ភ្នំពេញ៖ស្រីសា្អតហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញភាពស្រស់ថ្លាឡើងវិញបន្ទាប់ពីនាងដាច់ចិត្តបញ្ចេញមុខសង្សារថ្មីជាគ្រូពេទ្យវ័យក្មេងរូបសង្ហារ ដើម្បីទប់ស្កាត់អ្នកថានាងជាតារាអភ័ព្វស្នេហ៍ឬច្រើនតែសង្សារដោះដៃទៅមានថ្មី បន្ទាប់ពីមុននេះមានព័តមានថាដៃគូពិសេសរបស់នាងគឺប្រុសរូបសង្ហារលោកសេង មង្គល(ហូរ ប៉ូសេង)ងាកទៅស្នេហ៍ស្និតជាមួយអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់ ខណៈដែលកាលពីចុងខែឧសភា អ្នកចម្រៀងOriginals Song លោកចេន ដែលគេសង្ស័យថាជាសង្សារនាងនោះបានរៀបការប្រពន្ធចោលនាងបាត់ទៅហើយ។

ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះទោះជាពេលនេះច័ន្ទនីរ័ត្ន មានប្រុសស្នេហ៍ថ្មីហើយលោកមង្គល ប្រកាសមុននេះថាចាត់ទុកនាងដូចជាប្អូនស្រីក្ដី តែនីរ័ត្ន ហាក់នៅតែតាមដានរាល់សកម្មភាពបុរសរូបសង្ហារសាច់ដុំធំៗនោះតទៅទៀត តាមរយៈលោកសេង កាន់តែស្និតស្នាលគ្នាយ៉ាងចម្លែកជាមួយថៅកែពេជ្រម្នាក់។សកម្មភាពបែបនេះអ្នកខ្លះសង្ស័យថាច័ន្ទនីរ័ត្ន អូសលោកគ្រូពេទ្យមកនែបនិត្យជាចំហនោះដើម្បីជាការឆ្លើយតបទៅលោកមង្គល បញ្ឈឿរចិត្តនាង ព្រោះគ្រាន់តែលោកមង្គល ចេញMV ជាមួយថៅកែពេជ្រភ្លាម នីរ័ត្ន ចេញសារលេបខាយទៅប្រុសរូបសង្ហារនោះថាពេលនាងឃើញរូបភាពទាំងនោះហើយរូបនាងចង់តែទៅលោតទឹកលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនឲ្យងាប់ទៀតផង ដែលពាក្យពេជន៍ទាំងនោះធ្វើឲ្យFan របស់ច័ន្ទនីរ័ត្ន កាន់តែច្របូលច្របល់។

គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានប្រេះឆាស្នេហ៍ជាច្រើនលើកច្រើនសារមកហើយ តែនាងមិនដែលបង្ហាញទុក្ខសោកព្រោះរឿងស្នេហារហូតព្រមានចង់ទៅធ្វើអត្តឃាដតាមរយៈការលោតពីលើស្ពានទម្លាក់ខ្លួនចូលទន្លេដូចពេលលោកមង្គល ទៅកៀកកើយអ្នកថ្មីដូចពេលនេះទេ ប៉ុន្ដែគេជឿរថាការគាំគ្រាចិត្តរបស់នាងពេលនេះគឺមានតែលោកគ្រូពេទ្យរូបសង្ហារទេ ដែលអាចព្យាបាលរបួសបេះដូងនាងឲ្យមានកំដៅឡើងវិញ។អ្វីដែលគូរឲ្យកត់សម្គាល់នោះច័ន្ទនីរ័ត្ន គឺពិតដូចជាគេថាមែនព្រោះនាងស្នេហ៍តែប្រុសក្មេងរូបសង្ហារ ពោលគឺប្រុសវ័យចំណាស់អែបកៀនទោះជាមានទឹកលុយធំយ៉ាងណាក៍ដោយបើនាងគ្មានអារម្មណ៍ស្នេហ៍ទេ ប្រាកដណាស់ថាបុរសទាំងនោះមិនអាចបានប៉ៈស្ទាបអង្អែលកាយ៉ាស្រីស្អាតសាច់រលើបរលោងម៉ដខៃសខ្ចីរូបនេះបានឡើយ៕

