សម្រាប់រដូវកាលដោះដូរខែមករា ២០១៧ ខាងមុខនេះក្លឹប Liverpool និង Tottenham កំពុងប្រជែងគ្នាទិញខ្សែប្រយុទ្ធ Javier Hernandez អតីតកីឡាករក្លឹបបិសាចក្រហម Man Utd ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Leverkusen ។ ស្របពេលដែលក្លឹបអង់គ្លេសកំពុងប្រជែងគ្នា ក្លឹបបាល់ទាត់អេស្ប៉ាញ Valencia ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិម៉ិកស៊ិក រូបនេះដែរ។ ប្រធានក្លឹប Valencia បាននិយាយថា៖’’មានតែកីឡាករ Hernandez ដែលអាចជួយឲ្យក្លឹបនេះគេចផុតពីតំបន់កាត់ចោលបាន’’។
ក្នុងចំណោមក្លឹបទាំងបីដែលមានមហិច្ឆតាចង់បានកីឡាកររូបនេះ Tottenham ប្រហែលជាទៅមិនរួចទេ ពីព្រោះក្លឹប Leverkusen បានដាក់តម្លៃខ្លួនកីឡាករវ័យ២៨ឆ្នាំ រហូតដល់ជាង ៤០លានដុល្លារឯណោះ។
គួររំឮកថា Hernandez រកគ្រាប់បាល់បាន ២២គ្រាប់រួចហើយ ក្នុង៤១ ប្រកួត ចាប់តាំងពីមកស្នាក់នៅជាមួយក្លឹបនេះ កាលពីឆ្នាំ ២០១៥។
ដោយ៖ ហេង ដេត