ព័ត៌មានតំបន់អាស៊ាន
ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីន បានថ្លែងកាល ពីថ្ងៃព្រហស្បត្តិ៍ថា ខ្លួនអាចរស់ បានដោយគ្មាន ជំនួយពីសហរដ្ឋអាមេរិក បន្ទាប់ពី អង្គការមួយបានព្យួរការសម្រេចចិត្ត លើការផ្តល់ មូលនិធិលើ កម្មវិធីកាត់ បន្ថយភាពក្រីក្រ ដំណាក់កាលទី២ ។
ទីភ្នាក់ងារ កាត់បន្ថយភា ពក្រីក្ររបស់ សហរដ្ឋអាមេរិក The Millennium Challenge Corp (MCC) បានថ្លែងនៅ លើគេហទំព័រ របស់ខ្លួនថាក្រុមប្រឹក្សា របស់ ខ្លួនបាន បោះឆ្នោតពន្យា ពេលលើការ ជ្រើសរើសយក ហ្វីលីពីនជាថ្មីចំពោះ ការអភិវឌ្ឍទ្រង់ទ្រាយតូច ដោយសំអាង លើការ រំលឹកឡើងវិញពីក្តីបារម្ភជុំវិញការ គ្រប់គ្រង ច្បាប់និងសេរីភាព ជនស៊ីវិល ។
អនុព័ន្ធព័ត៌មាន ប្រចាំស្ថានទូត សហរដ្ឋអាមេរិកលោក Molly Koscina បានថ្លែងថាអង្គការ MCC នឹងបន្តត្រួតពិនិត្យ លើព្រឹត្តិការណ៍នានាដែលមាន ការលាត ត្រដាងក្នុង ប្រទេស ហ្វីលីពីន ប៉ុន្តែដូច គ្នានឹងដៃ នានាគ្រប់ ប្រទេសទាំង អស់គឺខ្លួន ចាំបាច់ត្រូវ បង្ហាញពីការ ប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងច្បាប់ដោយផ្អែកលើ ការគោរពសិទ្ធិមនុស្ស ។
ចំណែក ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte បានថ្លែង ប្រាប់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យចុះនរកទៅកាលពីខែតុលាកន្លងមកនេះ ហើយ ថែមបាន ពោលពាក្យ បញ្ឆិតបញ្ឆៀង អំពីការរឹត ចំណងទំនាក់ទំនង ជាមួយអតីតអ្នកដាក់នឹមត្រួតត្រាលើ ហ្វីលីពីនមួយនេះទៀតផង បន្ទាប់ពីមានការ ធ្វើឲ្យក្រោធខឹង តាមរយៈការរិះគន់ របស់សហរដ្ឋអាមេរិក លើការធ្វើសង្គ្រាម គ្រឿងញៀនរបស់លោក Duterte ។
រីឯគម្រោងអភិវឌ្ឍន៍ របស់ទីភ្នាក់ងារ កាត់បន្ថយភាពក្រីក្រ MCC រយៈពេល៥ឆ្នាំដំបូង ជាមួយហ្វីលីពីនដែល បានបិទបញ្ចប់ កាលពីខែឧសភាកន្លងមកនេះគឺ មានទំហំទឹក ប្រាក់៤៣៤លានដុល្លារ ។
ទោះជាយ៉ាង ណារដ្ឋាភិបាលលោក Duterte បានប្តេជ្ញាបង្កើន ការចំណាយលើ ហេដ្ឋារចនាសម្ព័ន្ធដើម្បី ជួយបង្កើនកំណើន សេដ្ឋកិច្ចក្នុង ប្រទេសជាង១០០លានដុល្លារដែល អាចប៉ះទង្គិច នឹងប្រភព ហិរញ្ញវត្ថុ ក្នុងតំបន់ ដែលត្រូវ បានផ្តល់ឲ្យ ដល់សមាជិក របស់ខ្លួន ។មួយវិញទៀត ហ្វីលីពីន អាចបង្កើនឥណទាន ប្រចាំឆ្នាំចន្លោះ ២០០លានដុល្លារទៅ ៥០០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ជាមូលនិធិ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា