Saturday, March 15, 2025
Homeតារាខ្មែរសុខ  ពិសី ៖ធ្វើតួឯករហូត?

សុខ  ពិសី ៖ធ្វើតួឯករហូត?

ភ្នំពេញ៖រយៈពេលជាង១០ឆ្នាំមកហើយដែលសុខ ពិសី បានក្លាយជាតារាស្រីជូរមុខ​គេរបស់​សាន់​ដេពោល​គឺគ្មានគូប្រជែងនោះទេ បើទោះជាសិស្សប្អូនអ៊ីវ៉ា មានសម្ថភាពមិនធម្មតាក្ដី ប៉ុន្ដែពិសី ឯណ្ណោះទេទើបជា​តួ​ឯកពិត?អ្នកខ្លះបានលើកឡើងថាមូលហេតុដែលស្រីស្អាតពិសី រក្សារតំណែងលេខ១នៅសាន់ដេ​បានច្រើន​ឆ្នាំបែបនេះគឺដោយសារតែនាងមានគូស្នេហ៍ជាថៅកែសាន់ដេលោកឡាយ សុខចំរើន គាំទ្រពេញទំហ៊ឹង គឺ​ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែល​មានស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នករៀបចំឲ្យនាងដើរនៅហង្ស​មាស​ដែរ។ប៉ុន្ដែសម្រាប់Fan របស់ពិសី ពួកគេបានគាំទ្រតារាវ័យ៣២ឆ្នាំរូបនេះថានាងសាក​សមក្នុងការ​គ្រង​តំណែង​នោះ​ព្រោះពិសី ក៍មានទីផ្សារចម្រៀងយុវវ័យខ្លាំងម្នាក់ដែរ ខណៈដែលរូបសម្រស់វិញគិតមក​ដល់​ឆ្នាំ២០២២ នេះគេមិនទាន់ឃើញមានតារាណាស៊ីដាច់នាង​ឡើយ។ដោយឡែកសម្រាប់តារា​ចម្រៀងភាគច្រើន​នៅសាន់ដេ​ពួកគេថែមទាំងសរសើរពិសី ថាជាគំរូល្អមួយសម្រាប់សិស្សប្អូន​ផងដែរ ព្រោះនាងច្រៀងជាមួយ​តារាប្រុស​ៗ​ទាំងឡាយមិន​ប្រកាន់ពីវ័យខុសគ្នាឬកេរ្តិ៍​ឈ្មោះ​មិនប្រហាក់ប្រហែលជាមួយនាងនោះឡើយ ព្រោះនាងធ្លាប់​អះអាងថាឲ្យតែផលិតកម្មតម្រូវ​ទោះជាចាប់ដៃគូជាមួយ​តារា​ណាម្នាក់ក៍នាងអាចធ្វើបានដែរ។

 គូរបញ្ជាក់ថាសុខ ពិសី បានក្លាយទៅជាដៃគូរបស់លោកឆាយ ចាន់ឆោម ហៅឆាយ វីរៈ​យុទ្ធ បន្ទាប់ពីនាង​បាន​បាត់បង់ដៃគូពិសេសគឺលោកខែម ប៊ុនថៃ ដែលទៅរួមរស់ជាមួយ​ហង្ស​មាស។តែពិសី ក៍ធ្លាប់ចាប់​ដៃគូ​ជាមួយ​តារាផ្សេងៗក្រៅពីលោកឆោម ដូចជានាងច្រៀង​ជា​មួ​យលោកខាន់ ជេសម៍ ,នាយចឺម និងបូទី ជាដើម។ប៉ុន្ដែអ្វី​ដែលគូរឲ្យកត់សម្គាល់នោះពិសី បាន​ចាប់ដៃជាមួយលោកឆោម ថតភាពយន្ដរឿង”អាឡេវ ចូលក្រុង”ដែល​ភាព​យន្ដនោះថតចប់​ជា​ច្រើន​ឆ្នាំបែជាស្ទះមិនទាន់ឃើញដាក់បញ្ចាំងនៅលើរោងកុនរួចទៅវិញ។

អ្នកជំនាញសិល្បៈបានលើកឡើងថាសុខ ពិសី ក៍ដូចជាឱក សុគន្ធកញ្ញា ដែរពោលគឺ​ពួក​គេនឹងបញ្ចប់អាជីព​នៅ​ផលិតកម្មដែលគេកំពុងតែឈជើងសព្វថ្ងៃរៀងៗខ្លួន តែអ្វីដែល​ខុ​ស​គ្នាពេលនេះសុគន្ធកញ្ញា មានកូន១ទៅហើយ ប៉ុន្ដែពិសី នៅតែមិនហ៊ានសារ​ភា​ព​ស្នេហ៍ថៅកែ ទើបដំណឹងនាងគ្រោងគ្រងឈុតកូនក្រមុំមែនទែន​កាន់តែស្ងាត់​ដូច​ចោរ​លួច​សេះ៕

RELATED ARTICLES