Sunday, March 16, 2025
Homeតារាខ្មែរសុខ ស្រីនាង ៖មិនហ៊ានបង្ហាញមុខសង្សារទាំង​ក្នុង​និង​ពេលទៅក្រៅស្រុក

សុខ ស្រីនាង ៖មិនហ៊ានបង្ហាញមុខសង្សារទាំង​ក្នុង​និង​ពេលទៅក្រៅស្រុក

ភ្នំពេញ៖សុខ ស្រីនាង បានចេញទៅដើរកម្សាន្ដនៅប្រទេសបារាំងរយៈ​ពេលខ្លីកាលពីចុងខែ​សី​ហា ដែល​ដំណើរ​ក្រៅស្រុកដ៍កម្រនេះនាងពិតជាស្រស់ថ្លាខ្លាំង ប៉ុន្ដែស្រីនាង​ បែជាខុសពីតារា​មួយ​ចំនួនទៀត ព្រោះនាងមិន​បង្ហា​ញ​ដៃគូពិសេសដែលរួមតំណើរជាមួយនាងឡើយ ពោលគឺ​ទាំង​ក្នុងនិងក្រៅស្រុកនាងនៅតែព្យាយាម​លាក់មុខ​គូស្នេហ៍ថ្មីជិតឈឹងតែម្ដង ស្របពេលដែល​ការដើរលេងនៅបរទេសនោះអាចជា​ការស្វែងរកកាសន្សំអនុស្សាវរីយ៍​ថែមទៀតសម្រាប់ការមើលចិត្តគូស្នេហ៍ដែលត្រូវបានគេយល់ថាដោយសារតែនាងមិនមានភាពច្បាស់លាស់ទើបគ្មានភាពក្លាហានក្នុងការបញ្ចេញមុខអនាគតស្វាមីដូចគេនោះ។

ការលើកឡើងបែបនោះដោយសារតែ​គ្រប់គ្នា​យល់​​ថា​ស្រីនាង មិនមែនបេះដូងនៅទំនេរនោះ​ទេគឺគ្រាន់តែ​នាង​លាក់​​មុខ​ប្រុស​ស្នេហ៍​មិនឲ្យគេ​ស្គាល់ប៉ុណ្ណោះ ដែលការជ្រើសផ្លូវបែបនេះហើយធ្វើឲ្យស្រីនាង នៅតែត្រូវ​បាន​គេ​សង្ស័​យថានាងស្នេហាស្រីដូចគ្នាដូច​ការលេង​ឈុត”ស្នេហខ្ញុំផ្លូវ២”ដែលដៃគូនាងជាឱក​ សុគន្ធ​​កញ្ញា នោះ។ប៉ុន្ដែ​កាលពីថ្ងៃទី១៤កញ្ញា ស្រីនាង បានជូនពរ​សុ​គន្ធ​កញ្ញា នៅថ្ងៃខួបកំ​ណើត​​គម្រ​ប់​​អាយុ៣៦ឆ្នាំនោះដោយ​នាងហៅ​កញ្ញា ថាជា”បងស្រី”ទើបធ្វើឲ្យគេ​អស់​សង្ស័​យ ព្រោះតាមពិតស្រីនាង និង​សុគន្ធកញ្ញា ស្រលាញ់គ្នា​នោះមានតែ​នៅក្នុងសាច់រឿងប៉ុណ្ណោះ។

សូមបញ្ជាក់ថាសុខ ស្រីនាង បានធ្លាក់ខ្លួនមេម៉ាយជាង១០ឆ្នាំទៅហើយក្រោយ​នាង​លែង​​ប្ដីលោកស៊ី សុវត្ថិ កាល​ពីឆ្នាំ២០១០ ហើយនាងទៅណាមកណាមិនដែលបញ្ចេញ​មុខ​បុរសណាពិសេសដែលស្និតស្នាល​នាងជាចំហបែប​គូស្នេហ៍​ឡើយគឺមានតែប្អូនប្រុសនាងតាមអ្នកចម្រៀងរូបនេះជាប់ជានិច្ច។យ៉ាងណារូបសម្រស់ផូផង់ដូចស្រីនាង ប្រាកដជាមុខសញ្ញា​នៃការ​តាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្ត្រីធំៗមួយចំនួន​ដែលធ្វើឲ្យនាងថែមទាំងពិបាក​គេច​ផុត​ពីការយកប្ដីជាអ្នកធំតែម្ដងទើបគេ​ដៅថាអ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួន​បនេះនឹងឡើងជំទាវដោយងាយ​ស្រួលឲ្យតែនាងព្រមបើកបេះដូងទទួលស្នេហ៍ថ្មី។ការលើកហេតុផលទាំងនេះគឺស្របគ្នាទៅនិងការយល់ឃើញ​របស់លោកស៊ី សុវត្ថិ ដែលធ្លាប់ថាបុរសដែលអាចធ្វើជាស្វាមី​ថ្មីស្រីនាង គឺទាល់តែមានអំណាច និងលុយ ទើប​អាចទៅរួច។

  ក្រៅពីសុខ ស្រីនាង តារាមេម៉ាយដែលជ្រើសផ្លូវសាង​ស្នេហ៍ថ្មីដោយមិនបើកចំហ​នោះ​មានដូចជាពេជ្រ សោភា ,ពេជ្រ សូលីកា ,កែវ និសា ,សុខ សោម៉ាវត្តី និងឈួន សុវណ្ណឆ័យ ជាដើម៕

RELATED ARTICLES