ភ្នំពេញ៖គេថាការប្រចណ្ឌព្រោះ”ស្រលាញ់”ទើបមិនចង់ឲ្យអ្នកផ្សេងមកឆក់មនុស្សដែលខ្លួនឯងស្រលាញ់….។ចំពោះស្រីស្អាតសុខ ពិសី វិញទោះជានាងមិនធ្លាប់សារភាពស្នេហ៍លោកថៅកែសាន់ដេលោកឡាយ សុខចំរើន ម្ដងណាក៍ដោយ ប៉ុន្ដែរឿងដែលចម្លែកនោះក្រោយផ្ទុះរឿងពិសី និងលោកចំរើន មានទំនាក់ទំនងពិសេសជាមួយគ្នាជាង១០ឆ្នាំមកហើយ តែពួកគេនៅតែប្រកែកគ្រប់ពេលនោះតារាស្រីស្អាតដែលធ្លាប់ស្និតស្នេហ៍ថៅកែបែជាពួកគេដកខ្លួនថយទៅវិញអស់ព្រមគ្នាតែម្ដងដែលរឿងនេះមានកត្ដាធំ២យ៉ាងធ្វើឲ្យនាងនាងលែងហ៊ានឲ្យដៃលោកថៅកែទៀតទី១៖មកពីពួកគបានដឹងច្បាស់ថាទំនាក់ទំនងរវាងពិសី និងថៅកែជាគូសង្សារ និងទី២៖ពួកគេខ្លាចមានបញ្ហាជាមួយពិសី ទើបម្នាក់ៗដឹងខ្លួនមុនហើយក៍ខ្ទាតចេញព្រមគ្នាបែបនេះ។ចំពោះពិសី វិញទោះជានាងមិនដែលនិយាយរឿងស្នេហាជាមួយថៅកែក្ដី ប៉ុន្ដែឥទ្ធិពលរបស់នាងនាពេលនេះនៅសាន់ដេគឺប្រៀបបានជាម្ចាស់ឬថៅកែស្រីម្នាក់ពោលគឺមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសឡើយ។

គូរកត់សម្គាល់ថាសុខ ពិសី ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់ក្នុងពិភពសិល្បៈហើយគិតត្រឹមឆ្នាំ២០២២ នេះមិនទាន់មានតារាស្រីណាស៊ីដាច់សម្រស់នាងឡើយ។ប៉ុន្ដែពិសី បានរងការសង្ស័យជាច្រើនថានាងបានកែកុនសម្ផស្សជាច្រើនផ្នែក តែតារាត្រូវបានFan ហៅថារាជនីយសម្រស់រូបនេះអត់ដែលទទួលស្គាល់រឿងនេះទេ។ដោយឡែកលោកឡាយ សុខចំរើន វិញក៍មិនខុសពីលោកអ៊ឹង សុខលី ជាស្វាមីសុគន្ធកញ្ញា ដែរព្រោះមុនប៉ៈស្នេហ៍ពិសី នេះមានព័តមានថាតារាស្រីមិនតិចរូបឡើយដែលចង់ធ្វើជាម្ចាស់ចិត្តលោក តែទីបំផុតរូបលោកនៅតែមើលមិនឃើញនារីណាសំខាន់ជាងពិសី ដដែល។

សម្រាប់មជ្ឈដ្ឋានមហាជនបានមើលឃើញថាសុខ ពិសី មានជម្រើសស្នេហ៍ច្រើន ព្រោះបុរសទាំងក្នុងនិងក្រៅស្រុកតាមប្រម៉ាញ់បេះដូងនាងជាច្រើនឆ្នាំមកហើយ តែនាងបែជាមើលរំលងក្នុងនោះតំណែងជំទាវដែលត្រូវបានគេគិតថាស្ថិតក្នុងដៃនាងប្រសិនបើនាងចង់បានពេលណាក៍បានភ្លាម តែរឿងនោះត្រូវបានពិសី ផាត់ចោលផងដែរ ព្រោះតែនាងចង់បានម្ចាស់ចិត្តដែលស្មោះស័គ្រនិងយល់ពីតម្លៃនៃអាជីពសិល្បៈរបស់នាង។ប្រភពបានឲ្យដឹងថាលោកចំរើន មិនដែលហ៊ានប្រឆាំងពិសី ទេប្រសិនបើនាងចង់ចេញឬការថតMVបទចម្រៀងណាមួយតាមចិត្តនាងចង់បាននោះគឺលោកតែងតែសម្របខ្លួនតាមនាងជានិច្ច។អ្វីដែលពិសី កាន់តែមានភាពកក់ក្ដៅថែមទៀតនោះគឺតាមព័តមានថាថៅកែប្រុសស្រីរបស់សាន់ដេស្រលាញ់ពិសី ដូចកូនពួកគាត់អីចឹង បើទោះជាពេលនេះគ្មានដំណឹងពិសី នឹងលោកចំរើន នឹងរៀបការជាមួយគ្នានៅពេលណាក្ដី។

សុខ ពិសី បានសម្រករាងមកស្វែលស្អាតដូចតារាកូរ៉េទើបធ្វើឲ្យនាងត្រូវប៉ាន់ទីផ្សារស្ពតពាណិជ្ជកម្មហើយនៅតែជាតួឯករបស់សាន់ដេជាច្រើនឆ្នាំតទៅទៀត ព្រោះគ្មានតារាស្រីណាប្រជែងនាងឡើយ ថ្វីត្បិតតែនាងអ៊ីវ៉ា មានសម្ថភាពមិនចាញ់នាងក្ដី។អ្នកជំនាញសិល្បៈបានលើកឡើងថាការប្ដូរវិធីស្លៀកពាក់និងសម្រកគីឡូធ្វើឲ្យពិសី ក្លាយទៅជាស្រីស្អាតម្នាក់ដែលធ្វើឲ្យតារាស្រីវ័យក្មេងផ្សេងទៀតពិបាកយកឈ្នះនាង។ប៉ុន្ដែការពន្យាពេលរៀបការរបស់ស្រីស្អាតវ័យ៣២ឆ្នាំតទៅទៀតនេះនៅតែធ្វើឲ្យប្រុសៗទាំងឡាយដែលលង់សម្រស់នាងបន្ដប្រជែងស្នេហ៍ជាមួយលោកចំរើន តទៅទៀតដដែល ព្រោះតាមព័តមានថាកូនប្រុសលោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងប្រេងសាំងនោះលោកនៅតែបន្ដតាមប្រម៉ាញ់បេះដូងពិសី ជាច្រើនឆ្នាំមកហើយដោយមិនក្វល់ពីរឿងនាងប៉ៈស្នេហ៍ថៅកែសាន់ដេនោះទេ។ប្រសិនបើពិសី នៅតែជ្រើសផ្លូវអូសក្រឡារឿងរៀបការតទៅទៀតនោះមានន័យថានាងនឹងប្រឈមសាងស្នេហ៍ដោយបាត់ភាពផ្អែមល្ហែមទាំងស្រុងតទៅទៀតដែលពេលនោះហានិភ័យស្នេហ៍ក៍អាចកើតឡើងបានគ្រប់ពេលផងដែរ បើទោះជាមានភាគរយទាបបំផុតសម្រាប់រូបនាងនិងថៅកែក្ដី៕
