ភ្នំពេញ៖តារាចម្រៀងសេន យូរី កាន់តែមានក្បាច់រាំសាហាវជាងមុន នារយៈពេលចុងក្រោយហើយសាច់របស់នាងក៍រឹតសខ្ចីម៉ដខៃរលើបរលោងទៅៗដែលធ្វើឲ្យប្រុសមិនតិចនាក់ទេ ចង់ចូលខ្លួនទៅស្អំរបួសបេះដូងនាងព្រោះតែក្នក់ក្នាញ់ស្រីស្រស់ដែលប៉ៈស្នេហ៍ច្រើនតែមិនដូចបំណងរូបនេះ។អ្វីដែលគូរឲ្យកត់សម្គាល់យូរី ក្រោយផ្ដាច់ស្នេហ៍ថៅកែហាងផឹកស៊ីលោកជា នី ជាង១ឆ្នាំមកនេះនាងមិនដែលបង្ហាញទុក្ខសោកបេះដូងតាមរយៈការបង្ហូរទឹកនេត្រាឲ្យគេឃើញម្ដងណាឡើយ ពោលគឺសុខចិត្តរក្សារភាពស្ងៀមស្ងាត់អត់ឲ្យគេដឹងហើយនាងក៍មិនធ្លាប់ហែកហួររឿងថៅកែមានស្រីស្នេហ៍ច្រើនដែលធ្វើឲ្យស្នេហានាងប្រេះឆាកណ្ដាលផ្លូវនោះដែរ។ប៉ុន្ដែទាំងយូរី និងលោកនី ពេលនេះព្យាយាមគេចមុខរៀងៗខ្លួនហើយបើជួបគ្នាដោយចៃដន្យឬវ៉ាក់អឺនោះគ្នានោះក៍ពួកគេមិននិយាយស្ដីរកគ្នាមួយម៉ាត់ឡើយ។យ៉ាងណាតាមព័តមានថាយូរី មានជម្រើសស្នេហ៍ច្រើនព្រោះបុរសទាំងក្នុងនិងក្រៅស្រុកចង់ធ្វើជាម្ចាស់ចិត្តថ្មីរបស់នាងមានចំនួនកាន់តែច្រើននាក់ តែយូរី ខ្លាចដើរជាន់ដានចាស់ទើបពេលនេះនាងជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិនបើកចំហ ខណៈដែលថៅកែក៍មិនធម្មតាដែរព្រោះមានស្រីចោមរោមកៀជើង។

គូរកត់សម្គាល់ថាយូរី ក្រោយចេញពីសាន់ដេចូលហង្សមាសនាងមានតម្លៃខ្លួនច្រៀងConcerts ធំៗទ្វេរដង ពោលគឺច្រៀង១កម្មវិធីស៊ីថ្លៃក្បែរ២ពាន់ដុល្លារដែលថ្លៃខ្លួននេះត្រដមត្រសងជាមួយនាងរ៉េត ស៊ូហ្សាណា ដែរ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះយូរី ដែលធ្លាប់តែមានថៅកែដឹកទៅច្រៀងគ្រប់ខេត្តក្រុងតាមរថយន្ដLand Cruiser V8 នោះពេលនេះនាងកាន់ចង្កូតរថយន្ដដោយខ្លួនឯងហើយថៅកែថែមទាំងបានធីបនាងចោលទៀតផងព្រោះហាងលោកជាញឹកញាប់បានហៅតារាល្បីៗទៅច្រៀងតែលើកលែងតែយូរី ១ដែលពេលនេះលោកមើលរំលង។យូរី ធ្លាប់បង្ហើបថាក្រៅពីពង្រឹងទីផ្សារចម្រៀងទ្វេដងនោះនាងក៍គិតគូរឿងការថតភាពយន្ដដូចមិត្តរួមក្រុមផងដែរដើម្បីឲ្យទីផ្សារសិល្បៈកាន់តែទូលាយ។

ក្រៅពីយូរី តារាដែលប្រេះឆាសង្សារចុងក្រោយនេះមានដូចជានាងពេជ្រ សូលីកា,ហ្វា ហ្វា ,សេង សុខឃីម និងសុខ សោម៉ាវត្តី ជាដើម។គេជឿរថារូបសម្រស់ដូចយូរី ប្រាកដជានាងរកបានសង្សារថ្មីឆាប់ៗនេះហើយនាងនឹងហ៊ានបណ្ដើរប្រុសនោះជាចំហដើម្បីឲ្យថៅកែភ្លឺភ្នែក៕

