញកាំបិតបុ័ងតោកាប់ធ្វើឲ្យអ្នកដេញតាមភ័យលែងហ៊ានដេញ តាម​ទៀត ស្របពេលនោះមានមន្រី្តកងរាជអាវុហត្ថក្រុងភ្នំពេញ២នាក់បានឮប្រជាពលរដ្ឋ​ស្រែក​ថាចោរៗក៏បានដេញតាមរហូតដល់ផ្លូវបត់ចូលកន្លែងចាក់សំរាមស្ទឹងមានជ័យដើម្បី សួរនាំ​ក៏ត្រូវបានជនសង្ស័យដែលជិះកង់រត់នោះបានដកកាំបិតបុ័ងតោកាប់ទៅលើមន្ត្រីអាវុធ​ហត្ថ​​នោះដោយខ្លួនគេចមិនផុតក៏ចំដៃខាងធ្វេងរងរបួសធ្ងន់។ភ្លាមៗនោះជនសង្ស័យ ជាអ្នក​កាប់​បានរត់គេចខ្លួន នៅសល់តែជនសង្ស័យជាអ្នកជិះកង់ត្រូវបានអាវុធហត្ថចាប់​បានត្រូវ​ប្រជា​ពល​រដ្ឋចាប់វាយទ្រពខ្លួន ។

មន្ត្រីអាវុធហត្ថដែលរងរបួស​មានឈ្មោះ ធី អាយុ​​៤០ឆ្នាំ ​មុខងារជាមន្រ្តីកងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ។

ជនសង្ស័យដែលចាប់បានរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ និងជនសង្ស័យជាអ្នក កាប់បានរត់គេចខ្លួនបាត់ស្រមោល ។ ជនសង្ស័យដែលឃាត់ខ្លួនបានត្រូវអាវុធហត្ថបញ្ជូន ទៅ​បញ្ជូនទៅកងរាជអាវុធហត្ថរាធានីភ្នំពេញដើម្បីសាកសួរ ៕

ដោយ៖ ណន អ៊ាត

ddfsfddfs

RELATED ARTICLES