ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ធ្លាប់បង្ហាញសញ្ញាមានសង្សារជាង២ឆ្នាំមកហើយតាមរយៈការកាន់ដៃប្រុសម្នាក់តែមិនហ៊ានបង្ហាញមុខកាលពីពាក់កណ្ដាលឆ្នាំ២០២០ ប៉ុន្ដែរហូតមកដល់ពេលនេះនាងនៅតែព្យាយាមបិតមុខគូស្នេហ៍ដដែល។សកម្មភាពរបស់ស៊ូហ្សាណា បែបនេះគឺផ្ទុយពីមិត្តរួមក្រុមដូចជានាងឈិន ម៉ានិច្ច,ម៉ង់ ចាន់កញ្ញា និងប៉ាច គីមមួយ ជាដើម ពួកគេសុទ្ធតែសាងស្នេហ៍ដោយបើកចំហដូចគ្នា។ចំពោះនាងស៊ូហ្សាណា វិញក្រៅពីជ្រើសផ្លូវបិតមុខប្រុសស្នេហ៍នោះនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ងម្ដងណាឡើយតាំងពីចាប់អាជីពជាតារាចម្រៀងជាង៦ឆ្នាំមកនេះ។ប៉ុន្ដែនៅរយៈពេលចុងក្រោយនេះគេឃើញស៊ូហ្សាណា បែជាមានភាពស្និតស្នាលគ្នាយ៉ាងចម្លែកនៅក្រៅឆាកជាមួយកូនកំលោះទី២របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ទៅវិញរហូតមានការសង្ស័យថាពួកគេកំពុងតែស្វែងយល់ចិត្តគ្នាទៀតផង ខណៈដែលឪពុកម្ដាយហ្សាណា ដែលធ្លាប់តែតឹងតែងជាមួយកូនស្រីមិនឲ្យនិយាយទូរស័ព្ទឬសាសងជាមួយប្រុសណានោះតែពេលស្រីស្រស់រូបនេះនៅជិតកូនលោកឧកញ៉ាសុវត្ថិ បែជាពួកគាត់ហាក់បណ្ដោយទៅវិញ។

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកថានាងជាតារាវ័យក្មេងម្នាក់ដែលសល់លុយច្រើនព្រោះមានទ្រព្យផ្ទាល់ខ្លួនមិនក្រោមកន្លះលានដុល្លារនោះទេហើយសូម្បីតែនៅរដូវកូវីដដែលគ្រប់គ្នាជួបវិបត្តិសេដ្ឋកិច្ចនោះហ្សាណា បែជាឆក់ឱកាសនោះទិញផ្ទះ២ល្វែងតម្លៃមិនក្រោម៣០ម៉ឺនដុល្លារ ,បើកហាងលក់សម្លៀកបំពាក់ និងទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ ។ប៉ុន្ដែហ្សាណា បែជាមានសំណាងជាងតារាស្រីស្អាតបផ្សេងៗទៀតព្រោះនាងរួចផុតពីការសង្ស័យថាមានប្រុសឧបត្ថម្ភដោយសារតែនាងមានជីវភាពធូធារតាំងពីមុនលេងសិល្បៈម្លេះ។អ្វីដែលគូរឲ្យកត់សម្គាល់ប្រាក់ចំណូលពីស្ពតពាណិជ្ជកម្មធំៗក្នុង១ឆ្នាំៗរបស់នាងហ្សាណា បូករួមទាំងការច្រៀងConcerts ម្ដងតម្លៃក្បែ២ពាន់ដុល្លារនោះធ្វើឲ្យនាងអាចរកប្រាក់ចំណូលបានដោយខ្លួនឯងដោយមិនបាច់ពឹងគូស្នេហ៍អន្ដរាគមន៍ឡើយ។

ក្រៅពីនាងរ៉េត ស៊ូហ្សាណា តារាដែលមិនហ៊ានប្រថុយបើកមុខគូស្នេហ៍មានដូចជាពេជ្រ សោភា,ឌួង ហ្សូរីដា,សុខ ពិសី,អ៊ីវ៉ា ,វី ឌីណែត ,តន់ ច័ន្ទសីម៉ា និងគង់ វង្សយ៉ាទីជាដើម៕

