ភ្នំពេញ៖សួស វីសា បានចាត់ទុកថាជីវិតនាងប្រៀបដូចជាព្រះនាងព្រះស្វាមីថ្នាក់ថ្នមនិងផ្គាប់ចិត្តគ្រប់បែបយ៉ាងទាំងអស់ ខណៈដែលលោកថមមី ក៍ធ្លាប់ស្បែស្បថសច្ចារ្យផងដែរថាលោកស្មោះស្ម័គ្រប្រពន្ធកូនលុះអវសាននៃជីវិត។អ្វីដែលបង្ហាញជាក់ស្ដែងនោះគឺវីសា ពិតជាទទួលបានការយកចិត្តទុកដាក់ពីប្ដីគ្រប់ពេលវេលាមែនក្នុងនោះមានដូចជាគ្រឿងមាសពេជ្រអលង្ការដែលនាងចង់បានត្រូវបានលោកថមមី ទិញឲ្យ រួមទាំងផ្ទះប្រណិត និងរថយន្ដទំនើបៗជាច្រើនគ្រឿងមានដូចជាLexus Lx570,Lexus Nx200t ,Alphard និងMazda ជាដើមទើបធ្វើឲ្យវីសា ក្លាយជាតារាដែលលេងម៉ូដរថយន្ដនារយៈពេលចុងក្រោយនេះ។

ប៉ុន្ដែមានរឿងធំ១ដែលលោកថមមី មិនទាន់បំពេញចិត្តវីសា បាននោះគឺអតីតតារាRock រូបនេះមានក្ដីប្រាថ្នាចង់ ជិះរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ដែលមានតម្លៃប្រម៉ាណជាង៣០ម៉ឺនដុល្លារនោះគេមិនទាន់ឃើញប្ដីតារារូបនេះបំពេញបំណងនាងឡើយ។វីសា ធ្លាប់ចេញសារថានាងត្រូវការប្រឹងធ្វើការថែមទៀតដើម្បីសន្សំលុយទិញឡានដែលនាងស្រលាញ់នេះឲ្យខាងតែបាន តែមិនដឹងថាពេលណានោះទេ។ប៉ុន្ដែបើផ្អែកលើកម្រិតជីវភាពរបស់វីសា-ថមមី នាពេលនេះគឺការទិញរថយន្ដលំដាប់សេដ្ឋីនេះ១គ្រឿងមិនមែនជាឧបស័ក្កធំសម្រាប់ពួកគេឡើយ ព្រោះទោះថាអាជីពសិល្បៈរបស់ប្ដីប្រពន្ធតារា១គូនេះស្រុតចុះជាងមុនមែនតែពួកគេមានមុខជំនួញក្រៅសិល្បៈដូចជារកស៊ីផ្នែកអចលនទ្រព្យ និងOnline កាន់តែរីកធំៗទៅ។

គូរបញ្ជាក់ថាសួស វីសា នៅឆ្នាំ២០២២ នេះយ៊ីអ៊ុនក្នុងសិល្បៈនាងមិនសូវល្អប៉ុន្មានឡើយ ព្រោះតារាកូន១រូបនេះលែងសូវមានបទល្បីៗដូចមុនហើយថ្មីៗនេះនាងទើបបាត់បង់តំណែងធំជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ដែលធ្លាក់ទៅសុគន្ធ និសា ជាអ្នកកាន់កាប់វិញ ហើយមិនទាន់មានដំណឹងថាថៅកែហង្សមាសនឹងលួងលោមចិត្តនាងតាមរយៈការឲ្យតំណែងណាមួយមកនាងវិញនោះទេ។ ប៉ុន្ដែតាំងពីវីសា ចាប់ដៃកលោកថមមី ជាង២ឆ្នាំនិងមានកូនស្រី១ជិត២ឆ្នាំមកនាងមិនផ្ដោតលើការងារសិល្បៈទាំងស្រុងដូចមុនឡើយ ហេតុនេះគេជឿរថាបើអាជីពចម្រៀងនាងលែងឡើងក៍មិនធ្វើឲ្យវីសា មានហានិភ័យសេដ្ឋកិច្ចដែរព្រោះប្តីនាងនៅក្រោយខ្នងចាំអន្ដរាគមន៍ជានិច្ចទាក់ទងការពង្រីកមុខជំនួញថែមទៀត ជាងផ្ដោតលើការរាំច្រៀង៕

