Friday, September 20, 2024
Homeព័ត៌មានជាតិចាប់ខ្លួន៤នាក់ ស្ទាក់កាប់ប្លន់ឡាន

ចាប់ខ្លួន៤នាក់ ស្ទាក់កាប់ប្លន់ឡាន

ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង ៧និង២៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានមតិចង្អុល និងណែនាំពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក កម្លាំងប៉ុស្តិ៍អន្សាចំបក់ កម្លាំងប៉ុស្តិ៍ក្បាលត្រាច កម្លាំងប៉ុស្តិ៍អន្លង់ត្នោត សហការជាមួយកម្លាំងអាវុធហត្ថស្រុក បានបង្ក្រាបមុខសញ្ញាក្នុងករណីកាប់ប្លន់រថយន្ត កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចខាងលិចឃុំអន្សាចំបក់ ចម្ងាយប្រហែល៥០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ដែលក្នុងនោះ រួមមាន ៖ ទី១-ឈ្មោះ សោម គឹមហួរ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ។ ទី២-ឈ្មោះនី រតនា ហៅចូច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ (ជាជនដៃដល់)។ ទី៣-ឈ្មោះហ៊ីង កុយទិទិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ (ជាជនដៃដល់) និងទី៤-ឈ្មោះសូត្រ ទីណា ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ។ ចំណែកបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។

ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី៕

RELATED ARTICLES