Thursday, September 19, 2024
Homeព័ត៌មានជាតិថៅកែGalaxy អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស ទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ ភ្នំតាម៉ៅ»...

ថៅកែGalaxy អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស ទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិ ដ៏ស្រស់ត្រ កាលដើម្បីប្រទេសជាតិ

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក៏សាងនិងអភិវឌ្ឍន៍តំបន់ «ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧស្យាន ជាតិដ៏ស្រស់ត្រកាល ដើម្បីប្រទេសជាតិ និងបានចេញមុខបដិសេធ៣ចំណុច ជុំវិញរឿងចោទប្រកាន់ថាលោក បានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការ លាងលុយកខ្វក់នេះ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមប្រកាសជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរនូវខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖ ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះពុកម៉ែបង ប្អូនទាំងក្នុងនិងក្រៅប្រ ទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាកក្រុម ហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដោយការយកចិត្ត ទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសម្អាតនិងដាំដុះ។ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រុម ហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំឱ្យទៅជាឧទ្យានជាតិ ក្រុមហ៊ុន សូមទទួលខុសត្រូវ តាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែ ទទួលខុសត្រូវទាំងអស់។

ឆ្លៀតឱកាសនេះដែរ ខ្ញុំបាទសូមបំភ្លឺលើកយកសាច់រឿង និងគោលបំណងខ្លះៗ មុនពេលប្រមុខរាជ រដ្ឋាភិបាល បានលុប។ លោកបានបន្តថា ដំបូងឡើយ ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិក្នុងការវិ និយោគគោលបំណង នោះ គឺឱ្យបងប្អូនមិនទាន់មានលំនៅដ្ឋានអាចទិញគម្រោងនេះបានត្រឹម៣០ដុល្លារ ទៅ៦០ដុល្លារក្នុងមួយខែដែល បញ្ចុះរហូត៦១%ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើតសួន ឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាសឱ្យទទួល បានផលចំណេញពីក្រុមហ៊ុន។ ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលក៏ សម្រេចចិត្តឲ្យអភិ វឌ្ឍ ដោយគិតផលប្រយោជន៍ជាតិ។ កន្លងមកមានមតិមួយចំនួនតែងតែបំភ្លើសការពិត ថាខ្ញុំមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើឱ្យយអ្នកនេះធ្វើឲ្យអ្នកនោះជាការលាបពណ៌ដ៏សាហាវ។ ខ្ញុំផ្ដល់ប្រវត្តិខ្លះៗជូនពុកម៉ែ បងប្អូន ខ្ញុំចាប់កំណើតក្នុងនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានឪពុកឈ្មោះ ឡុង យឿន មុខរបរជាអ្នករែកដី ម្ដាយឈ្មោះ ប៉ែន ងឿន បានស្លាប់ចោលនៅពេលដែលខ្ញុំទៅធ្វើពលករនៅប្រទេស កូរ៉េបានពីរឆ្នាំ។ បងប្អូនខ្ញុំមាន៥នាក់ គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ ចំណែកខ្ញុំជួយរែកដី ឪពុកខ្ញុំតាំងពី អាយុ១២ឆ្នាំ ដើម្បីដោះស្រាយការហូបចុក ហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរ។មកដល់ ពេលនេះទោះខ្ញុំមានជីវភាពសមរម្យ ខ្ញុំតែងតែបរិច្ចាគលះបង់ជួយសង្គមជួយអ្នកជុំវិញខ្លួន ខ្ញុំមិនដែលមានចេត នាណាមួយធ្វើឱ្យប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ។ ខ្ញុំពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ដែល ជាការចោទប្រកាន់ដ៏អាក្រក់បំផុត។ ក្រុមហ៊ុនមានបុគ្គលិករាប់ពាន់នាក់ បុគ្គលិកមានប្រពន្ធមានកូនមានឪពុក ម្តាយ ដែលគាត់បានចំណូលពីក្រុមហ៊ុនដើម្បីផ្គត់ផ្គង់គ្រួសារទាំងស្រុង។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រុមហ៊ុនខ្ញុំមិន អាចអោបដៃឈរមើល ការប៉ះពាល់ និងបង្កការលំបាកដល់អង្គភាពក្រុមហ៊ុនទាំងមូលឡើយ។ វាអយុត្តិធម៌ខ្លាំង ណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹង ប្រែងជួយសង្គមលះបង់គ្រប់ បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់នេះជាការឈឺចាប់បំផុតទោះបី រឿងនេះមិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តច្បាប់ណាមួយក៏ដោយ ប៉ុន្ដែវាជាការលាបពណ៌ ដ៏អាក្រក់ជាការបំផ្លាញដល់កិត្តិយសខ្ញុំក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដ៣ចំណុច និងមិនបន្ត ឱ្យបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយ ។

១៖ ចោទខ្ញុំថាកាប់ឈើលក់ ប្រសិនបើស៊ើបអង្កេតសិក្សាឃើញថាខ្ញុំបានលក់ឈើ១មីលីម៉ែត្រ ខ្ញុំសុខចិត្តដើរចូល គុក។

២៖ ការចោទប្រកាន់ថាលាងលុយខ្វក់ វាជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់។

៣៖ មានអ្នកនៅពីក្រោយ។ ចាប់ពីពេលនេះតទៅបងប្អូនដែលចោទប្រកាន់ ដោយគ្មានមូលហេតុ ដោយគ្មាន ភស្តុតាង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរនោះក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយ។ អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់ នាក់។

សូមអភ័យទោសនូវពាក្យសម្ដីលើសលួសណាមួយចំពោះពុកម៉ែបងប្អូន ខ្ញុំបាទសូមលើកដៃសំពះគោរព លា៕

RELATED ARTICLES