ភ្នំពេញ៖តារាចម្រៀងឆន សុវណ្ណារាជ បានចាត់ទុកថាអ្នករិះគន់លើលោករឿងរាំស្លូវជាមួយសុភ័ក្រ កុសុម៉ា នោះមកពីច្រណែនលោក ហើយអះអាងដែរថារវាងលោកនិងនាង(កុសុម៉ា)ស្រលាញ់គ្នាទើបអាចធ្វើបែបនេះបាន។លោកសុវណ្ណារាជ បានចេញសារកាលពីរសៀលថ្ងៃទី៣កញ្ញា ពាក់ព័ន្ធរឿងរាំស្លូវជាមួយកុសុម៉ា ហើយបន្លំយកដៃស្ដាំប៉ៈគូថនាងនោះថា”ដោយសារតែញោះគ្នាលេង និងប្រលែងគ្នា ពេលរាំស្លូវរបស់គ្រួសារខ្ញុំទាងពីរនាក់ ធ្វើឲ្យបងប្អូនច្រណែននិងយល់ច្រឡំ អ្វីដែលបងប្អូនឃើញ ហាមគិតផ្ដែសផ្ដាស មិនចង់ឲ្យគេឃើញទេ តែធ្វើម៉េចបើគេថតបាន សុំទោសផងណា បើស្វីតពេក ហើយលេងទៅលើសលួស ត្រង់ណា សូមកុំប្រកាន់”។

ភ្លាមៗក្រោយឆន សុវណ្ណារាជ ថ្លែងបែបនេះពាក់ព័ន្ធគេថាលោករាជ មិនឲ្យតម្លៃនារីពេលមានឱកាសរាំស្លូវបែជាយកដៃប៉ៈគូថ កុសុម៉ា នោះក៍មាននារីម្នាក់ឈ្មោះ”Vanii La”បានខមិនថា ពូរាជ សុំទោសបងកុសុម៉ា ទៅ។ស្រាប់តែលោករាជ តបខមិនភ្លែតថា”មនុស្សស្រលាញ់គ្នាអូន”។ជាមួយគ្នានេះដែរមានអ្នកខ្លះខមិនបែបឌឺដងឲ្យលោករាជ ដោយមានទាំងអ្នកហៅលោកថាជា”ចែ”និង”ម៉ាក់”ក៍មានហើយភាគច្រើនគេមិនជឿរការអះអាងរបស់តារាហង្សមាសរូបនេះស្រាប់តែលោកបានលុបចោលខេបសិន និងរូបភាពជាមួយកុសុម៉ា បាត់ទៅវិញព្រោះលោកពិបាកប្រឈមជាមួយFan ខ្លាំងពេក។ដោយឡែកនៅលើហ្វេសបុកនាងសុភ័ក្រ កុសុម៉ា វិញគិតមកដល់ថ្ងៃទី៥កញ្ញា ពិធីការិនីរូបនេះមិនទាន់ចេញសារណាមួយពាក់ព័ន្ធរឿងមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមដោយសារតែលោកសុវណ្ណារាជ ឆ្លៀតពេលរាំស្លូវជាមួយនាងហើយយកដៃទៅប៉ៈគូដនាងមួយភ្លែតនោះឡើយ ខណៈដែលអ្នកខ្លះហៅតារាហង្សមាសរូបនេះថាតារាដៃមឹក និងមួយចំនួនទៀតលើកឡើងថាចាប់ពីពេលនេះតទៅតារាស្រីល្បីៗដែលស្និតស្នាលជាមួយលោករាជ មានដូចជាមាស សុខសោភា និងឱក សុគន្ធកញ្ញា ជាដើមច្បាស់ជាពួកគេនឹងពិចារណាឡើងវិញហើយចាប់ផ្ដើមបាត់ទំនុកចិត្តខ្លះៗលើតារារោមទ្រូងច្រើនរូបនេះជាមិនខានព្រោះម្នាក់ៗមានប្ដីអស់ទៅហើយអីចឹងបើចៃដន្យជួបរឿងធំដូចកុសុម៉ា នោះច្បាស់ជាស្វាមីរបស់ពួកគេមិនសប្បាយចិត្តឡើយ។

សូមបញ្ជាក់ថាលោកឆន សុវណ្ណារាជ នារយៈពេលចុងក្រោយនេះកាន់តែប្លែកៗទៅ ដូចជា មុននេះសុខៗលោកបែជាអោបថើបស្រីស្អាតហេង ចន្ថា Miss Grand Cambodia 2016 ហើយបង្ហោះជាសាធារណៈថែមទៀតផងបើទោះជាគ្រប់គ្នាដឹងថានាងចន្ថា មានគូដណ្ដឹងទៅហើយក្ដី។មហាជនរងចាំមើលថាតារាចម្រៀងវ័យ៣៧ឆ្នាំដែលមានទាំងស្រីទាំងប្រុសតាមស្នេហ៍ព្រមគ្នារូបនេះនឹងមានទំនាក់ទំនងល្អជាមួយនាងសុភ័ក្រ កុសុម៉ា ទៀតដែរឬទេ?

