ភ្នំពេញ៖តារាសម្លេងស្រាលនាងមាន សូនីតា ត្រូវបានគេចាត់ទុកថានាងមានសំណាងព្រោះតែងតែបង្ហាញភាពរីករាយតាមរយៈការដើរចាយលុយនៅក្រៅស្រុកជាញឹកញាប់ ខណៈដែលការងារសិល្បៈរបស់នាងវិញកាន់តែរយាលទៅៗ ព្រោះនាងកំណត់គោលការណ៍ផ្ទាល់ខ្លួនថាក្នុង១ឆ្នាំទទួលថតតែ១រឿងប៉ុណ្ណោះ ហើយទាំងភាពយន្ដនិងMV នាងសម្ដែងតែរឿងនិងបទណាដែលនាងពេញចិត្តប៉ុណ្ណោះ។យ៉ាងណាជុំវិញរឿងស្រីស្អាតសូនីតា មានលុយដើរកម្សាន្ដនិងទិញអ៊ឺវ៉ាន់ម៉ាកប្រេនប្រេន នៅបរទេសដូចតារាអ៊ឺរ៉ុបនេះ ចម្ងល់កាន់តែមានច្រើនឡើងថាតើសូនីតា មានគូស្នេហ៍ក្រៅខ្នងជាអ្នករ៉ាប់រងគ្រប់យ៉ាងដែលនាងត្រូវការឬប្រាក់ចំណូលពីមុខជំនួញរបស់នាងពិតជាធ្វើឲ្យស្រីស្រស់រូបនេះស្គាល់ពិភពលោកដោយមិនត្រូវការពឹងជំនួយពីគូស្នេហ៍?

ការលើកឡើងបែបនេះ ដោយសារតែអំឡុងពេលសូនីតា មានជីវភាពប្រែប្រួលដោយរហ័សនេះស្រីស្អាតក៍ធ្លាប់ជំពប់ស្នេហ៍មន្រ្ដីគយវ័យចំណាស់ម្នាក់ជាច្រើនឆ្នាំហើយផងដែរ ប៉ុន្ដែនាងនៅតែមិនដែលហ៊ានលាតត្រដាងរឿងស្នេហាដ៍រសើបនេះម្ដងណាឡើយតែក្នុងជំនួបកន្លងមកសូនីតា បង្ហើបថាវ័យរបស់នាងដល់ពេលគិតគូរឿងមានគូស្រកហើយ មិនអាចនៅលីវបានយូឆ្នាំទៀតទេ។នាងទទួលស្គាល់ថាសម្រាប់តំណើរកម្សាន្ដនៅក្នុងតំបន់អាស៊ីវិញនាងធ្លាប់បានទៅដើរលេងស្ទើគ្រប់ប្រទេសអស់ហើយ ខណៈដែលនៅខាងប៉ែកអ៊ឺរ៉ុបក៍នាងបានទៅជាច្រើនប្រទេសផងដែរ ព្រោះក្នុង១ឆ្នាំនាងមានផែនការណ៍ថាត្រូវតែទៅដើរលេងនៅក្រៅស្រុកឲ្យបានម្ដង។

ក្រៅពីមានលុយដើរចាយនៅក្រៅស្រុកយ៉ាងមានក្ដីសុខជារៀងរាល់ឆ្នាំនោះមាន សូនីតា ក៍មានមុខជំនួញ៣ព្រមគ្នានៅក្នុងស្រុកផងដែរនោះគឺហាងក្រម៉ា,កាត់ដេរ និងហាងកាហ្វេ ហើយនាងរស់នៅផ្ទះវីឡារប្រណិតនិងជិះរថយន្ដទំនើបៗទៀតផង។ប៉ុន្ដែរយៈពេលជាង១០ឆ្នាំមកនេះសូនីតា មិនដែលហ៊ានបង្ហាញមុខសង្សារជាចំហម្ដងណាឡើយពោលគឺលាក់ជិតឈឹងស្របពេលដែលមុនធ្លាយរឿងលោកគយតាមស្នេហាយ៉ាងប្រកិតបំផុតនោះកន្លងមកក៍ធ្លាប់លេចឭសូនីតា មានស្រីតាមស្រលាញ់ច្រើនជាងប្រុសទៅទៀត ហើយព័តមាននេះនៅតែមិនទាន់សាបនៅឡើយប្រសិនបើអ្នកសម្ដែងរូបស្រស់រូបនេះនៅតែបន្ដលាក់មុខគូស្នេហ៍ពិតតទៅទៀតនោះ។

អ្នកសិល្បៈដែលជិតដិតសូនីតា បាននិយាយថាប្រសិនបើអតីតFreshie រូបនេះចង់បិតផ្លូវរឿងក្រុមLesbian តាមស្នេហ៍នោះវិធីមានតែម្យាងគត់គឺនាងត្រូវតែហ៊ានធ្វើឲ្យដូចឌុច លីដា ដែលធ្លាប់ជួបរឿងរ៉ាវមួយនេះដែរហើយទីបំផុតការសង្ស័យថាលីដា ស្រលាញ់ស្រីត្រូវបានបញ្ចប់ទាំងស្រុងនៅពេលដែលនាងព្រមបង្ហាញមុខប្ដីជាសារធាណៈ។ចំពោះសូនីតា វិញនាងហាក់នៅរារែកចិត្តរឿងលាតត្រដាងរឿងគូស្នេហ៍ដែលទំនងអាចមកពីនាងខ្លាចប៉ៈពាល់ដល់អាជីពសិល្បៈ និងម្យាងទៀតដោយសារតែគូស្នេហ៍ជាអ្នកមានមុខមាត់ក្នុងជូរមន្រ្ដីរាជការ។

ក្រៅពីមាន សូនីតា តារាដែលសាងស្នេហ៍ដោយមិនបើកចំហនោះមានដូចជាសុខ ពិសី,កែវ និសា ,គង់ វង្សយ៉ាទី,រ៉េត ស៊ូហ្សាណា ,យូរី និងអ៊ីវ៉ា ជាដើម។មហាជនរងចាំមើលថាតើមាន សូនីតា ដែលថ្មីៗនេះនាងកំពុងតែសប្បាយដំណើរកម្សាន្ដរយៈពេលខ្លីនៅថៃនោះនាងនឹងជ្រើសផ្លូវសាងស្នេហ៍ដោយបិតបាំងតទៅទៀតបានយូប៉ុណ្ណាទៅ ព្រោះតាមការអះអាងរបស់នាងកន្លងមកដែលថាដល់ពេលវេលាត្រូវមានគូស្រកនោះបញ្ជាក់ថាសូនីតា ក៍ចង់រៀបការជាចំហដូចមិត្តភក្ដិរួមអាជីពផងដែរ ដែលពេលនោះអ្វីៗនឹងបញ្ជាក់កាន់តែច្បាស់ថាអនាគតស្វាមីរបស់នីតា ជាមន្រ្ដីគយទ្រព្យស្ដុកដូចការលេចឭមែន ឬមួយក៍ជាបុរសក្រៅស្រុកដែលតែងតែកំដនាងគ្រប់ពេលវេលារាល់ពេលនាងទៅដើរលេងនៅក្រៅស្រុក?