ភ្នំពេញ៖តារាសម្ដែងរូបស្រស់អ្នកនាងទេព កញ្ញា បានសម្ដែងភាពរីករាយជាខ្លាំងព្រោះតែនៅថ្ងៃបើកឆាកចូលខែកញ្ញា ភ្លាមនាងទម្លាយសារចេញមកថាពេលនេះកំពុងមានផ្ទៃពោះកូនដំបូងទៅហើយទើបធ្វើឲ្យអ្នកសិល្បៈរួមអាជីពជាច្រើនបានចេញសារសាទរនាងជាបន្ដបន្ទាប់។ការពពោះកូនទី១នេះបន្ទាប់ពីស្រីស្រស់កញ្ញា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកកឹម សុវណ្ណអេឡិច កាលីថ្ងៃទី២៧ខែមីនាឆ្នាំ២០២២ ដែលទំនងជាពេលនេះផ្ទៃពោះរបស់នាងឈានចូលជាង៥ខែហើយ។

យ៉ាងណាទេព កញ្ញា បានឆ្លើយយ៉ាងខ្លីចំពោះសំណួររបស់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកថានាងមានកូនស្រី ហើយសព្វថ្ងៃស្វាមីរបស់នាងកំពុងរស់នៅស្រុកខ្មែរ ប៉ុន្ដែនាងមិនបញ្ជាក់ពីមូលហេតុនៃការយកកូនមុនរៀបការ និងថាតើពេលបានកូនប៉ុន្មាននាក់ទើបគិតគូរឿងរៀបអាពាហ៍ ពិពាហ៍ តបតាមសំណួររបស់អ្នកយកព័តមានយើងឡើយ។តែតាមព័តមានថាពេលនេះស្វាមីរបស់កញ្ញា បានឲ្យនាងផ្អាកថតសម្ដែងភាពយន្ដចាប់ពីពេលនេះតទៅហើយដើម្បីយកពេលថែរក្សារគ័តឲ្យបានល្អលើកលែងតែរឿងណាដែលនាងបានចុះកុងត្រារួចហើយនិងត្រូវថតបញ្ចប់ប៉ុណ្ណោះ។

គូរបញ្ជាក់ថាទេព កញ្ញា បានសម្រេចចិត្តទទួលជញ្ជៀនភ្ជាប់ពាក្យពីលោកកឹម សុវណ្ណអេឡិច កាលពីចុងខែមីនាឆ្នាំ២០២២ នោះដោយនាងធ្លាប់ប្រាប់ថាស្វាមីរបស់នាងជាអ្នកបម្រើរការងាររដ្ឋនៅទីនោះ។ប៉ុន្ដែកញ្ញា មិនទាន់ច្បាស់ថានាថ្ងៃអនាគតនាងនឹងទៅរស់នៅអាមេរិកឬស្វាមីនាងមកនៅខ្មែរជាអចិនត្រេយ៍ឡើយ។នេះជាតារាស្រីស្អាតម្នាក់ទៀតហើយដែលមិនអាចគេផុតពីអន្ទាក់ស្នេហ៍ប្រុសអាណិកជនខ្មែរនៅអាមេរិកបន្ទាប់ពីអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា,វ៉េត រតនា និងសារ៉ាយ សក្ខណា ជាដើមសុទ្ធតែយកប្ដីជាបុរសអាណិកជនខ្មែរនៅទីនោះទាំងអស់ ហើយពួកគេបានបញ្ចប់អាជីពសិល្បៈរៀងៗខ្លួន។ចំពោះទេព កញ្ញា វិញធ្លាប់មានព័តមានថាមានមន្រ្ដីធំៗមួយចំនួននៅក្នុងស្រុកតាមស្នេហ៍ដែរ តែទីបំផុតនាងបានផ្ញើរវាសនាជាមួយបុរសនៅឯនាយសមុទ្រហើយជ្រើសផ្លូវយកកូនមុនរៀបការដូចគ្នាទៅនិងអ្នកនាងនៅ សុនិតា,ឌុច លីដា,សុន ស្រីពេជ្រ,ពេជ្រ សូលីកា និងផាត់ ផាន់ណា ជាដើម។គេចាំមើលថាតើទេព កញ្ញា នឹងយកកូនឲ្យបានប៉ុន្មាននាក់ទើបនាងដឹកដៃប្ដីចូលរោងការ?

