ភ្នំពេញ៖សុខ សោម៉ាវត្តី ត្រូវបានមិត្តភក្ដិរួមអាជីពស្និតស្នាលផ្ញើរសារជូនពរនិងខ្លះបានយកនំខេក ព្រមទាំងបាច់ផ្កាជូននាងទៀតផងនៅថ្ងៃខួបកំណើតរបស់នាងកាលពីចុងខែសីហា ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលវត្តី បានទទួលកាដូទាំងនោះនៅមន្ទីពេទ្យហើយកូនស្រីនាងដេកលើគ្រែពេទ្យតែម្ដងព្រោះមានជំងឺ។សោម៉ាវត្តី ផ្ទាល់ខ្លួនសារភាពថានាងមិនហ៊ានធ្វើខួបនោះទេ ព្រោះខ្លាចគេថាចាស់ហើយធ្វើខួបទៀត ប៉ុន្ដែទឹកចិត្តមិត្តភក្ដិជិតដិតនាងទាំងឡាយដែលស្រលាញ់រាប់អាននាងដោយស្មោះនោះគឺពិតជាមិនអាចហាមឃាត់ពួកគេដែលចង់ធ្វើឲ្យនាងSurprise បានឡើយ ខណៈដែលថ្ងៃខួបចំកូនឈឺខ្លាំងនោះនាងបានលុបចោលការងារសិល្បៈទាំងអស់ដើម្បីយកពេលមកមើលថែកូន។

ថ្វីត្បិតតែសុខ សោម៉ាវត្តី គ្មានអារម្មណ៍រីករាយថ្ងៃខួបវ័យ៣០ផ្លាយរបស់នាងក្ដី ប៉ុន្ដែតាមព័តមានថាគូស្នេហ៍ថ្មីដែលនាងកំពុងតែពិសោធន៍បេះដូងគឺជាថៅកែហាងថតរូបដ៍ធំមួយនោះបានព្យាយាមលើកទឹកចិត្តនាងកាន់តែខ្លាំងបើទោះជាលោកមិនហ៊ានចេញមុខជាចំហធ្វើខួបកំណើតឲ្យវត្តី ដូចគូស្នេហ៍តារាដ៍ទៃទៀតក្ដី ប៉ុន្ដែការផ្លាស់ប្ដូរចិត្តរបស់អ្នកមេម៉ាយកូន១ពីធ្លាប់តែស្នេហាតែប្រុសក្មេង មកជាស្វែងយល់ចិត្តបុរសចំណាស់ម្នាក់នោះធ្វើឲ្យនាងអាចគេចផុតពីការឈឺផ្សារបេះដូងជាមិនខាន ព្រោះថៅកែធ្លាប់បង្ហាញភក្ដីភាពចំពោះវត្តី តាមរយៈការចេញសារស្នេហានាងជាសាធារណៈតាំងពីក្រោយភ្លាមៗនាងបែបបាក់ប្រុសក្មេងលី វ៉ាហេទ ម្លេះ។

គូររំលឹកថាសុខ សោម៉ាវត្ដី បានធ្លាក់ខ្លួនមេម៉ាយរយៈពេលជាង៨ឆ្នាំមកហើយក្រោយនាងបានលែងលះអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តរតនគិរី កាលពីឆ្នាំ២០១៤ ដោយបន្សល់កូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។អ្នកមេម៉ាយរូបស្រស់សោម៉ាវត្តី ធ្លាប់បង្ហើបថាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហានាងរហូតអាណិកជនខ្លះចង់ធានាឲ្យនាងនិងកូនស្រីទៅរស់នៅបរទេសទៀតផង។ប៉ុន្ដែវត្តី បានចំណាយពេលជាង៥ឆ្នាំដើម្បីផ្សារភ្ជាប់ស្នេហ៍ប្រុសក្មេងវ៉ហេទ ហើយទីបំផុតចំណងស្នេហាស្អិតជាងស្កតាំងម៉ែនេះនៅតែមិនអាចរក្សារបានយូរអង្វែងដដែល។ដើម្បីគេចពីការដើរជាន់ដានចាស់ជាលើកទី៣វត្តី បានប្ដូរយុទ្ធសាស្រ្ដស្នេហានោះគឺងាកមកមើលចិត្តថ្លើមបុរសជាថៅកែហាងថតរូបល្បី១ដែលពេលនេះនាងហាក់មានជំនឿរចិត្តជាងចំណងស្នេហាមុនៗ បើទោះជាមិត្តភក្ដិនៅជុំវិញខ្លួនបន្ទោសនាងពីរឿងព្រលែងតំណែងជំទាវព្រោះបដិសេធស្នេហ៍មន្រ្ដីធំជាបន្ដបន្ទាប់តែបែជាទុកចិត្តស្ដូកទៅថៅកែក្ដី។វត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងស្នេហានាងជឿរលើនិស្ស័យទើបមនុស្ស២នាក់បានជួបគ្នា៕

