Friday, September 20, 2024
Homeព័ត៌មានជាតិបួសផ្តាច់ស្រា បាន៥ខែ ចងកផ្តាច់ជីវិត

បួសផ្តាច់ស្រា បាន៥ខែ ចងកផ្តាច់ជីវិត

ខេត្តសៀមរាប ៖ ព្រះសង្ឃ ១អង្គ ត្រូវបានប្រជាពលរដ្ឋអះអាងថា ធ្លាប់ជាមនុស្សញៀនស្រា និងបានចូលមកសាងផ្នួស ដើម្បីផ្តាច់ស្រា អស់រយៈពេល៥ខែ មកហើយ ស្រាប់តែចុងក្រោយបានសម្រេចចិត្តចងក សម្លាប់ខ្លួន បណ្តាលឱ្យសុគតនៅក្នុងវត្តតែម្តង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចវត្តធ្លកវារ៍ ស្ថិតក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី។

ព្រះសង្ឃដែលចងកធ្វើអត្តឃាត មានព្រះនាម ជា រ៉ាន អាយុ៤៦ឆ្នាំ ជាព្រះសង្ឃគង់នៅវត្តធ្លកវារ៍ ស្ថិតក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី និងមានស្រុកកំណើតនៅភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ព្រះសង្ឃអង្គនេះ កាលមិនទាន់សាងផ្នួស គឺជាមនុស្សញៀនស្រា តែងផឹកស្រាជាប់ជាប្រចាំ លុះក្រោយមក ដោយសារតែចង់ផ្តាច់ស្រា ទើបចូលសាងផ្នួស រៀនធម៌ អស់រយៈពេល៥ខែមកហើយ ប៉ុន្តែដោយសារមិនអាចផ្តាច់ស្រាបាន ទើបឈានដល់ការចងកធ្វើអត្តឃាតបែបនេះតែម្តង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ខណៈដែលព្រះសង្ឃក្នុងវត្ត ក្រោកពីសិង ចេញមកខាងក្រៅកុដិ ស្រាប់តែប្រទះឃើញព្រះសង្ឃ ជា រ៉ាន បានចងកសុគតនៅលើដើមគុយ ក្បែរកុដិ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញវត្ត និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ព្រះសង្ឃ ជា រ៉ាន ពិតជាសុគតដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។

សព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES