Saturday, March 15, 2025
Homeតារាខ្មែរប៉ាច គីមមួយ៖រំពឹងរក្សារស្នេហ៍រតនៈ ដល់ចាស់​កោង​ខ្នង

ប៉ាច គីមមួយ៖រំពឹងរក្សារស្នេហ៍រតនៈ ដល់ចាស់​កោង​ខ្នង

ភ្នំពេញ៖ប៉ាច គីមមួយ បានក្លាយទៅជាគូដណ្ដឹងរបស់លោកសយ រតនៈ រយៈពេលជាង២ខែ​ទៅ​ហើយដែល​គូ​ស្នេហ៍តារា១គូនេះគឺពិតជាសាកសមគ្នា ព្រោះស្រីស្រស់ប៉ៈ​ប្រុសសង្ហារ។​ថ្មីៗនេះលោក​រតនៈ បានដឹកដៃ​គីម​មួយ ទៅកម្សាន្ដនៅជាយក្រុង ហើយលោកចាត់ទុកថា​អនាគតភរិយា​និងរូបលោកថាដូចជាបងប្អូន ខណៈដែល​គីម​មួយ ថាជាបងប្អូនល្អហើយ​ស្រ​លាញ់គ្នាដល់ចាស់…។តាមរយៈការបញ្ជាក់បែបនេះមានន័យថាគីមមួយ-រតនៈ ចិត្ត១​ថ្លើម​១ហើយក្រោយពួកគេក្លាយទៅជាគូដណ្ដឹងគ្នាស្របច្បាប់នោះតារាទាំងពីររឹតតែស្រលាញ់គ្នាទេ្វ​ដងពិ​សេសទាំងសងខាងសន្យាកាន់ដៃគ្នាដល់កាន់ឈើច្រត់ទៀតផង។

គូរបញ្ជាក់ថាប៉ាច គីមមួយ បានធ្លាក់ខ្លួនមេម៉ាយជាច្រើនឆ្នាំក្រោយពីនាងបាន​ចែកផ្លូវ​គ្នា​ជាមួយអតីតគូស្នេហ៍​ជាតារាចម្រៀងម្នាក់។តារាសាច់សខ្ចី​និងពូកែរាំគូរឲ្យក្នក់ក្នាញ់រូបនេះ​ជាមុខសញ្ញានៃការតាមប្រម៉ាញ់​បេះដូង​ពីសំណាក់មន្រ្ដីធំៗមួយចំនួន តែស្រីស្រស់ធ្លាប់​ប្រ​កាស​ជា​សារ​ធារណៈថានាងស្នេហាតែប្រុសក្មេងទេ បើបុ្រស​វ័យចំណាស់ឬចាប់ពីអាយុ៤០​ឆ្នាំឡើង​នាងគ្មានអារម្មណ៍ឡើយ។ការវាចាបែបនេះរបស់គីមមួយ គឺជាពាក្យពិត​ព្រោះនៅទីបំ​ផុតនាង​ក៍​បាន​ប្រគល់បេះដូងទៅឲ្យតារារួមទ្រនុំលោកសយ រតនៈ តាមរយៈការភ្ជាប់ពាក្យ​ជា​មួយ​គ្នា​កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យបុ្រសទ្រព្យស្ដុកទាំងឡាយចង់​យក​លុយ​ជះលើនាងនោះបាន​ខ្ទាត​ចេញទៅវិញអស់ ព្រោះស្រីស្អាតមិនសាងស្នេហា​ដោយយក​លុយជា​ធំនោះទេគឺទាល់តែបុរស​នោះនាង​មានអារម្មណ៍​ដែរទើបអាចរស់នៅជាមួយគ្នា​បាន​។ប៉ុន្ដែគីមមួយ ធ្លាប់ប្រាប់ថានាងមិនទាន់​អាចប្រាប់ពីពេល​វេលាត្រូវរៀបការ​ជាមួយ​កំពូល​ស្នេ​ហ៍​​ជាមុន​បាន​ទេ ព្រោះរងចាំឲ្យដល់ថ្ងៃនោះចេញជារូបរាងតែម្ដងដើម្បីឲ្យFan របស់នាង​Surprise ទាំងអស់គ្នា។

 ក្រៅពីប៉ាច គីមមួយ តារាដែលជ្រើសស្វាមីជាអ្នកសិល្បៈដូចគ្នាមានដូចជាអ្នកនាងយក់ ថិតរដ្ឋា,គង់ ច័ន្ទស្រី​មុំ,សួស វីសា  ,ស៊ឹម សូលីកា និងម៉ា នីកា ជាដើម។ទស្សនិកជនរងចាំ​មើ​ល​​ថាតើនាងប៉ាច គីមមួយ និង​លោក​សយ រតនៈ នឹងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ខាងមុខ​នេះ​ឬមួយពួកគេចង់សាងស្នេហ៍បែបអ៊ឺរ៉ុប?

RELATED ARTICLES