ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ជនសង្ស័យលួចស្បែកជើងត្រូវជនសង្ស័យ កាប់១កាំបិតបុ័ងតោរយះដៃរងរបួសធ្ងន់ ចាប់បានជនសង្ស័យម្នាក់ រត់គេចខ្លួនបាត់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានជន សង្ស័យក្មេងៗ២នាក់បានទៅរកទិញស្បែកជើងខណៈពេលកំពុងតែរើសស្បែកជើងស្រាប់ តែជនម្នាក់បានលួចស្បែកជើងដាក់ចូលក្នុងអាវពេលនោះអ្នកលក់សួរនាំជនសង្ស័យក៏ បានទុកស្បែកជើងហើយជិះកង់ចេញទៅត្រូវអ្នកអ្នកលក់ស្រែកថាចោរៗ និងប្រាប់ឲ្យប្អូន អ្នកលក់ជិះម៉ូតូដេញតាមដល់ច្រមុះជ្រូកស្ទឹងមានជ័យ ស្រាប់តជនសង្ស័យម្នាក់ដែលអង្គុយនៅ ខាងក្រោយបនទាញកាំបិតបុ័ងតោកាប់ធ្វើឲ្យអ្នកដេញតាមភ័យលែងហ៊ានដេញ តាមទៀត ស្របពេលនោះមានមន្រី្តកងរាជអាវុហត្ថក្រុងភ្នំពេញ២នាក់បានឮប្រជាពលរដ្ឋស្រែកថាចោរៗក៏បានដេញតាមរហូតដល់ផ្លូវបត់ចូលកន្លែងចាក់សំរាមស្ទឹងមានជ័យដើម្បី សួរនាំក៏ត្រូវបានជនសង្ស័យដែលជិះកង់រត់នោះបានដកកាំបិតបុ័ងតោកាប់ទៅលើមន្ត្រីអាវុធហត្ថនោះដោយខ្លួនគេចមិនផុតក៏ចំដៃខាងធ្វេងរងរបួសធ្ងន់។ភ្លាមៗនោះជនសង្ស័យ ជាអ្នកកាប់បានរត់គេចខ្លួន នៅសល់តែជនសង្ស័យជាអ្នកជិះកង់ត្រូវបានអាវុធហត្ថចាប់បានត្រូវប្រជាពលរដ្ឋចាប់វាយទ្រពខ្លួន ។
មន្ត្រីអាវុធហត្ថដែលរងរបួសមានឈ្មោះ ធី អាយុ៤០ឆ្នាំ មុខងារជាមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់បានរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ និងជនសង្ស័យជាអ្នក កាប់បានរត់គេចខ្លួនបាត់ស្រមោល ។ ជនសង្ស័យដែលឃាត់ខ្លួនបានត្រូវអាវុធហត្ថបញ្ជូន ទៅបញ្ជូនទៅកងរាជអាវុធហត្ថរាធានីភ្នំពេញដើម្បីសាកសួរ ៕
ដោយ៖ ណន អ៊ាត