ភ្នំពេញ៖អ្នកចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រើជីវិតយ៉ាងសាមញ្ញពោលគឺក្រោយពីឡើងឆាកតន្រ្ដីនាងក៍ចេញមុខLive លក់សម្លៀកបំពាក់ និងបុកល្ហុងលក់ ខណៈមានតែរូបនាងម្នាក់គត់ដែលសុខចិត្តធ្វើតំណើរពីខេត្តកំពង់ស្ពឺមកឡើងឆាកនៅភ្នំពេញម្ដងៗចំណាយពេលជាង១ម៉ោង ហើយច្រៀងចប់វិលទៅផ្ទះវិញ។ការតាំងចិត្តបែបនេះរបស់អ៊ីវ៉ា គឺផ្ទុយស្រឡះពីតារាមួយចំនួនទៀតដែលធ្លាប់ជ្រើសផ្លូវដើរដោយពួកគេចង់បានប្ដីអ្នកមានទ្រព្យកុំឲ្យពិបាកហត់រកស៊ី តែអ៊ីវ៉ាជាតារាល្បីម្នាក់ក្នុងស្រទាប់យុវវ័យដែរហើយថែមទាំងមានរូបសម្រស់ផូផង់ថែមទៀតផងនោះបែជាមិនចង់ធ្វើដូចគេទៅវិញ។អ្នកស្និតអ៊ីវ៉ា បានបង្ហើបថាចំណុចរបស់អ៊ីវ៉ា ខាងលើនេះហើយទើបរយៈពេលជាង១០ឆ្នាំមកនេះលោក”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាប ហើយត្រូវបានគេស្គាល់ថាជាប្អូនមន្រ្ដីធំផ្កាយ៣ម្នាក់នោះនៅតែតាមស្នេហាស្រីនាថ ដោយគ្មានការប្រែប្រួលចិត្តនោះទេ បើទោះជាអ៊ីវ៉ា បានដកចិត្តពីថៅកែតាំងពីឆ្នាំ២០១៣ ហើយរហូតមកដល់ពេលនេះគ្មានសញ្ញានៃការផ្សះផ្សារស្នេហ៍ឡើងវិញក៍ដោយ។

ប្រភពបានឲ្យដឹងថាបើសិនជាអ៊ីវ៉ា ចង់ដេកចាយលើគំនទ្រព្យនោះគ្រាន់តែនាងព្រមភ្ជាប់ស្នេហ៍ចាស់ឡើងវិញនោះនាងមិនចាំបាច់ប្រឹងLive លក់ខោអាវ ឬបុកល្ហុងលក់ទៀតទេ ក៍លុយនឹងចាយមិនចេះអស់ឡើយ។ប៉ុន្ដែស្រីស្អាតនៅតែមិនចង់បានលុយដោយស្រួលតាមរយៈការមានគេផ្គត់ផ្គងនោះទេ ទើបធ្វើឲ្យអ្នកទាំងក្នុងនិងក្រៅសិល្បៈបានសរសើរនាង។អ្វីដែលហួសចិត្តនោះអ៊ីវ៉ា ថែមទាំងលេង១ក្បាច់ដាក់ថៅកែហាក់ដូចជាបិតច្រកស្នេហ៍ជិតឈឹងតែម្ដង ព្រោះមុននេះនាងបានប្រកាសជាសាធារណៈថាគូស្នេហ៍របស់នាងជាអ្នកធ្វើការនៅវិស័យកីឡារ ហើយនាងក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចង់រៀបការនៅអាយុ៣០ឆ្នាំដែលត្រូវនឹងឆ្នាំ២០២៣ ខាងមុខនេះហើយ។ចំពោះមូលហេតុដែលអ៊ីវ៉ា មិនអាចវិលផ្អែមល្ហែមស្នេហ៍ជាមួយថៅកែវិញជាដាច់ខាតនោះមានហេតុផលតែម្យាងគត់នោះគឺនាងមិនចូលចិត្តថៅកែដែលប្រចណ្ឌនិងហួងហែងនាងខ្លាំងពេកព្រោះសូម្បីតែច្រៀងបទញាក់មានក្បាច់រាំក៍មិនបាន ថតMVស្និតជាមួយតារាប្រុសក៍មិនអនុញ្ញាតិ្ត ហេតុនេះហើយបានជាអ៊ីវ៉ា បាយបាយថៅកែ បែបនេះ។

គូរបញ្ជាក់ថាអ៊ីវ៉ា ត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ តែងតែឲ្យយោបល់នាងឆាប់យកប្ដីទៅកុំទុកជីវិតនៅលីវយូពេកអត់ប្រយោជន៍។ប៉ុន្ដែអ៊ីវ៉ា ថាមនុស្សស្រីអាយុ៣០ឆ្នាំរៀបការគឺជារឿងសមរម្យ ហេតុនេះហើយគេចាំមើលថាអនាគតស្វាមីរបស់ស្រីនាថ ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ហើយនាងថាជាអ្នកធ្វើការពាក់ព័ន្ធផ្នែកកីឡារនោះតើជាបុរសរូបណាទៅ?

