Saturday, March 15, 2025
Homeតារាខ្មែរម៉ៃយ៉ា ៖ស្នេហាកាន់តែរឹងមាំ តែគ្មានតម្រុយរៀបការ

ម៉ៃយ៉ា ៖ស្នេហាកាន់តែរឹងមាំ តែគ្មានតម្រុយរៀបការ

ភ្នំពេញ៖ស្រីស្អាតកូនកាត់ខ្មែរ-អាឡឺម៉ង់នាងហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅម៉ៃយ៉ា បានបណ្ដើរ​គូស្នេហ៍​ស្រីដូច​គ្នា​អ្នកនាងPich ទៅចូលរួមកម្មវិធីសម្ពោធហាងមួយរបស់តារាសម្ដែងLD ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី៩កញ្ញា ធ្វើ​ភ្ញៀវជា​ច្រើនចាប់អារម្មណ៍ពិធីការិនីរូបនេះ​ជាខ្លាំងថារូប សម្រស់ ស្អាត​ដូច​ទេពអប្សរ តែគូរឲ្យស្ដាយគូរ​ឲ្យ​ស្ដាយ​នាង​បែជាប្រគល់បេះដូងទៅ​ឲ្យស្រីភេទ ដូចគ្នា ទៅវិញ។​តាមរយៈសកម្មភាពនោះបង្ហាញថាម៉ៃយ៉ា និងដៃគូ​ស្នេ​ហា​អ្នកនាងពេជ្រ ចិត្ត១ថ្លើម១ គ្នាទៅ​ហើ​យ ខណៈដែលតារាសាច់សខ្ចីដូចបណ្ដូល​ចេករូបនោះមិន​ចាប់​អារម្មណ៍​បុរសណា​ផ្សេងតាម​សុំស្នេ​ហា​​នោះទេ បើទោះជាប្រុសនោះមានអំណាចនិងលុយច្រើនយ៉ាង​ណាក៍មិន​អាច​ធ្វើឲ្យនាង​ប្ដូរ​ចិន្ដា ផ្ដាច់ស្នេហាភេទដូចគ្នានោះឡើយ​។ប៉ុន្ដែគេចាប់អារម្មណ៍ថាថ្វី​ត្បិតតែ​ម៉ៃ​យ៉ា និងអ្នក​នាង​ពេជ្រ ស្រលាញ់គ្នាប្រៀបដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីក្ដី តែ​ចំ​ណង​ស្នេហាខុស​ធម្ម​ជាតិនេះពួកគេគ្មានដំ​ណឹង​រៀបការឡើយ ហេតុនេះហើយបុរស​ដែល​លង់​ស្នេហ៍ម៉ៃយ៉ា ជា​ច្រើ​ន​​ឆ្នាំមកហើយនោះនៅមិន​ទាន់អស់ឱ​កាស​១០០% ក្នុងការរងចាំត្រង​ស្នេហាស្រីស្អាត​នេះទាំងស្រុង​ឡើយ។

 សូមបញ្ជាក់ថាម៉ៃយ៉ា ជានារីដែលស្ថិតក្នុងក្ដីស្រម៉ៃនៃបុរសទាំងឡាយដែល​ចង់បាន​នាង​​ធ្វើជាគូស្នេហ៍​ពិសេស​ប្រុសមានអំណាចនិងទ្រព្យស្ដុក​មានភាគរយខ្ពស់ជាងគេក្នុងការ​ដណ្ដើមបេះដូងនាង។ប៉ុន្ដែបុរសទាំងនោះដាច់​ផ្ញារតូងអស់ព្រោះតែម៉ៃយ៉ា ភ្ជាប់ស្នេហ៍ជា​មួយ​អ្នក​នាងពេជ្រ ដោយមើលរំលងប្រុសៗទាំងឡាយហើយ​នាងហាក់​គ្មានចាប់អារម្មណ៍​លើលុយ​និងតំណែង​ជំទាវ​ទាល់តែសោះ។ជាញឹកញាប់គេឃើញម៉ៃយ៉ា និងគូស្នេហ៍ចូលចិត្ត​ដឹក​ដៃគ្នា​ទៅ​សាសងស្នេហ៍​នៅ​មាត់សមុទ្រទាំងក្នុងនិងក្រៅស្រុកដែលធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ច្រ​ណែននិង​អ្នកនាងពេជ្រ ប៉ុន្ដែអ្វីៗនៅលើលោកនេះរឿងដែលមិននឹក​ស្មានហើយក្លាយទៅជា​ការពិត​គឺតែងតែកើតមាន​និង​បង្ករឲ្យមានភាពភ្ញាក់ផ្អើលដូចជាករណីម៉ៃយ៉ា មិនស្នេហាប្រុស​បែជាងប់ស្នេហ៍​អ្នកនាង​ពេ​ជ្រ នាំឲ្យប្រុសៗទាំង​ឡាយស្ដាយ​សម្រស់នាងរហូត​និយាយលែង​ចេញ​តែម្ដង។

 ក្រៅពីម៉ៃយ៉ា តារាដែលប៉ៈស្នេហាស្រីដូចគ្នាមានដូចជានាងអេនី ហ្សាម និងលី អ៊ីវ៉ា​ធី​ណា ជាដើម ខណៈដែល​កន្លង​មកមកឌុច សុភា ,ឌុច លីដា និងមាន សូនីតា ជាដើម ក៍ធ្លាប់​ត្រូវ​បាន​គេ​សង្ស័យថាបេះដូងពួកគេទុកចិត្ត​ស្រី​ជាងប្រុសៗដែរ តែតារាទាំងនោះធ្លាប់​ច្រាន​ចោល៕

RELATED ARTICLES