ភ្នំពេញ៖ខណៈដែលFan របស់ថុល សុភិទិ មួយចំនួនរួមទាំងតារាកំពូលទើសលោកម៉ៃ សុគន្ធ បានចេញសារថាលទ្ធផលដែលភិទិ មិនបានកាន់ពានCambodian Idol រដូវកាលទី៤ហើយធ្លាប់ជាតួឯកតែក្លាយជាតួរងព្រោះតែឆាប់បញ្ចេញតួស្រីពេកដែលគេសំដៅទៅលើលោកបង្អួតរូបកៀកកើយជាមួយសូលីកា នោះស្រាប់តែពេលនេះអ្នកមេម៉ាយស្រីពេជ្រ ហៅសូលីកា បានលេងមួយក្បាច់ទៀតធ្វើឲ្យអ្នកតាំងខ្លួនថាឈ្មោះ”សយ”កាន់តែស្រឡាំងកាំងថែមទៀតនោះគឺនាងបានដឹកដៃបុរសរូបសង្ហារនិងជាអ្នកលេងម៉ូដសាក់នេះទៅថតជាឈុតប្រពៃណីកូនកំលោះក្រមុំសម្រាប់គូភរិយាថ្មី។តាមរយៈរូបភាពនោះពួកគេពិតជាសាកសមគ្នាបំផុតហើយមើលទៅដូចជាគូស្នេហ៍ពិតៗតែម្ដង ខណៈដែលមុនថតឈុតPre-Wedding នេះតារាទាំងពីរក៍ធ្លាប់បង្ហាញភាពស្និតស្នេហ៍គ្នាយ៉ាងរ៉ូមែនទិកផងដែរ។

ប៉ុន្ដែតាមព័តមានថាសូលីកា-សុភិទិ បានថតរូបនោះតាំងពីមុនអតីតបេក្ខភាពCambodian Idol រដូវកាលទី៤រូបនេះប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៨សីហា ម្លេះ។ប្រភពបានឲ្យដឹងថាមិនមែនសុខៗស្រីពេជ្រ រៀបគម្រោងថតឈុតបុរាណនោះជាមួយភិទិ ដោយខ្លួនឯងនោះទេតែពួកគេត្រូវបានថៅកែសម្អាងការមួយជួលឲ្យថតស្ពតឲ្យដើម្បីជាការទាក់ទាញព្រោះតារា១គូនេះក្រោយពីបង្ហាញភាពស្អិតល្មូតជាមួយគ្នាមកមានគេចាប់អារម្មណ៍ច្រើន។យ៉ាងណានៅមិនទាន់ដឹងពីតម្លៃខ្លួនដែលសូលីកា និងភិទិ ទទួលបានពីការថតឲ្យសម្អាងការមួយនោះឡើយ ប៉ុន្ដែតាមការបង្ហើបពីតារាធ្លាប់ថតស្ពតសម្អាងការបានបង្ហើបថាសម្រាប់តារាល្បីៗថតពាណិជ្ជកម្មប្រភេទនេះម្ដងស៊ីថ្លៃចាប់ពី៧០០ទៅ២០០០ដុល្លារឯណ្ណោះ ។

សូមបញ្ជាក់ថាពេជ្រ សូលីកា បានចូលកាន់តែកៀកជាមួយលោកថុល សុភិទិ ក្រោយតារាលេងម៉ូដសាក់រូបនេះច្រៀងCover បទ”មិនអាចឃាត់ទេ”ល្បីល្បាញជាងម្ចាស់ដើមលោកម៉ម ពេជ្ររិទ្ធ ទៅទៀតដែលធ្វើឲ្យនារីៗជាច្រើនជ្រួលជ្រើមព្រោះលង់ទាំងភាពសង្ហារនិងទឹកដមសម្លេងភិទិ។ភ្លាមៗនោះដែរសុភិទិ ចេញសារថាលោកស្រលាញ់នារីឈ្មោះ”សយ”ស្រាប់តែមានស្រីស្អាតជាច្រើនបានតាំងខ្លួនថាពួកគេឈ្មោះនេះដែលក្នុងគោលបំណងចង់ធ្វើជាសង្សារភិទិ ។ប៉ុន្ដែគូរឲ្យស្ដាយស្រាប់តែពេលចេញមុខសូលីកា ស្អិតល្មូតជាមួយភិទិ ដូចគូសង្សារមកនាងនាងថាឈ្មោះសយនោះ ចាប់ផ្ដើមដកថយទៅវិញអស់ បើទោះជាស្រីពេជ្រ ប្រកាសថានាងគ្រាន់តែជាFan របស់អ្នកចម្រៀងម្នាក់នេះក្ដី។អ្វីដែលធ្វើឲ្យសូលីកា ស្រឡាំងកាំងនិងគ្មានវាចាថ្លែងនោះគឺថុល សុភិទិ បានរបូតពានCambodian Idol រដូវកាលទី៤ធ្លាក់ទៅកណ្ដាប់ដៃលោកលីម តិចម៉េង ជាហេតុធ្វើឲ្យFan របស់សុភិទិ និងសូលីកា មានគំនិតក្វែងគ្នា។

យ៉ាងណាមហាជនរងចាំមើលថាតើទំនាក់ទំនងរបស់អ្នកមេម៉ាយកូន១ពេជ្រ សូលីកា និងកំលោះរូបសង្ហារលោកថុល សុភិទិ ពិតជាធម្មតាដូចសូលីកា ថាមែនឬមួយពួកគេមានអ្វីពិសេសអាថ័កំបាំងដូចFan ខ្លះសង្ស័យមែន?
