ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម តែងតែនិយាយថាថាគ្រាន់តែជាសង្សារគ្នាអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ អីចឹងមិនដឹងថាថ្ងៃក្រោយមានរឿងអ្វីកើតឡើងនោះទេ ហេតុនេះហើយរាល់ពេលនាយភ្ជាប់ស្នេហ៍ជាមួយស្រីស្អាតណានាយមិនធានាថានឹងរៀបការនៅពេលណាឡើយ ឥឡូវអ្វីៗបានក្លាយទៅជាការពិតព្រោះថាអតីតសង្សារទី៤របស់នាយចឺម គឺអ្នកមេម៉ាយសេង សុខឃីម បានចេញសារនៅថ្ងៃទី២កញ្ញា ថានាងនិងលោកមេសា ពិតជាបែកបាក់គ្នាមែន។អ្នកនាងមេម៉ាយកូន១សាច់ដូចម៉ែសំឡីរូបនេះថានាយចឺម ព្យាយាមលើករឿងចាស់ដដែលៗមកនិយាយហើយទោះជានាងពន្យល់ហេតុផលយ៉ាងណាក៍នាយមិនព្រមស្ដាប់ដែរ អីចឹងចាប់ពីពេលនេះតទៅនាងសូមកុំឲ្យអ្នកទាំងឡាយសួរនាំរឿងនាងជាមួយនាយចឺម ទៀតព្រោះនាងលែងដឹងឭពីតារាចម្រៀងម្នាក់នេះទៀតហើយ។

តាមពិតរឿងនាយចឺម និងនាងសុខឃីម ប្រេះឆាស្នេហ៍នោះទាំងក្នុងនិងក្រៅសិល្បៈបានដឹងច្បាស់តាំងពីមុននាងសុខឃីម ចេញមុខនៅពេលនេះម្លេះ តែការទើបតែចេញមកសារភាពរបស់អ្នកមេម៉ាយនៅនេះព្រោះតែនាងឈឺក្បាលរឿងមិត្តភក្ដិនិងអ្នកដើរជួបនាងចេះតែសួរនាំនាងថាម៉េចហើយរឿងជាមួយនាយចឺម ?ទើបនាងត្រូវតែទម្លាយការពិតរឿងនេះឲ្យគេដឹងគ្រប់គ្នាតែម្ដងថាចាប់ពីពេលនេះតទៅរូបនាងនិងនាយចឺម មិនមែនជាសង្សារនិងគ្នាទៀតទេ។ដោយឡែកនាយចឺម វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកចាំតែដើរតាមក្រោយអ្នកនាងសុខឃីម ប៉ុណ្ណោះ ហើយនាយថាគ្មានអ្វីចម្លែកនោះទេពោលគឺពេលគូសង្សារបែកបាក់គ្នាគេបន្ទោសតែលើខាងប្រុសដែលនេះជាទម្លាប់ទៅហើយ។មុនអ្នកនាងសុខឃីម ចេញសារទទួលស្គាល់ពីការបែកបាក់នេះដែរនាយចឺម ក៍បានចេញមុខLive វីដេអូព្រលះទៅអ្នកជេលើនាយជុំវិញការបែកបាក់សង្សារជាបន្ដបន្ទាប់នេះដែរ ដោយលោកមេសា ចង់សួរទៅអ្នកទាំងនោះវិញថាហេតុអីបានជាពួកគេដឹងរឿងនាយច្បាស់ជាងសាមីខ្លួនទៅទៀត?

សូមបញ្ជាក់ថាគិតត្រឹមចុងឆ្នាំ២០២២នេះអតីតតារាកំប្លែងCTN លោកសុខ មេសា ហៅនាយចឺម បានចែកផ្លូវសង្សារជាស្រីស្អាតអស់៤នាក់ទៅហើយក្នុងនោះមាននាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងចុងក្រោយនាងសេង សុខឃីម។អ្នកមេម៉ាយសុខឃីម ថារយៈពេល៤ខែមកហើយដែលនាងគេងយំតែម្នាក់ឯងក្រោយបែកនាយចឺម នេះដែលគេជឿរថានាងស្ដាយក្រោយព្រោះខាតទាំងពេលវេលានិងស្ដាយសាច់សខ្ចី។ប៉ុន្ដែគេចាំបានថាមុនពួកគេដើរដល់ផ្លូវបំបែកនេះនាងសុខឃីម ធ្លាប់ចេញសារថាថ្ងៃណាមួយទោះជាមានរឿងអ្វីជាមួយនាយចឺម ក៍នាងគ្មានពាក្យថាស្ដាយក្រោយដែរ៕

