ភ្នំពេញ៖រយៈពេលជាង១០ឆ្នាំមកហើយដែលសុខ ពិសី បានក្លាយជាតារាស្រីជូរមុខគេរបស់សាន់ដេពោលគឺគ្មានគូប្រជែងនោះទេ បើទោះជាសិស្សប្អូនអ៊ីវ៉ា មានសម្ថភាពមិនធម្មតាក្ដី ប៉ុន្ដែពិសី ឯណ្ណោះទេទើបជាតួឯកពិត?អ្នកខ្លះបានលើកឡើងថាមូលហេតុដែលស្រីស្អាតពិសី រក្សារតំណែងលេខ១នៅសាន់ដេបានច្រើនឆ្នាំបែបនេះគឺដោយសារតែនាងមានគូស្នេហ៍ជាថៅកែសាន់ដេលោកឡាយ សុខចំរើន គាំទ្រពេញទំហ៊ឹង គឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែលមានស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នករៀបចំឲ្យនាងដើរនៅហង្សមាសដែរ។ប៉ុន្ដែសម្រាប់Fan របស់ពិសី ពួកគេបានគាំទ្រតារាវ័យ៣២ឆ្នាំរូបនេះថានាងសាកសមក្នុងការគ្រងតំណែងនោះព្រោះពិសី ក៍មានទីផ្សារចម្រៀងយុវវ័យខ្លាំងម្នាក់ដែរ ខណៈដែលរូបសម្រស់វិញគិតមកដល់ឆ្នាំ២០២២ នេះគេមិនទាន់ឃើញមានតារាណាស៊ីដាច់នាងឡើយ។ដោយឡែកសម្រាប់តារាចម្រៀងភាគច្រើននៅសាន់ដេពួកគេថែមទាំងសរសើរពិសី ថាជាគំរូល្អមួយសម្រាប់សិស្សប្អូនផងដែរ ព្រោះនាងច្រៀងជាមួយតារាប្រុសៗទាំងឡាយមិនប្រកាន់ពីវ័យខុសគ្នាឬកេរ្តិ៍ឈ្មោះមិនប្រហាក់ប្រហែលជាមួយនាងនោះឡើយ ព្រោះនាងធ្លាប់អះអាងថាឲ្យតែផលិតកម្មតម្រូវទោះជាចាប់ដៃគូជាមួយតារាណាម្នាក់ក៍នាងអាចធ្វើបានដែរ។

គូរបញ្ជាក់ថាសុខ ពិសី បានក្លាយទៅជាដៃគូរបស់លោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បន្ទាប់ពីនាងបានបាត់បង់ដៃគូពិសេសគឺលោកខែម ប៊ុនថៃ ដែលទៅរួមរស់ជាមួយហង្សមាស។តែពិសី ក៍ធ្លាប់ចាប់ដៃគូជាមួយតារាផ្សេងៗក្រៅពីលោកឆោម ដូចជានាងច្រៀងជាមួយលោកខាន់ ជេសម៍ ,នាយចឺម និងបូទី ជាដើម។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នោះពិសី បានចាប់ដៃជាមួយលោកឆោម ថតភាពយន្ដរឿង”អាឡេវ ចូលក្រុង”ដែលភាពយន្ដនោះថតចប់ជាច្រើនឆ្នាំបែជាស្ទះមិនទាន់ឃើញដាក់បញ្ចាំងនៅលើរោងកុនរួចទៅវិញ។

អ្នកជំនាញសិល្បៈបានលើកឡើងថាសុខ ពិសី ក៍ដូចជាឱក សុគន្ធកញ្ញា ដែរពោលគឺពួកគេនឹងបញ្ចប់អាជីពនៅផលិតកម្មដែលគេកំពុងតែឈជើងសព្វថ្ងៃរៀងៗខ្លួន តែអ្វីដែលខុសគ្នាពេលនេះសុគន្ធកញ្ញា មានកូន១ទៅហើយ ប៉ុន្ដែពិសី នៅតែមិនហ៊ានសារភាពស្នេហ៍ថៅកែ ទើបដំណឹងនាងគ្រោងគ្រងឈុតកូនក្រមុំមែនទែនកាន់តែស្ងាត់ដូចចោរលួចសេះ៕

