Tuesday, November 26, 2024
Homeព័ត៌មានជាតិឯកឧត្តម គឹម វាសនា នាំយកបច្ច័យ និងទេយ្យទានរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង​អភិវឌ្ឍន៍ជនបទ ចូលរួមកាន់បិណ្ឌវេនទី៤ ចំនួន៤វត្ត ...

ឯកឧត្តម គឹម វាសនា នាំយកបច្ច័យ និងទេយ្យទានរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង​អភិវឌ្ឍន៍ជនបទ ចូលរួមកាន់បិណ្ឌវេនទី៤ ចំនួន៤វត្ត នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២២ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំរលាប្អៀរ បាននាំយកបច្ច័យនិងទេយ្យទានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកាន់បិណ្ឌ វេនទី៤ ចំនួន៤វត្ត នៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រុមការងារដែលដឹកនាំដោយឯកឧត្តម គឹម វាសនា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំរលាប្អៀរ បាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ-បរិភោគ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ ចូលរួមកាន់បិណ្ឌ វេនទី៤​ ចំនួន ៤វត្ត ​ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមាន ៖ វត្តវិហារហ្លួង វត្តត្រពាំងស្នោ វត្តគ្រួស និងវត្តគិរីសុវណ្ណ ។

ឯកឧត្តម គឹម វាសនា បានមានប្រសាសន៍ថា ដោយសារព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការគ្រប់គ្រងជំងឺឆ្លង កូវីដ-១៩ ដោយយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង បានជោគជ័យ ទើបប្រជាពលរដ្ឋ ជាពុទ្ធសាសនិកទូទាំងប្រទេស មានឱកាសបាន ធ្វើបុណ្យទាន តាមប្រពៃណី​ ដោយសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយ៕

RELATED ARTICLES