ភ្នំពេញ៖KTV ដែលគ្រប់គ្នាស្គាល់ថាជាកន្លែងសប្បាយច្រៀងរាំនៅខារ៉ាអូខេនោះពេលនេះត្រូវបានក្រុមការងារJAILBREAK ផលិតជាភាពយន្ដឡើងKTV ៖ Killing Time Violently ជាប្រភេទរឿងវាយប្រហារ លាយឈុតកំប្លែង គ្រោងនឹងចាប់ផ្ដើមថតនៅដើមខែកញ្ញា នឹងបញ្ចប់នៅថ្ងៃទី៥ខែតុលាឆ្នាំ២០២២ ខាងមុខនេះហើយដែលមានលោកDara Our និងJimmy Henderson ជាអ្នកដឹកនាំនិងនិពន្ធរឿងនេះឡើង។ភាពយន្ដនេះក៍មានការចូលរួមសម្ដែងពីតារា កំប្លែងល្បីៗដូចជានាយពែកម៉ី ,នាយក្រូច និងជាការឈានចូលសម្ដែងជាលើកដំបូងរបស់Dj ស្ដី រួមទាំង Influencer ដ៍ល្បីនៅទីក្រុងតូក្យូ ដូចជាHinano Kurosaki ជាដើម។Henderson ផលិតករភាពយន្ដនេះ កំពុងធ្វើ ការសហការណ៍ជាមួយអ្នកនិពន្ធkai Miller ,អ្នកដឹកនាំកម្មវិធីAction –fest 2018 ,The Prey ព្រមទាំងមានការសហការណ៍ជាមួយផលិតករKim Chanthang ,អ្នកដឹកនាំផ្នែករូបថតRun Sokheng និងអ្នកគ្រប់គ្រងផលិតកម្មBorramey Yoath ខណៈដែលKTV ត្រូវបានសហការផលិតដោយChy Sila, Kenneth Ung ,Si Mao និងMey Ly ។



លោកJimmy Henderson បានថ្លែងប្រាប់អ្នកសារព័តមាននៅថ្ងៃសន្និសីទកាសែត ពាក់ព័ន្ធការផលិតរឿងKTV នៅរោងភាពយន្ដMajor Cineplex By Smart នៅអ៊ីអន១ កាលពីរសៀលថ្ងៃទី៣១សីហាថារឿងនេះ គ្រាន់តែហ្វឹក ហាត់មុនចេញថតប្រើពេលដល់ទៅ៣ខែដើម្បីឲ្យតារាស៊ាំនិងទីតាំងហើយជាភាពយន្ដមួយដែលបានប្រែក្លាយពីពាក្យដែលគេស្គាល់ថាKTV ជាខារ៉ាអូខេទៅជាភាពយន្ដ ហើយលោកនឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាពដើម្បីឲ្យភាពយន្ដនេះទទួលបានការគាំទ្រពីមហាជន។លោកHenderson បន្ថែមថាKTV ត្រៀមចំណាយទុនផលិតសរុប១៥ម៉ឺនដុល្លារ ហើយក្រៅពីមានឈុតវាយតប់គ្នាយ៉ាងសាហាវ នោះរឿងនេះក៍មានឈុតសំណើចពីតារាកំប្លែងល្បីៗរបស់ខ្មែរ រួមទាំងឈុតពិសេសពីInfluencer ដ៍ល្បីមកពីជប៉ុនផងដែរ តែលោកមិនអាចនិយាយបានថាតើពួកគាត់នឹងត្រូវលេងឈុតអ្វីខ្លះជាមុនបានទេ។លោកHenderson បន្ថែមទៀតថារឿងនេះគ្រោងនឹងដាក់បញ្ចាំងនៅខ្មែរនៅឆ្នាំ២០២៣ ខាងមុខនេះហើយក្រោយដាក់តាមរោងកុនអស់៦ខែហើយក៍នឹងនាំទៅបញ្ចាំងនៅបរទេសផងដែររួមទាំងនៅFilm Festival ជាដើម។ktv ក៍មានការចូលរួមឧបត្ថម្ភដោយM Pictures,Cambodia Two Rivers International និងHanuman Beverages ខណៈDonfeng Cambodia,E-Gets និងBallantine’s ក៍មានចំណែកជួយគាំទ្រភាពយន្ដនេះដែរ។



ចំណែកDJ ស្ដី វិញបានបង្ហាញអារម្មណ៍រីករាយដែលមានឱកាសបានសម្ដែងភាពយន្ដខ្នាតធំនេះដោយលោកអះអាងថារូបលោកមិនមែនចេះតែរ៉េបទេតែលោកជាអ្នកសិល្បៈសម្ដែងដើម្បីឲ្យប្រជាជនមើល ត្រូវតែបញ្ចេញឲ្យអស់ឲ្យគេសប្បាយរីករាយ ឲ្យទាក់ទាញ ហើយបើទោះជាមិនបានពិន្ទុ១០ពេញក៍ដោយក៍យ៉ាងហោចណាស់ឲ្យគេចូលចិត្តយើងពី៧ទៅ៨ពិន្ធុ គឺបានន័យថាយើងឈ្នះ។រីឯកូនប្រុសDJ ស្ដីបង្ហើបថាក្នុងរឿងKTV នេះប៉ាលោកដើរតួជាមេប៉ូលីសហើយលើកនេះពិតជាប្លែកព្រោះពីមុនពីណាក៍ស្គាល់ថាគាត់ជាតារារ៉េប តែលើកនេះគាត់ជាប៉ូលីសដ៍អង់អាចម្នាក់៕



