ក្លឹបBarcelonaបានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលបានអនុម័តថវិកាប្រតិបត្តិការចំនួន ១,២៥៥ពាន់លានដុល្លារសម្រាប់រដូវកាល ២០២២-២៣។ក្លឹបយក្សអេស្ប៉ាញបានប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលជាច្រើនរដូវកាល ដោយប្រធានក្លឹប Joan Laporta មានគោលបំណងធ្វើឱ្យក្លឹបមានស្ថិរភាព ទោះបីជាវាមិនបានបញ្ឈប់ចំណាយដ៏ធំនៅក្នុងទីផ្សារដោះ ដូរកីឡាករក៏ដោយ។
កាលពីថ្ងៃច័ន្ទសេចក្តីថ្លែងការណ៍របស់ក្លឹបបានគូសបញ្ជាក់អំពីថវិកាចំនួន១,២៥៥ពាន់លានដុល្លារសម្រាប់រដូវកាល ២០២២–២៣ក៏ដូចជាការបញ្ជាក់ពីចំណូលឆ្នាំហិរញ្ញវត្ថុចំនួន ជាង១ពាន់លានដុល្លារ ដែលក្នុងនោះ ៩៨លានដុល្លារត្រូវបានគេនិយាយថាជាប្រាក់ចំណេញ។ ប្រាក់ចំណេញដែលបានព្យាករណ៍សម្រាប់ឆ្នាំហិរញ្ញវត្ថុបន្ទាប់គឺច្រើនជាង២៧៤លានដុល្លារ។
ទោះបីជា Lionel Messi បានចាកចេញពីក្លឹបនៅឆ្នាំ២០២១ប៉ុន្តែ Barca ឆ្នាំនេះបានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Robert Lewandowski, Jules Kounde និង Raphinha ក្នុងតម្លៃដ៏ច្រើន ខណៈពេលដែលបន្ថែម Andreas Christensen, Franck Kessie, Hector Bellerin និង Marcos Alonso លើកិច្ចព្រមព្រៀងតម្លៃទាប។ Ousmane Dembele ក៏ត្រូវបានបន្តកុងត្រាថ្មីដែរ៕